នាយករដ្ឋមន្ត្រីថៃ អំពាវនាវឱ្យមានកិច្ចពិភាក្សា ជាបន្ទាន់ជាមួយម៉ាឡេស៊ី បន្ទាប់ពីម៉ាឡេស៊ី បានហាមឃាត់ការនាំចូល បង្គារបស់ថៃ ៥ប្រភេទ នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរ របស់រុស្សី ធ្វើតេស្តមីស៊ីល នៅក្នុងសមុទ្រ Barents លោក ត្រាំ សារភាពថា ពិតជាបានហៅ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលថា មនុស្សឆ្កួតមែន នៅក្នុងការសន្ទនាតាមទូរស័ព្ទ អ៊ីស្រាអែល និងលីបង់...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើអ្នកសារព័ត៌មានចូលរួមគាំទ្រលុបបំបាត់ការបង្ហោះផ្សព្វផ្សាយ រូបភាពអាសអាភាស ការជេរប្រមាថ និងបរិហាកេរ្តិ៍ផ្សេងៗ តាមប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គម។ ការស្នើរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ដ្រី ក្រោមប្រធានបទ «ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្ដ្រី ដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៃកម្ពុជា» ប្រព្រឹត្តទៅសណ្ឋាគារ...
បាត់ដំបង៖ គ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះចំនួន២២គ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញខណៈពេលយកអេស្កាទៅកាយដីស្រែនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ឈ្មោះ លន់ ម៉េងជូរ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ថាបានប្រទះឃើញគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ខណះពេលយកអេស្កាកាយដីស្រែនៅចំណុចខាងលើ...
ពោធិ៍សាត់៖ វិស័យថាមពលបៃតងនៅក្នុងប្រទេសកម្ពុជា បានឈានដល់របត់ដ៏សំខាន់មួយទៀតហើយ ខណៈដែលគម្រោងសាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្រេចការងារដល់ដំណាក់កាល «បិទទ្វារទឹកជាផ្លូវការ» ដោយជោគជ័យ ដើម្បីត្រៀមខ្លួនសម្រាប់ការផលិតថាមពលនាពេលឆាប់ៗខាងមុខ។ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១នេះ មានសមត្ថភាពផលិតអានុភាពអគ្គិសនីបានរហូតដល់ ៨០មេហ្គាវ៉ាត់ ។ ការសម្រេចបាននូវដំណាក់កាលបិទទ្វារទឹកនេះ គឺជាសញ្ញាវិជ្ជមានដែលបង្ហាញថា ការសាងសង់ជិតឈានដល់ទីបញ្ចប់ និងត្រៀមបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋបានយ៉ាងប្រសើរ ។ ពិធីចុចប៉ូតុង បិទទ្វារទឹកជាផ្លូវការ...
តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍទេសចរណ៍និងតម្រូវការផ្នែកវប្បធម៌របស់ប្រជាជន។ បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយ ខេត្តគៀនយ៉ាង នៅខេត្ត អានយ៉ាង មានសហគមន៍ជនជាតិខ្មែរមានចំនួនជិត ៤០ ម៉ឺននាក់ ស្មើនឹង ៨,០៦% នៃចំនួនប្រជាជនសរុបក្នុងខេត្ត។ ចំណុចលេចធ្លោក្នុងគោលនយោបាយជនជាតិនៅខេត្ត អានយ៉ាង...
ភ្នំពេញ៖ គិតត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦នេះ បងប្អូនកម្មករជិត ១០០នាក់ បានសះស្បើយ និងវិលត្រឡប់ទៅផ្ទះវិញ ខណៈដែលអ្នករងរបួសទាំងធ្ងន់ និងស្រាលនៅសល់ ១២នាក់ដែលកំពុងសម្រាកព្យាបាលហើយមានសភាពល្អប្រសើរឡើងជារួម។ នេះបើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា...
ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់ទូតសិង្ហបុរី ថា កម្ពុជាកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ម៉ត់ចត់ និងមុតស្រួច ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីប្រទេសកម្ពុជា។ ក្នុងឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Steven Pang Chee...
បរទេស៖ កោះតៃវ៉ាន់នឹងបង្កើនឃ្លាំងអាវុធមីស៊ីលប្រឆាំងកប៉ាល់ដ៏មានឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងដល់ជាង ១.៨០០ គ្រាប់នៅដើមឆ្នាំ ២០២៩ ខណៈដែលខ្លួនកំពុងស្វែងរកការបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ទល់នឹងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការបិទផ្លូវ ឬការឈ្លានពានដោយប្រទេសចិន នេះបើយោងតាមការគណនារបស់ Reuters។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ថា ឃ្លាំងអាវុធដែលកំពុងពង្រីកនេះ ដែលអាចបាញ់ចេញពីយន្តហោះ កប៉ាល់ និងឧបករណ៍បាញ់បង្ហោះនៅលើដី គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបស់តៃវ៉ាន់ឆ្ពោះទៅរកយុទ្ធសាស្ត្រអសមមាត្រ ដែលអ្នកការពារកោះនេះស្វែងរកការទប់ទល់នឹងគុណសម្បត្តិដ៏ធំរបស់ចិនក្នុងការបាញ់ប្រហារជាមួយនឹងអាវុធមួយចំនួនធំដែលមានតម្លៃសមរម្យ ប៉ុន្តែមានគ្រោះថ្នាក់។ ទាំងនេះក៏រួមបញ្ចូលទាំងមីស៊ីលរយៈចម្ងាយខ្លី និងយន្តហោះគ្មានមនុស្សបើកលើដី...
បរទេស៖ វៀតណាម និងហ្វីលីពីន បានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិដ៏ទូលំទូលាយ ជាក់ស្តែង និងផ្អែកលើទំនុកចិត្ត ខណៈពេលដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដែលទើបចុះហត្ថលេខាថ្មីៗនេះ ដោយក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចនៅថ្ងៃពុធ ក្នុងអំឡុងពេលចរចារវាងនាយឧត្តមសេនីយ៍ ង្វៀន តាន់ គួង ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ...
បាត់ដំបង៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនអ្នកកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី៥ និងទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ។ លោក...