ខេត្តព្រះវិហារ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញចលនាទីក្រុងបៃតង និងគាំទ្រដល់វិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់ អាជ្ញាធរក្រុងព្រះវិហារ បានបើកយុទ្ធនាការដាំកូនឈើផ្កាក្ងោកជិត ៣,០០០ដើម នៅតាមដងផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិ។ សកម្មភាពបរិស្ថានដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ដោយ លោក ប៉ុក ងួន អភិបាលនៃគណៈអភិបាលក្រុងព្រះវិហារ និងលោក ឆាត សួន ចៅសង្កាត់ប៉ាលហាល។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងចាប់ពីបរិវេណសាលាសង្កាត់ប៉ាលហាល...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តសិស្ស ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ បន្តខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យអស់ពីលទ្ធភាព។ ក្នុងពិធីសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២ ដល់សិស្សវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស...
កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣:០៥នាទីរសៀល នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធគ្រឿងញៀន ស្ថិតនៅក្នុងភូមិត្រពាំងអូល ឃុំព្នាយ ស្រុកសំរោងទង...
ភ្នំពេញ ៖ នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានរៀបចំសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ ការងារ...
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បិទដែនអាកាសជុំវិញអាកាសយានដ្ឋានអន្តរជាតិ Imam Khomeini ក្នុងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស រួមទាំងទីក្រុងតេអេរ៉ង់ ទីក្រុងតាប្រ៊ីស ទីក្រុងអ៊ីស្ហ្វាហាន និងទីក្រុងការ៉ាជ។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងនៅលើ Telegram ថាកងទ័ពអាកាសអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធានៅភាគខាងលិច និងកណ្តាលប្រទេសអ៊ីរ៉ង់ ។ ទន្ទឹមនឹងនេះ កាសែត Al...
ខេត្តព្រះសីហនុ ៖ នៅថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆ្នាំ២០២៦ របស់មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក។ វគ្គហ្វឹកហ្វឺននេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពការងារដល់កងកម្លាំងកងទ័ពជើងទឹក...
កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ...
តេអេរ៉ង់៖ លោក Ali Abdollahi មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បានព្រមានថា អ៊ីស្រាអែលនឹងប្រឈមមុខនឹង «ការវាយប្រហារដ៏ធ្ងន់ធ្ងរ និងបង្កឱ្យមានការសោកស្តាយ» បន្ថែមទៀត ប្រសិនបើខ្លួនពង្រីកការវាយប្រហាររបស់ខ្លួនលើភាគខាងត្បូងប្រទេសលីបង់ និងទីក្រុង Dahieh ភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់លីបង់ ឬឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars លោកបានសង្កត់ធ្ងន់ថា...
បរទេស៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធានៅភាគខាងលិច និងកណ្តាលអ៊ីរ៉ង់នៅថ្ងៃចន្ទ ទោះបីជាប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលត្រូវបានគេរាយការណ៍ថា បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ ឲ្យចៀសវាងការវាយប្រហារបន្ថែមទៀតលើអ៊ីរ៉ង់ក៏ដោយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា ប៉ុន្មានម៉ោងមុននេះ លោក ត្រាំ បាននិយាយថា ការវាយប្រហារថ្មី...
ម៉ានីល៖ យ៉ាងហោចណាស់មានមនុស្ស ៥ នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រដែលបានវាយប្រហារភាគខាងត្បូង ប្រទេសហ្វីលីពីន នេះបើយោងតាមមន្ត្រីគ្រោះមហន្តរាយក្នុងស្រុក។ លោក Agripino Dacera ប្រធានគ្រប់គ្រងគ្រោះមហន្តរាយនៅទីក្រុង General Santos បានឲ្យដឹងថា អាជ្ញាធរនៅតែកំពុងផ្ទៀងផ្ទាត់វិសាលភាពនៃការស្លាប់ និងការខូចខាត។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានឲ្យដឹងថា គ្រោះរញ្ជួយដីតិចតូនិចបានកើតឡើងនៅម៉ោង...