មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានអះអាងថា រុស្ស៊ី មិនបានបដិសេធការសន្ទនាជាមួយបណ្តាប្រទេសនៅអឺរ៉ុបនោះទេ។ នៅក្នុងកិច្ចប្រជុំជាមួយប្រធានទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដែលចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៩ លោក ពូទីន បានឧ្យដឹងថា ជំនួយរបស់អឺរ៉ុបដល់អ៊ុយក្រែនធ្វើឱ្យប៉ះពាល់ដល់អព្យាក្រឹតភាពរបស់ខ្លួនក្នុងនាមជាអ្នកសម្របសម្រួលក្នុងការចរចាសន្តិភាព។ លោកបានលេីកឡេីងថា “វាជារឿងមួយក្នុងការចូលរួមក្នុងការចរចា ហើយការធ្វើជាអ្នកសម្របសម្រួល គឺជារឿងមួយទៀត”។ ទោះបីជាយ៉ាងនេះក្តី រុស្ស៊ី...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី អាចមកទីក្រុងមូស្គូនៅពេលណាក៏បាន ប្រសិនបើលោកចង់ធ្វើកិច្ចចរចា។ លោក ហ្សេឡិនស្គី បានចេញផ្សាយលិខិតមួយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយស្នើឱ្យមានកិច្ចប្រជុំផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយមានការចូលរួមពីអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណើរការសន្តិភាព។...
បរទេស៖ អ៊ីរ៉ង់បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារជាច្រើនគ្រឿងឆ្ពោះទៅកាន់ច្រកសមុទ្រហ័រមូសកាលពីថ្ងៃសុក្រ ហើយសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យ៉ាងហោចណាស់បួនគ្រឿងក្នុងចំណោមយន្តហោះទាំងនោះ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលជាអំពើហិង្សាចុងក្រោយបង្អស់ដែលគំរាមកំហែងដល់បទឈប់បាញ់ដ៏ផុយស្រួយរវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន The New York Times ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលអាមេរិក បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា យន្តហោះគ្មានមនុស្សបើកវាយប្រហារមួយផ្លូវ “បានបង្កការគំរាមកំហែងភ្លាមៗដល់ចរាចរណ៍ផ្លូវទឹកក្នុងតំបន់”។ កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងរ៉ាដាឃ្លាំមើលឆ្នេរសមុទ្រអ៊ីរ៉ង់នៅហ្គោរុក និងនៅលើកោះ Qeshm នៅឯនាយឆ្នេរសមុទ្រអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែមទៀត។...
កំពង់ស្ពឺ: លោកស្រី តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ជាវ វិជ្ជាក់ អភិបាលរង នៃខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ពោធ «យុទ្ធនាការផលិតផលជាតិ Made in Cambodia» ដើម្បីជំរុញ គាំទ្រសហគ្រាសធុនតូច និង មធ្យម SMEs សិប្បកម្ម...
ភ្នំេពញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការគ្រប់គ្រងសំណល់ឱ្យបាន សមស្របទៅតាមលក្ខណៈបច្ចេកទេស ការកែច្នៃ និងប្រើប្រាស់ឡើងវិញ សំដៅទទួលបាន «សំណល់សូន្យ (Zero Waste)» គឺជាកិច្ចការចាំបាច់។ ការលេីកឡេីងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក”...
ភ្នំពេញ ៖ លោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ទទួលបន្ទុកការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបញ្ជាក់ជាថ្មីថា អាម៉េរិក បន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ និងជំរុញឱ្យមានលំហូរវិនិយោគទុន ពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជា ឱ្យកាន់តែច្រើនឡើង។ ការបញ្ជាក់ជាថ្មីរបស់ លោកឧបការីរង រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក ក្នុងជំនួបពិភាក្សាការងារជាមួយ លោក...
ស្វាយរៀង៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនបងប្អូនកម្មករកម្មការិនីចំនួន ១៨ នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១១ នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ» ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» នៅបរិវេណវត្តឧត្តមមានជ័យសិរីមុន្នី ក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៧០០នាក់។ ក្នុងឱកាសនេះ លោក...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) និងសហការី នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីបង្ហាញវឌ្ឍនភាពការងារ និងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាង...