ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ការសិក្សាបឋមរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មអង្គការសហប្រជាជាតិ (UNIDO) បានបង្ហាញពីការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវផ្នែកនិរន្តរភាព និងអនុលោមភាព នៅក្នុងទីផ្សារនាំចេញសំខាន់ៗ ដែលនឹងទាមទារកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីជួយឱ្យ «ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ» របស់កម្ពុជារក្សាបាននូវភាពប្រកួតប្រជែង។ គណៈប្រតិភូអង្គការ UNIDO បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាស្តីពីការវេចខ្ចប់ប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចចក្រាក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម ខណៈភាគីទាំងពីរ បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ យុវជនកម្ពុជា ដែលកំពុងសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍តាមរយៈការបង្កើត Air Quality Monitoring Device ឬឧបករណ៍វាស់ និងតាមដានគុណភាពខ្យល់ ដែលអាចជួយត្រួតពិនិត្យបរិយាកាស និងជូនដំណឹងអំពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។ យុវជន ខាត់ ស៊ុនសំណាង រៀនជំនាញអេឡិចត្រូនិកបានឱ្យដឹងថា តាមរយៈម៉ាស៊ីនេះ ក្រោយពីស្កេន...
ភ្នំពេញ ៖ អូស្ត្រាលី បានផ្តល់ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការស្តារឡើងវិញ និងសកម្មភាពមីន នៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមព្រំដែនរបស់កម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើលោក ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ដល់ការកែសម្រួលនីតិវិធី សម្រាប់ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន ។ ការស្នើរបស់សម្តេចធិបតី ធ្វើឡើងក្នុងជួបពិភាក្សាទ្វេភាគី ជាមួយលោក ឡេ មិញហ៊ឹង...
បាត់ដំបង ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ធផលនានា របស់អង្គការកុមារកម្ពុជារីករាយ ស្ថិតនៅភូមិស្នឹងលិច ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អង្គការ កុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រកម្ពុជា និងកុមារងាយរងគ្រោះ ឱ្យទទួលបានការអប់រំ...
បរទេស៖ ធនាគារកណ្តាលចិនបានពង្រីកទុនបម្រុងមាសរបស់ខ្លួនសម្រាប់ខែទី ១៩ ជាប់ៗគ្នាគិតមកដល់ខែឧសភា ដោយបានបន្ថែម ៣២០.០០០ អោនស៍ដល់ ៧៤,៩៦ លានអោនស៍ (ប្រហែល ២,៣៣២ តោន) នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយធនាគារប្រជាជនចិននៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៦។ ទុនបម្រុងប្តូរប្រាក់បរទេសសរុបរបស់ចិនបានឈានដល់ ៣,៤៤ ពាន់ពាន់លានដុល្លារនៅចុងខែឧសភា។ យោងតាមសារព័ត៌មាន CGTN ចេញផ្សាយកាលពីថ្ងៃទី៧...
តូក្យូ៖ ប្រទេសជប៉ុនបានប្រកាសពីអតិរេកគណនីចរន្តចំនួន ៣.៩១ ទ្រីលានយ៉េន (ប្រហែល ២៤.៤ ពាន់លានដុល្លារអាមេរិក) នៅក្នុងខែមេសា ដែលកើនឡើង ៦៤.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការដែលបានបង្ហាញនៅថ្ងៃចន្ទ។ ការកើនឡើងអតិរេកនេះត្រូវបានជំរុញដោយផលចំណេញខ្ពស់លើការវិនិយោគនៅក្រៅប្រទេសដោយស្ថាប័នហិរញ្ញវត្ថុ និងផ្ទះជួញដូររបស់ជប៉ុន នេះបើយោងតាមរបាយការណ៍បឋមមួយរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ។ ប្រាក់ចំណូលបឋម ដែលឆ្លុះបញ្ចាំងពីប្រាក់ចំណូលពីការវិនិយោគនៅក្រៅប្រទេសរបស់ប្រទេសជប៉ុន បានកើនឡើង 15.3 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់...
ហ្សាកាតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី (BNPB) នៅថ្ងៃចន្ទនេះបានជំរុញឱ្យមានការជម្លៀសប្រជាជនទៅកាន់ទីទួលខ្ពស់នៅតំបន់ឆ្នេរសមុទ្រភាគខាងជើងនៃប្រទេស ដែលរងការគំរាមកំហែងដោយរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៨ រ៉ិចទ័រនៅភាគខាងត្បូងប្រទេសហ្វីលីពីន។ BNPB បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រលកយក្សស៊ូណាមិតូចៗត្រូវបានរកឃើញនៅស្ថានីយ៍ត្រួតពិនិត្យឆ្នេរសមុទ្រជាច្រើននៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី។ ដោយសារតែមានការរញ្ជួយដីជាបន្តបន្ទាប់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លា ទីភ្នាក់ងារនេះបានជំរុញឱ្យមន្ត្រីនៅក្នុងខេត្តដែលរងផលប៉ះពាល់ដូចជា ស៊ូឡាវេស៊ីខាងជើង និងហ្គោរ៉ុនតាឡូ ណែនាំប្រជាជនឱ្យប្រុងប្រយ័ត្នជាបន្ទាន់ ឱ្យនៅឆ្ងាយពីឆ្នេរសមុទ្រ និងជម្លៀសទៅកាន់ទីទួលខ្ពស់តាមលំដាប់លំដោយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃចន្ទនេះថា ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងប្រទេសហ្វីលីពីនបានបង្កឱ្យមានការភ័យស្លន់ស្លោក្នុងចំណោមប្រជាជននៅតំបន់ឆ្នេរសមុទ្រមួយចំនួននៃភាគឦសានប្រទេសឥណ្ឌូនេស៊ី។ ការរញ្ជួយដីនេះត្រូវបានគេដឹងនៅទូទាំងទីក្រុងនានាប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរបួសនោះទេ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានចូលរួមចំណែកសំខាន់ ដល់កិច្ចគាំពារបរិស្ថាន ជួយវិស័យការដឹកជញ្ជូនបៃតង និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការការពារបរិស្ថាន និងការលើកកម្ពស់ការប្រើប្រាស់រថយន្ត ដំណើរការដោយថាមពលអគ្គិសនី...