ព័ត៌មានជាតិ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បើកដំណើរការស្ពានថ្មីមួយកន្លែង នៅស្រុកកែវសីមា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី សហការជាមួយអាជ្ញាធរមូលដ្ឋាន តំណាងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យ និងវាយតម្លៃប្រគល់-ទទួលជាផ្លូវការនូវសមិទ្ធផលស្ពានថ្មីមួយកន្លែង ដែលបានសាងសង់រួចរាល់លទ្ធផល ១០០% ស្ថិតនៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ស្ពានដែលត្រូវបានប្រគល់-ទទួល និងបើកឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ គឺជាប្រភេទស្ពានសសរបេតុង ធ្នឹមដែក កម្រាលឈើ មានប្រវែង៣៦...