ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24kV Shunt Reactor, 5Mvar ចំនួន 05 Sets...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការបំផ្លិចបំផ្លាញថ្មីៗនេះ ដោយកងកម្លាំងយោធាថៃ ទៅលើជណ្តើរឈើឡើងប្រាសាទខ្នារ ដែលជាហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឡើងទៅកាន់ប្រាសាទខ្នារ និងសម្រាប់បម្រើ ដល់កិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ និងដែលត្រូវបានសាងសង់ ដោយអាជ្ញាធរកម្ពុជានៅឆ្នាំ២០១៧។ ជណ្តើរនេះមានចំនួន ១១៨១កាំ និងមានប្រវែង៣២៥ម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទ...
មណ្ឌលគិរី ៖ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីប្រកាសចូលកាន់តំណែងមេបញ្ជាការខេត្តថ្មី ក្រោមអធិបតីភាព របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមទាំងមន្ត្រីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ អភិបាលខេត្តមណ្ឌលគិរី...
ភ្នំពេញ ៖ ករណីហិង្សាសិស្សមួយក្រុម ព្រួតវាយសិស្សម្នាក់ នៅវិទ្យាល័យច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនសិស្សបង្ក ២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។ ករណីនេះ បានកើតកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យច្បារអំពៅ មានសិស្សមួយក្រុមព្រួតគ្នាវាយសិស្សម្នាក់ ដែលមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ។សមត្ថកិច្ចយោងពាក្យបណ្ដឹងសិស្សរងគ្រោះ ឈ្មោះសូនី ហេងលី ភេទប្រុស...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាអនុប្រធានក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រចាំប្រទេសអូស្ត្រាលី និង នូវ៉ែលហ្សេឡង់ និងជាប្រធានក្រុមការងារតំបន់ ៥ បានចូលរួមប្រជុំ ជាមួយសមាជិកនៃការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ តាមរយៈប្រព័ន្ធ Zoom នៅថ្ងៃទី៥...
ហាវ៉ាណា៖ ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានឧ្យដឹងថា ទណ្ឌកម្មថ្មីដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន រួមជាមួយនឹងការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យការបិទផ្លូវប្រឆាំងនឹងប្រទេសគុយបាកាន់តែតឹងរ៉ឹង និងធ្វើឱ្យភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែជ្រៅ។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមលោក Diaz-Canel ក៏ដូចជាបុគ្គលមួយចំនួនទៀត និងអង្គភាពចំនួន៥ រួមទាំងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ទៅក្នុងបញ្ជីឈ្មោះជនជាតិ ដែលត្រូវបានកំណត់ជាពិសេសរបស់ខ្លួន។ មុននេះ...
ប៉េកាំង៖ ប្រទេសចិនបានឧ្យដឹងថា ការរំលោភបំពានលើការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យខូចដល់ស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់អេឡិចត្រូនិកសកលយ៉ាងធ្ងន់ធ្ងរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក He Yongqian បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងចលនារបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដើម្បីបិទ “ចន្លោះប្រហោងបទប្បញ្ញត្តិ” ដែលទាក់ទងនឹងបន្ទះឈីប។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកបានរំលោភបំពានម្តងហើយម្តងទៀតលើការគ្រប់គ្រងការនាំចេញ ក្នុងនាមសន្តិសុខជាតិ។នេះបានធ្វើឱ្យខូចយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន ធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យខូចដល់ស្ថិរភាពនៃឧស្សាហកម្ម...
ក្រុមជម្រើសជាតិចំនួនសែសិបប្រាំបីមកពីជុំវិញពិភពលោកនឹងត្រូវប្រជែងគ្នាដណ្តើមជើងឯកនៅលើទីលានក្នុងតំបន់អាមេរិកខាងជើង។ 1xBet សូមនាំអារម្មណ៍លោកអ្នកមកតាមដានអត្ថបទពិសេសដែលរំលេចអំពីតារាបាលទាត់ឆ្នើមៗ ដែលនឹងមកអង្រួនទីលាន និងចារឈ្មោះរបស់ពួកគេក្នុងមហាព្រឹត្តិការណ៍បាល់ទាត់ដ៏កក្រើកនាពេលខាងមុខនេះ។ Vinícius Júnior ខ្សែប្រយុទ្ធស្លាបដែលមានល្បឿនលឿនដូចផ្លេកបន្ទោររូបនេះត្រៀមខ្លួនរួចជាស្រេចក្នុងការទម្លុះខ្សែការពារនៅស្លាបខាងឆ្វេង និងអបអរគ្រាប់បាល់របស់គេជាមួយក្បាច់រាំប្រចាំត្រកូល។ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល Vini Jr. នឹងជួបជុំគ្នាជាមួយលោក Carlo Ancelotti ដែលជាគ្រូបង្វឹកដែលជួយឱ្យរូបគេបង្ហាញទម្រង់លេងដ៏ល្អបំផុតក្នុងអាជីព។ Harry Kane ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះគឺជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ពិតប្រាកដ។ ត្រឹមតែមួយរដូវកាលនេះតែប៉ុណ្ណោះ កីឡាករ Kane...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ប្រជាជាតិខ្មែរកំពុងឈរនៅលើជំហរឯកភាពជាតិ ដ៏រឹងមាំមួយឆ្ពោះទៅរកការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦លោក ប៉ែន បូណា ថ្លែងថា ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS...
កំពង់ចាម ៖ លោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទេ៥ ខែមិថុនា ឆ្នាំ ២០២៦ នេះបានអញ្ជើញជាអធិបតីក្នុងពិធីមហាសន្និបាតកំណើតដំបូងការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព ទុរេនបែកអន្លូង និងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ ។ វិធីសន្និបាតនេះធ្វើឡើងក្នុងបរិវេណដីសហគមន៍ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក ឡោ ចាន់លី...