ភ្នំពេញ៖ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) ដើម្បីពិភាក្សាលើរបៀបវារៈ ចំនួន ៤ រួមមាន (១) របាយការណ៍ស្តីពីវឌ្ឍនភាពការងារនៃការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ (២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីការកំណត់និងការពិពណ៌នាមុខតំណែង (៣) សេចក្តីព្រាងអនុក្រឹត្យស្តីពីបណ្តាញអគ្គលេខាធិការនៃក្រសួង...
ហាវ៉ាណា៖ ប្រទេសគុយបាបានបដិសេធ ការកត់សម្គាល់របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អំពីការផ្តល់ជូនជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លាររបស់សហរដ្ឋអាមេរិក ដល់ប្រទេសកោះនេះ។ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងនៅលើបណ្ដាញសង្គម X ថា លោក Rubio បានប្រឌិតការអះអាងនេះ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងគុយបា។...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធការអះអាងថា ស្ថានកុងស៊ុលម៉ិកស៊ិកនៅសហរដ្ឋអាមេរិក កំពុងជ្រៀតជ្រែកក្នុងនយោបាយ ក្នុងស្រុក ហើយគួរតែត្រូវបានពិនិត្យយ៉ាងម៉ត់ចត់។ លោកស្រី Sheinbaum បានឧ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “គំនិតដែលថាស្ថានកុងស៊ុលម៉ិកស៊ិក កំពុងចូលរួមក្នុងនយោបាយ នៅសហរដ្ឋអាមេរិក គឺមិនពិតទាំងស្រុង” ដោយសង្កត់ធ្ងន់ថា ដូចស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅម៉ិកស៊ិក ឬស្ថានកុងស៊ុលនៃប្រទេសដទៃទៀតដែរ តួនាទីរបស់ស្ថានកុងស៊ុលម៉ិកស៊ិក...
ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្តគម្រោងថ្មីមួយ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីលើកកម្ពស់ផលិតភាព និងការចាប់យកឌីជីថលក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម តាមរយៈការគាំទ្រគោលនយោបាយ និងការចែករំលែកចំណេះដឹងក្នុងតំបន់។ ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមប្រតិបត្តិការឡើងវិញ នៅក្នុងច្រកសមុទ្រហ័រមូស ប្រសិនបើការចរចាសន្តិភាពជាមួយអ៊ីរ៉ង់បរាជ័យ។យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី៩ ខែឩសភា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយថា “យើងអាចត្រលប់ទៅគម្រោងសេរីភាពវិញ ប្រសិនបើអ្វីៗមិនកើតឡើង” “ប៉ុន្តែវានឹងជា...
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានបាញ់ប្រហារ និងធ្វើឱ្យនាវាដឹកប្រេងអ៊ីរ៉ង់ពីរគ្រឿង មិនអាចដំណើរការបាន កាលពីថ្ងៃសុក្រ បន្ទាប់ពីបានបាញ់តបតជាមួយ កងកម្លាំងអ៊ីរ៉ង់នៅក្នុងច្រកសមុទ្រហ័រមូសពេញមួយយប់។ ទន្ទឹមនឹងនេះ អេមីរ៉ាតអារ៉ាប់រួមបានរាយការណ៍ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មួយផ្សេងទៀត។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ការវាយប្រហារទាំងនេះបានធ្វើឱ្យមានការសង្ស័យកាន់តែខ្លាំងឡើងលើបទឈប់បាញ់រយៈពេលមួយខែដ៏ទន់ខ្សោយ ដែលសហរដ្ឋអាមេរិកបានទទូចថានៅតែមានប្រសិទ្ធភាព។ ទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ ចំពោះសំណើចុងក្រោយរបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាម បើកច្រកសមុទ្រឡើងវិញ និងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរ ដែលមានជម្លោះរបស់ទីក្រុងតេអេរ៉ង់។...
បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានប្រកាសពីបទឈប់បាញ់រយៈពេលបីថ្ងៃ និងការដោះដូរអ្នកទោសដ៏សំខាន់មួយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយបង្ហាញពីក្តីសង្ឃឹមថា បទឈប់បាញ់នេះនឹងក្លាយជា «ការចាប់ផ្តើមនៃការបញ្ចប់សង្គ្រាមដ៏យូរលង់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានចូលទៅក្នុងបណ្ដាញសង្គម Truth...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ប្រទេសលោកមិនទាន់ឈានដល់ការសន្និដ្ឋានលើសំណើសន្តិភាព របស់សហរដ្ឋអាមេរិកនៅឡើយទេ ហើយក៏មិនទាន់ឆ្លើយតបទៅទីក្រុងវ៉ាស៊ីនតោនដែរ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA លោកបានកត់សម្គាល់ថា អ៊ីរ៉ង់នៅតែកំពុងពិនិត្យមើលសារដែលបានផ្លាស់ប្តូរតាមរយៈការ សម្របសម្រួលរបស់ប៉ាគីស្ថាន។ លោកបានលេីកឡេីងថា ការពិភាក្សាចុងក្រោយរបស់អ៊ីរ៉ង់ ជាមួយប៉ាគីស្ថានបានផ្តោតលើផែនការ ១៤ចំណុចដែលបានស្នើឡើងរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោនតាមរយៈទីក្រុងអ៊ីស្លាម៉ាបាដ។ លោកបានបន្ថែមថា...
កំពត ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត និងខេត្តកែប នៅសាលប្រជុំសាលាខេត្តកំពត នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ សូមបញ្ជាក់ថា ពិធីសំណេះសំណាលនេះ...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅទីក្រុងសេប៊ូ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើង អំពីផលប៉ះពាល់ ផ្នែកមនុស្សធម៌ ដែលកើតចេញពីភាពតានតឹង នៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋអាស៊ាន។ នេះបើយោងយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨...