បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ ដែលបានដកស្រង់ចេញពីកាសែតក្នុងស្រុក Corriere della Sera បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីថាគាត់កំពុងតែពិចារណាទៅលើការផ្លាស់ប្តូរកងទ័ពចេញពីមូលដ្ឋាននៅក្នុងប្រទេសអ៊ីតាលីដោយបន្ថែមថា អ៊ីតាលីមិនបានបង្ហាញវត្តមាននៅទីនោះទេនៅពេលដែលយើងត្រូវការ។ កាសែតដដែលបាននិយាយថា លោក Trump បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ក្នុងអំឡុងពេលដែលលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរំពឹងទុកកាលពីថ្ងៃសុក្រ។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានព្រមានកាលពីថ្ងៃសៅរ៍ថា ការឈ្លានពាន ណាមួយប្រឆាំងនឹងនាវាដឹកប្រេងអ៊ីរ៉ង់ និងនាវាពាណិជ្ជកម្មនឹងបណ្តាលឱ្យមានការវាយប្រហារយ៉ាងខ្លាំងប្រឆាំង នឹងទីតាំងមូលដ្ឋានទ័ពអាមេរិកមួយក្នុងតំបន់ និងកប៉ាល់របស់សត្រូវជាមិនខាន ។ ការកត់សម្គាល់នេះត្រូវបានចេញផ្សាយនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីការប៉ះទង្គិចគ្នាមិនទៀងទាត់ដែលបានផ្ទុះឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។ អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz ចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង...
តេអេរ៉ង់៖ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួនបានរឹបអូសកប៉ាល់ដឹកប្រេង បង្កបញ្ហាមួយគ្រឿងឈ្មោះ Ocean Koiដែលមានបំណងរំខានដល់ការនាំចេញប្រេងរបស់ប្រទេសដោយរំលោភលើកាលៈទេសៈក្នុងតំបន់។ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ដឹកប្រេងនេះកំពុងដឹកប្រេងរបស់អ៊ីរ៉ង់ និងមានបំណងបំផ្លាញផលប្រយោជន៍ជាតិរបស់អ៊ីរ៉ង់ដោយរៀបចំ «ប្រតិបត្តិការពិសេស» មួយនៅក្នុងឈូងសមុទ្រអូម៉ង់។ ប្រភពបានឧ្យដឹងថា កងកម្លាំងជើងទឹកបានដឹកនាំកប៉ាល់ដឹកប្រេងទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងរបស់អ៊ីរ៉ង់ ហើយបានប្រគល់វាទៅឱ្យអាជ្ញាធរយុត្តិធម៌របស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កងទ័ពអ៊ីរ៉ង់បានឧ្យដឹងថា កងកម្លាំងជើងទឹករបស់ខ្លួនបានកំណត់គោលដៅនាវាពិឃាតរបស់សហរដ្ឋអាមេរិកជាមួយនឹងមីស៊ីលបញ្ជា រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធក្នុងរយៈពេលប៉ុន្មានម៉ោងកន្លងមកនេះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកគេទៅលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់នៅជិតច្រកសមុទ្រហ័រមូស និងនៅក្នុងដែនទឹករបស់អ៊ីរ៉ង់។ ប្រភពបានបន្ដថា...
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិម្នាក់បានឧ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងការកើនឡើងនូវភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការបាញ់ប្រហារគ្នានៅច្រកសមុទ្រហ័រមូស។ លោក Farhan Haq អ្នកនាំពាក្យរងរបស់ប្រមុខអង្គការសហប្រជាជាតិ បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អគ្គលេខាធិការមានការព្រួយបារម្ភ ចំពោះការបាញ់ប្រហារគ្នាថ្មីៗនេះនៅច្រកសមុទ្រហ័រមូស។ លោកបានលេីកឡេីងថា អគ្គលេខាធិការអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គោរពតាមបទឈប់បាញ់យ៉ាងពេញលេញ និងជៀសវាងសកម្មភាពណាមួយដែលអាចនាំឱ្យមានការកើនឡើងឡើងវិញ ឬធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត។ គួរបញ្ជាក់ថា កងកម្លាំងសហរដ្ឋអាមេរិក...
បរទេស៖ ប្រទេសឥណ្ឌាបានបញ្ជាក់ពីការបញ្ជូនមីស៊ីល S-400 ឈុតទីបួនពីប្រទេសរុស្ស៊ី ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងតម្លៃ ៥,៤៣ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា អនុប្រធានសេនាធិការកងទ័ពអាកាសឥណ្ឌា លោកឧត្តមសេនីយ៍ឯក Awadhesh Kumar Bharti បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រព័ន្ធការពារដែនអាកាស S-400 Triumf ឈុតបន្ទាប់ដែលមានបំណងសម្រាប់កងទ័ពអាកាសឥណ្ឌា...
នាខែមករា ឆ្នាំ១៩៦៩ លោកXi Jinping ដែលកាលនោះអាយុមិនដល់១៦ឆ្នាំ បានដឹកស្ពាយវ៉ាលីចេញពីផ្ទះ ធ្វើដំណើរទៅកាន់ភូមិ Liangjiahe ដែលស្ថិតនៅទីឆ្ងាយដាច់ស្រាយ នៃខេត្តស្រានស៊ី ចាប់ផ្តើមអំឡុងពេលបម្រើការងារ ក្នុងភូមិរយៈពេល៧ឆ្នាំ ។ ម្តាយរបស់លោក Xi Jinping ឈ្មោះQiXin បានដេរកាបូបម្ជុល ជូនកូនប្រុស ដោយបានប៉ាក់អក្សរ ពណ៌ក្រហម ចំនួនបី...
ខេត្តព្រះវិហារ ៖ ក្នុងស្មារតីបម្រើប្រជាពលរដ្ឋ និងការពារសុវត្ថិភាពសាធារណៈ កម្លាំងចម្រុះនៃក្រុងព្រះវិហារបានចុះប្រតិបត្តិការជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវលំដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី ក្រោមការដឹកនាំផ្ទាល់របស់ លោកវរសេនីយ៍ឯក លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ ចុះធ្វើប្រតិបត្តិការជួសជុលផ្លូវត្រូវបានធ្វើឡើងយ៉ាងសស្រាក់សស្រាំ។ ក្រុមការងារបានសហការគ្នាយ៉ាងសកម្មក្នុងការដឹកជញ្ជូនថ្ម និងដី ដើម្បីចាក់បំពេញលុបជង្ហុកដែលរងការហូរច្រោះដោយសារទឹកភ្លៀង នៅតាមបណ្តោយផ្លូវលំក្រាលគ្រួសក្រហម...
ឧត្តរមានជ័យ ៖ អ្នកក្រុងសំរោង ជាពិសេសអតីតពលករពីប្រទេសថៃ និងយុវជនទទួលបាន «ឱកាសពិសេស» មិនត្រឹមតែការងារក្នុងស្រុក ការបណ្តុះបណ្តាលនិងកន្លែងស្នាក់នៅដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱកាសការងារ នៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ខែខ្ពស់ជាងប្រទេសថៃ ។ ការផ្តល់ជូននេះធ្វើឡើងតាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលបានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ បង្កើតស្លាកសញ្ញាសម្គាល់ផលិតផល ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំប្រភេទទុរេនពីតំបន់ផ្សេងៗ ។ លោកអភិបាលខេត្ត បានលើកឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលសហគមន៍ដាំទុរេនមួយកន្លែង នៅឃុំរក្សត្នោត ក្នុងភូមិសាស្ត្រស្រុកស្ទឹងត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ។ លោកអភិបាលខេត្ត មានប្រសាសន៍ថា ទុរេនស្រុកស្ទឹងត្រង់...