ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សុចរិតភាពព័ត៌មាន គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តសាធារណៈ, ទំនុកចិត្តសាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសណ្ដាប់ធ្នាប់សង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មាន...
ខេត្តព្រះវិហារ៖ វិធានការច្បាប់យ៉ាងក្តៅគគុកមួយត្រូវបានអនុវត្ត ទៅលើក្រុមជនខិលខូចដែលលួចរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បន្ទាប់ពីឥទ្ធិពលរបស់អ្នកមានអំណាចកាងពីក្រោយខ្នង ត្រូវបានកាត់ផ្តាច់។ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៦ នាទីយប់ កម្លាំងមន្ត្រីឧទ្យានុរក្សចំនួន ០៣ នាក់ មកពីស្នាក់ការតាកឹង ក្នុងកំឡុងពេលចុះល្បាតយ៉ាងសកម្ម បានប្រឈមមុខនិងបង្ក្រាបទប់ស្កាត់ទាន់ពេលវេលា នូវសកម្មភាពឈូសឆាយ និងភ្ជួររាស់ដីព្រៃខុសច្បាប់មួយកន្លែង ដែលការរុករានទន្ទ្រាននេះបានអូសបន្លាយពេលអស់រយៈពេល...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ នេះបើតាមញត្តិគាំទ្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ តាមរយៈញត្តិគាំទ្រក្រសួងការងារបញ្ជាក់ថា៖ «ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្ត មិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ...
ភ្នំពេញ៖ ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សថ្នាក់កណ្តាល បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្ដីថ្លែងការណ៍ពិសេសរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាការទាមទារដែនសមុទ្រជាមួយថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ផ្នែករាជធានី ខេត្ត បញ្ជាក់ថា៖ «យើងខ្ញុំជាថ្នាក់ដឹកនាំ និងក្រុមជំនួយការផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល សូមប្រកាសគាំទ្រយ៉ាងឱឡារិកចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា និងការប្តេជ្ញាចិត្តមិនងាករេក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ...
ភ្នំពេញ៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នយ៍(ESEA) បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ ដោយប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។ ការប្រកាសនេះ បន្ទាប់ពីមានការដកខ្លួនជាឯកតោភាគីរបស់ភាគីថៃពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ(MOU-2០០1) ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងឈូងសមុទ្រថៃ(ដែលភាគីថៃហៅកាត់ថា MOU-4)។ ញ្ញត្តិគាំទ្ររបស់ ESEA បានឱ្យដឹងថា៖«យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារ ESEA សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) គឺជាការដោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UN Resident Coordinator) ប្រចាំកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការរៀបចំផែនការថវិកា ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ...
បរទេស៖ ប្រទេសម៉ាឡេស៊ីបានដាក់ ចេញនូវការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចូលអាហារសមុទ្រពីប្រទេសថៃ រួមទាំងការផ្អាកជាបណ្ដោះអាសន្ន នៃការនាំចូលបង្គាចំនួនប្រាំប្រភេទ ដែលជាចលនាមួយដែលភ្ជាប់ ទៅនឹងជម្លោះដែលកំពុងបន្តលើស្តង់ដារសុវត្ថិភាពចំណីអាហាររវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Khaosod English របស់ថៃ ចេញផ្សាយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ថា វិធានការថ្មីនេះបានចូលជាធរមានកាលពីថ្ងៃទី ១ ខែមិថុនា ហើយគ្របដណ្តប់លើបង្គាខ្លាខ្មៅ បង្គាជើងស បង្គាចេក បង្គាពណ៌ត្នោត និងបង្គាពណ៌ខៀវ ដែលទាំងអស់នេះជាការនាំចេញដ៏សំខាន់...
ញូវយ៉ក៖ ទុនបម្រុងប្រេងយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកត្រឹម ៣៥៧,១ លានបារ៉ែល គិតត្រឹមថ្ងៃទី២៩ ខែឧសភា ដែលជាកម្រិតស្តុកទាបបំផុត ចាប់តាំងពីខែមករា ឆ្នាំ២០២៤ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតពីក្រសួងថាមពលអាមេរិក។ ទិន្នន័យបានបង្ហាញថា ទុនបម្រុងបានធ្លាក់ចុះប្រហែល ៨ លានបារ៉ែលប្រេងឆៅពីមួយសប្តាហ៍មុន។ ការទាញយកប្រេងប្រចាំសប្តាហ៍ពីទុនបម្រុង គឺប្រហាក់ប្រហែលនឹងសប្តាហ៍មុនៗ ដែលការធ្លាក់ចុះនេះ អាចជាប់ពាក់ព័ន្ធនឹងការធ្វើសង្គ្រាមរបស់អាមេរិកនៅតំបន់មជ្ឈឹមបូព៌ា និងការបិទច្រកសមុទ្រហ័រមូស ដែលជាច្រកផ្លូវដឹកប្រេងដ៏សំខាន់ សម្រាប់ពិភពលោក។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកជឿជាក់ថា សហរដ្ឋអាមេរិក នឹងមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីពង្រីកបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រមូស ឡើងវិញ «ក្នុងរយៈពេលមួយសប្តាហ៍ក្រោយ»។ នៅពេលសួរថា ពេលណាអនុស្សរណៈនៃការយោគយល់គ្នាដែលភាគីទាំងពីរបានចរចានឹងត្រូវបានបញ្ចប់ និងយល់ព្រម លោក ត្រាំ បានប្រាប់ ABC News ថា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «កំពុងបន្ត ក្នុងល្បឿនលឿន» បន្ទាប់ពីការប្រកាសរបស់លោកថា អ៊ីស្រាអែល និងហេសបូឡា បានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នា។ ការកត់សម្គាល់របស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា ខ្លួនកំពុងផ្អាកការផ្លាស់ប្តូរសារជាមួយទីក្រុងវ៉ាស៊ីនតោន តាមរយៈអ្នកសម្របសម្រួល ដើម្បីតវ៉ាប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។ លោក ដូណាល់...