ស្វាយរៀង៖ ខេត្តស្វាយរៀង មានឱកាសការងារប្រមាណជាង ៣ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តស្វាយរៀងមានឱកាសការងារចំនួន ៣, ២៤៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ...
ភ្នំពេញ៖ កម្ពុជាមានឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានឱកាសការងារចំនួន ៩១,៨១៦ កន្លែងនៅតាមណ្ដារាជធានី-ខេត្តនៅទូទាំងប្រទេស កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យសំខាន់ៗ ដូចជា៖ វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសេវាកម្ម។...
រ៉ាម៉ាឡា ៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ទារកប៉ាឡេស្ទីនអាយុ ៧ខែម្នាក់ បានស្លាប់ដោយសាររបួសរបស់រូបគេកាលពីថ្ងៃសុក្រ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារ លើរថយន្តរបស់គ្រួសារទារកម្នាក់នេះ នៅក្នុងទីក្រុងហេប្រុន នៅភាគខាងត្បូងតំបន់ West Bank។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ទារកដែលត្រូវបានគេស្គាល់ថាឈ្មោះ Sam Fahd Abu Haikal បានរងរបួសយ៉ាងធ្ងន់ធ្ងរ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីលីបង់លោក Joseph Aounកាលពីថ្ងៃសុក្របានរិះគន់អ៊ីរ៉ង់ ចំពោះការប្រើលីបង់ជាបន្ទះសៀគ្វីក្នុងការចរចាជាមួយសហរដ្ឋអាមេរិក និងបានរិះគន់ប្រធានក្រុមហេបូឡា Hezbollah លោក Naim Qassem ដោយនិយាយថាប្រជាជនលីបង់នឿយហត់នឹងសង្គ្រាម និងសមនឹងទទួលបានសន្តិភាព។ លោក Aoun បានធ្វើការកត់ សម្គាល់នៅក្នុងបទសម្ភាសន៍មួយជាមួយប្រធានទូរទស្សន៍ CNN លោក Christiane Amanpour និងដែលត្រូវបានចេញផ្សាយ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin បាននិយាយថា លោកមិនឃើញចំណុចណាមួយ ក្នុងការជួបជាមួយ លោក Vladimir Zelensky ដោយផ្ទាល់បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនបានស្នើសុំការចរចាទល់មុខគ្នា ជុំវិញការបញ្ចប់សង្រ្គាម រវាងប្រទេសទាំងពីរ ។ លោកZelensky បានផ្ញើលិខិតចំហរមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យមានការចរចា ដោយផ្ទាល់ជាមួយលោកPutinដោយសរសេរថាវា ជាកំហុសដ៏ធ្ងន់ក្នុងការរង់ចាំ”...
ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបន្តពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារនៃការរៀបចំ «គោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មាន ដើម្បីការពារសិទ្ធិស្ត្រី កុមារ និងជនមានពិការភាព» សំដៅធានាការលើកកម្ពស់តម្លៃ សេចក្តីថ្លៃថ្នូរ និងការការពារសិទ្ធិបុគ្គល និងពង្រឹងការប្រតិបត្តិការងារសារព័ត៌មាន ឱ្យស្របតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ លោក ទេព អស្នារិទ្ធ...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិាករ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់ និងច្នៃប្រឌិតខ្ពស់ ក្នុងការផលិតមាតិកា ឱ្យកាន់តែមានភាពទាក់ទាញ ជាពិសេសតម្រូវទៅតាមការនិយម ចូលចិត្តរបស់យុវវ័យ ដើម្បីផ្សព្វផ្សាយអប់រំ អំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ។ ការថ្លែងរបស់លោកបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំតម្រង់ទិស លើការងារព័ត៌មានសាធារណមតិ និងការអនុវត្តន៍យុទ្ធនាការនិយាយថាទេ...
បរទេស៖ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារ ទីតាំងរ៉ាដានៅឆ្នេរសមុទ្រអ៊ីរ៉ង់កនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបាញ់ ដោយអ៊ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រហ័រមូស នេះបើយោងតាមយោធាអាមេរិក ដែលនេះជាការកើនឡើងចុងក្រោយបង្អស់ដែលធ្វើឱ្យ កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរវាង ប្រទេសទាំងពីរកាន់តែស្មុគស្មាញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកម្នាក់បានប្រាប់រ៉យទ័រថា យោធាអាមេរិកជឿថា យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់ទាំងបួនគ្រឿង កំពុងកំណត់គោលដៅចរាចរណ៍ផ្លូវសមុទ្រក្នុងតំបន់។ បញ្ជាការកណ្តាលអាមេរិកបាននិយាយនៅលើ X ថា សហរដ្ឋអាមេរិកបន្ទាប់មកបានវាយប្រហារទីតាំងឃ្លាំមើល...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសគុយបា កាលពីថ្ងៃសុក្របានច្រានចោលការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលថាទីក្រុងវ៉ាស៊ីនតោនមិនរារាំង ការដឹកជញ្ជូនប្រេងទៅកាន់កោះនេះទេ ដោយលើកឡើងពីវិធានការ របស់សហរដ្ឋអាមេរិកដែលដាក់ ទណ្ឌកម្មលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់គុយបា។ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោក Rubio បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនរារាំងការដឹកជញ្ជូន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អ្នកការទូតកំពូលរបស់ប្រទេសអេហ្ស៊ីប កាតា និងអារ៉ាប៊ីសាអូឌីត បានធ្វើការហៅទូរស័ព្ទ ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅក្នុងតំបន់ ដោយផ្តោតលើវិបត្តិអ៊ីរ៉ង់ និងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសស៊ូដង់។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ ពីរដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីក្រសួងការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani...