បាត់ដំបង៖ ការធ្វើតេស្តទទួលស្គាល់ ការសិក្សាដែលមានពីមុន (RPL) មិនត្រឹមតែជាយន្តការដ៏សំខាន់មួយ ក្នុងការទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធការងារ ដែលបេក្ខជនមានស្រាប់ ឱ្យក្លាយជាវិញ្ញាបនបត្រជាតិ ផ្លូវការនោះទេ ប៉ុន្តែវាក៏ជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរឡើងផងដែរ។ នេះបើតាមលោក អ៊ុកវង្ស ឌីនីកា តំណាងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព RPL វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅថ្ងៃទី៥...
ភ្នំពេញ ៖ ការសិក្សាស្រាវជ្រាវទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត ៥០ប្រភេទ ក្នុងឧទ្យានជាតិវើន សៃ-សៀមប៉ាង ក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ប្រភេទស្ថិត ក្នុងក្រុមទទួលរងការ គំរាមកំហែង នៃការផុតពូជ ហើយមានប្រភេទខ្លះ គឺពុំដែលត្រូវបានប្រទះ ឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus), សត្វពង្រូល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចចរចាជាមួយអ៊ីរ៉ង់ កំពុងដំណើរការទៅ ដោយរលូន ហើយគិតត្រឹមពេលនេះ ទីក្រុងតេអេរ៉ង់ បានយល់ព្រមអនុញ្ញាតឱ្យបុគ្គលិកអាមេរិក ដោយមានកិច្ចសហការជាមួយអាជ្ញាធរអ៊ីរ៉ង់ ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ និងស្វែងរកសម្ភារៈនុយក្លេអ៊ែរដែលកប់ក្រោមដី នៅពេលដែលសង្គ្រាមបញ្ចប់។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «វាពិបាកណាស់ក្នុងការទទួលបានវា...
វ៉ាស៊ីនតោន៖ ប្រធានអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក លោក Dan Caine បានទៅទស្សនកិច្ចរដ្ឋធានីការ៉ាកាស ប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃពុធ នេះបើយោងតាមការិយាល័យរបស់លោក។ ការិយាល័យរបស់លោកបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ឧត្តមសេនីយ៍ Dan Caine បានចូលរួមក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹក នាំរដ្ឋាភិបាលបណ្តោះអាសន្នជាន់ខ្ពស់ និងថ្នាក់ដឹកនាំ និងបុគ្គលិកស្ថានទូតអាមេរិក ព្រមទាំងបានទៅទស្សនាអង្គភាពបង្កើនសន្តិសុខសមុទ្ររបស់ស្ថានទូត”។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងរបស់លោក Dan...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃពុធបានបោះឆ្នោតកំណត់អំណាចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការបន្តប្រតិបត្តិការ យោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានសមាជិកសាធារណរដ្ឋចំនួន ៤រូបចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ។ សេចក្តីសម្រេចនេះ ដែលបានអនុម័តដោយសំឡេងគាំទ្រ ២១៥-២០៨ បានដឹកនាំលោក ដូណាល់ ត្រាំ ដកកងកម្លាំងអាមេរិកចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ លុះត្រាតែសភាអនុញ្ញាតឱ្យមានសកម្មភាពយោធាបន្ថែមទៀត។ ការបោះឆ្នោតនេះបានកើតឡើងបន្ទាប់ពីសេចក្តីសម្រេចអំណាចសង្គ្រាមចំនួន ៣លើកមុនបានបរាជ័យនៅក្នុងសភាដោយមានសំឡេងគាំទ្រតិចតួច។ នៅក្នុងព្រឹទ្ធសភា ការប៉ុនប៉ងស្រដៀងគ្នាចំនួន ៧លើកក៏បានបរាជ័យផងដែរ។...
សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យ សេរីដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង ឈ្នះការបោះឆ្នោតក្នុងស្រុក យ៉ាងសន្ធឹកសន្ធាប់ នេះបើយោងតាមទិន្នន័យឃ្លាំមើល ការបោះឆ្នោត បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។ ដោយសន្លឹកឆ្នោតស្ទើរ តែទាំងអស់ត្រូវបានរាប់ គណបក្សប្រជាធិបតេយ្យបានឈ្នះ ១២ ក្នុងចំណោម ១៦ ការប្រកួតប្រជែង សម្រាប់អភិបាលក្រុង និងអភិបាលខេត្ត រួមទាំងខេត្ត Gyeonggi ទីក្រុងកំពង់ផែភាគខាងលិច Incheon ទីក្រុងកំពង់ផែភាគអាគ្នេយ៍...
យូអិន៖ ប្រទេសអូទ្រីស កៀហ្ស៊ីស៊ីស្ថាន ព័រទុយហ្គាល់ ទ្រីនីដាដ និងតូបាហ្គោ និងហ្ស៊ីមបាវ៉េ ត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធ សម្រាប់អាណត្តិពីរឆ្នាំ។ ការបោះឆ្នោតនេះបានសម្គាល់ជាលើកដំបូងដែលប្រទេសកៀហ្ស៊ីស៊ីស្ថាន នឹងបម្រើការងារនៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ សមាជិកដែលទើបជាប់ឆ្នោតថ្មីនឹងជំនួសសមាជិកមិនអចិន្ត្រៃយ៍ដែលចាកចេញ – ដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី ហើយចូលកាន់តំណែងនៅថ្ងៃទី ១ ខែមករា ឆ្នាំ...
ភ្នំពេញ ៖ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ របស់សហរដ្ឋអាមេរិក (DFC) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីក ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនសំខាន់ ក្នុងការអភិវឌ្ឍអាកាស យានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ ៖ អាល្លឺម៉ង់ តាមរយៈទីភ្នាក់ងារ GIZ និងអង្គការដៃគូផ្សេងៗ បានបញ្ជាក់ពីការប្តេជ្ញាចិត្តគាំក្រសួងបរិស្កាន ដើម្បីលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិ តាមរយៈគម្រោង ការគ្រប់គ្រងសំណល់ និងសេដ្ឋកិច្ចបៃតង ។ ប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោក Christof Weigelmeier, អនុប្រធានបេសកកម្ម និងសហប្រតិបត្តិការ ស្ថានឯកអគ្គរដ្ឋទូត...
ភ្នំពេញ ៖ ភាគីចិន បានរីករាយក្នុងការសហការគ្នាជាមួយប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដើម្បីរួមគ្នាបើកនូវ «ទសវត្សរ៍មាស» ថ្មីមួយ សម្រាប់កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា...