ការប្រកួតបើកឆាកដ៏គួរឱ្យរំភើបក្នុងពូល L នៃពានរង្វាន់ FIFA World Cup 2026 នៅកីឡដ្ឋាន Dallas Stadium បានបញ្ចប់ទៅដោយក្រុមតោខៀវអង់គ្លេស យកឈ្នះលើក្រូអាត ក្នុងលទ្ធផល ៤–២។ ជ័យជម្នះនេះបានជួយឱ្យក្រុមអង់គ្លេសក្រោមការដឹកនាំរបស់លោក Thomas Tuchel ទទួលបាន ៣ ពិន្ទុដំបូងយ៉ាងសំខាន់សម្រាប់ការចាប់ផ្តើមយុទ្ធនាការ World Cup...
ការប្រកួតបើកឆាកក្នុងពូល K នៃពានរង្វាន់ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងកុងហ្គោ (DR Congo) បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១–១ យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅកីឡដ្ឋាន Houston Stadium។ គ្រាប់បាល់ដំបូង ខ្សែបម្រើ João Neves បានតែតបញ្ចូលទីឱ្យព័រទុយហ្គាល់នាំមុខមុននៅនាទីទី ៦...
ភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរ ចំពោះកម្ពុជា ត្រូវបានជាប់ឆ្នោតជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់អណត្តិ២០២៦-២០៣០។ ការជាប់ឆ្នោតនេះ បានធ្វើឡើងស្ថិតក្នុងសម័យប្រជុំលើកទី១១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបីឆ្នាំ២០០៣ ដែលកំពុងប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នៅថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦ ហើយមានការចូលរួមពីរដ្ឋភាគីចំនួន...
ភាពរហោឋានកម្មត្រូវបានគេហៅថា«ជំងឺមហារីកនៃភពផែនដី» ដែលបង្កជាការគំរាមកំហែង ដល់ការរស់រាន មានជីវិតនិងការអភិវឌ្ឍ របស់ប្រទេសនិងតំបន់ជាង១១០ នៅទូទាំងពិភពលោក និងប្រជាជន ជាង១.៥០០ លាននាក់រងផលប៉ះពាល់ ។ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងការញាំញីរាតត្បាតពីរហោឋានកម្មនិងឱនភាពដីដ៏ធ្ងន់ធ្ងរអស់កាលជាយូរឆ្នាំកន្លងមក ប្រទេសចិនបានដាក់ចេញវិធានការជាច្រើនដើម្បីបង្ការ ទប់ស្កាត់និងគ្រប់គ្រងរហោឋានកម្ម ដែលបានសន្សែសន្សំនូវបទពិសោធដ៏មានតម្លៃជាច្រើន។ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង និងភូមិភាគស្វយ័តស៊ីនជាំង ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីឱនភាពដីនិងរហោឋានកម្ម ក្នុងនោះភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងបានរ៉ាប់រងភារកិច្ចគ្រប់គ្រងឱនភាពដីនិងរហោឋានកម្មលើសពី៦០% នៅទូទាំងប្រទេសចិន។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំ តំបន់ទាំងពីរនេះបានរកឃើញនូវវិធីថ្មីៗសម្រាប់ការទប់ស្កាត់រហោឋានកម្ម ក្នុងនោះ ការដំឡើងបន្ទះសូឡាលើវាលខ្សាច់ជាបទពិសោធដ៏ជោគជ័យមួយ។ ដើមឡើយ...
ព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ ការសិក្សាស្រាវជ្រាវ ព្រមទាំងការបង្កើនការប្រុងប្រយ័ត្ន ចំពោះការចែកចាយព័ត៌មានមិនពិត ដែលកំពុងចរាចរលើបណ្តាញសង្គម។ ការណែនាំនេះ ធ្វើឡើងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពី...
ទិន្នន័យសេដ្ឋកិច្ចក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះរបស់ចិនត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ១៦ ខែមិថុនា៖សូចនាករសេដ្ឋកិច្ចសំខាន់ៗដូចជាឧស្សាហកម្មនិងពាណិជ្ជកម្មអន្តរជាតិជាដើមបានកើនឡើងយ៉ាងលេចធ្លោ ហើយសេដ្ឋកិច្ចជាតិមានដំណើរការស្ថិរភាពជាទូទៅនិងឆ្ពោះទៅរកភាពថ្មីនិងគុណភាពខ្ពស់ ។ល។ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានយល់ឃើញថា តារាងពិន្ទុដែលបង្ហាញពីភាពធន់ទាំងនេះបានបង្ហាញឱ្យឃើញនូវកម្លាំងចលករផ្ទៃក្នុងដ៏ខ្លាំងក្លារបស់សេដ្ឋកិច្ចចិនម្តងទៀត ហើយក៏បានបំពេញបន្ថែមនូវកម្លាំងចលករថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោកដែលស្តារឡើងវិញដោយទន់ខ្សោយផងដែរ ។ បើពិនិត្យមើលពី”តារាងពិន្ទុ”ឱ្យបានលម្អិត អាចឃើញពី”ស្ថិរភាព” ”នវានុវត្តន៍”និង”ភាពធន់”ជាចំណុចលេចធ្លោ ។ សូមក្រឡេកមើលពី “ស្ថិរភាព” នៃនិន្នាការជាទូទៅរបស់សេដ្ឋកិច្ចចិន ។ ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ តម្លៃបន្ថែមនៃសហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ បើមើលពីការប្រើប្រាស់អាចឃើញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ ទំហំលក់រាយទំនិញប្រើប្រាស់ក្នុងសង្គមនិងការប្រើប្រាស់ខាងសេវាកម្មបានកើនឡើង ២,៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ក្នុងនោះ ទំហំលក់រាយនៃការប្រើប្រាស់ខាងសេវាកម្មបានកើនឡើង ៥,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលខ្ពស់ជាងល្បឿនកំណើននៃការលក់រាយទំនិញប្រើប្រាស់ក្នុងសង្គម ។ ប្រការនេះបានបង្ហាញថា ការប្រើប្រាស់ខាងសេវាកម្មបានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ជំរុញការកើនឡើងនៃការប្រើប្រាស់របស់ប្រទេសចិនពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ”ស្ថិរភាព”នៃសេដ្ឋកិច្ចចិនបានផ្តល់នូវស្ថិរភាពដ៏កម្រនិងភាពប្រាកដប្រជាសម្រាប់ការអភិវឌ្ឍក្នុងរយៈពេលយូរដល់ពិភពលោក ។ «របាយការណ៍ស្ទង់មតិចំពោះប្រធានប្រតិបត្តិ(CEO)សកលអំពីប្រទេសចិន»ដែលចេញផ្សាយដោយក្រុមហ៊ុន Pricewaterhouse Coopers ក្នុងឆមាសទីមួយនៃឆ្នាំនេះបានបង្ហាញថា សមាមាត្រនៃប្រធានប្រតិបត្តិ(CEO)ដែលចាត់ទុកតំបន់ដីគោកនៃប្រទេសចិនថាសូមងាកមកមើល”ភាពថ្មី”នៃកម្លាំងចលករអភិវឌ្ឍន៍ ។ កម្លាំងផលិតកម្មគុណភាពថ្មីកំពុងពន្លឿនការត្រួសត្រាយវិស័យថ្មីសម្រាប់ជំរុញកំណើន ។ ពីមនុស្សយន្តរបស់ចិនដែលបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាញទំនាក់ទំនងសង្គមនៅបរទេសដល់ម៉ូតូរបស់លោក Zhang Xue ដែលបានជួយអ្នកជិះម៉ូតូឱ្យយកឈ្នះការប្រកួតកីឡាម៉ូតូលំដាប់កំពូលពិភពលោក នៅពីក្រោយចំណុចលេចធ្លោទាំងនេះបានបង្ហាញពីការអភិវឌ្ឍយ៉ាងផុលផុសនៃកម្លាំងផលិតកម្មគុណភាពថ្មីរបស់ចិន ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រឈមមុខនឹងការកើនឡើងនៃកត្តាមិនប្រាកដប្រជាពីខាងក្រៅ ភាពធន់នៃសេដ្ឋកិច្ចចិនបានធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានចំណាប់អារម្មណ៍យ៉ាងស៊ីជម្រៅ ។ សូមលើកយកពាណិជ្ជកម្មអន្តរជាតិជាឧទាហរណ៍៖ពិតមែនតែកំណើននៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកលបានជួបប្រទះនឹងការលំបាកនិងការគាំពារនិយមផ្នែកពាណិជ្ជកម្មបានងើបឡើងវិញ ប៉ុន្តែទំហំនាំចេញនាំចូលទំនិញរបស់ចិនក្នុងខែឧសភាបានកើនឡើង ១៦,៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៥ ក្នុងនោះ ការនាំចេញនិងការនាំចូលសុទ្ធតែបានរក្សាកំណើនពីរខ្ទង់ ។ ទិន្នន័យដ៏គួរឱ្យកត់សម្គាល់ទាំងនេះមិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពធន់និងភាពរស់រវើកនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មពិភពលោកនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវការបើកទូលាយនិងការអភិវឌ្ឍព្រមទាំងចែករំលែកភាគលាភជាមួយពិភពលោក ។ បច្ចុប្បន្ននេះ កត្តាមិនប្រាកដប្រជានិងអស្ថិរភាពពីខាងក្រៅដែលយើងបាននិងកំពុងប្រឈមមុខ គឺមានច្រើនបង្គួរ ប៉ុន្តែនិន្នាការដ៏ល្អប្រសើរក្នុងរយៈពេលវែងរបស់សេដ្ឋកិច្ចចិន គឺ មិនបានកែប្រែទេ ។ ស្របពេលដែលប្រទេសចិនជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ឧស្សាហកម្ម តម្រូវការក្នុងស្រុកនិងសក្តានុពលនៃការបើកទូលាយដែលបង្កប់ក្នុងសេដ្ឋកិច្ចចិននឹងត្រូវបានបញ្ចេញថែមមួយកម្រិតទៀត ។ ដូច្នេះក៏មិនពិបាកយល់ថា ហេតុអ្វីបានជាស្ថាប័នវាយតម្លៃអន្តរជាតិដូចជាគ្រឹះស្ថាន Moody និង Fitch ជាដើមទទួលស្គាល់ចំពោះសមិទ្ធផលសេដ្ឋកិច្ចរបស់ចិន ហេតុអ្វបានជាប្រាក់ទុនអន្តរជាតិនាំគ្នាបន្ថែមការបណ្តាក់ទុននៅប្រទេសចិន ។ ពីព្រោះពិភពលោកបានមើលឃើញកាន់តែច្បាស់ថា៖ការធ្វើដំណើររួមជាមួយប្រទេសចិន គឺហាក់ដូចជាការធ្វើដំណើរស្របជាមួយកាលានុវត្តភាព រីឯការវិនិយោគនៅប្រទេសចិនគឺជាការវិនិយោគដើម្បីថ្ងៃអនាគត ៕
ថ្ងៃទី១៧ខែមិថុនា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសស្តីពី«ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ ទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ដើម្បីបង្ហាញពីទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការអំពីអភិបាលកិច្ចសកលរបស់ប្រទេសចិន និងប្រមូលផ្តុំគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលឱ្យកាន់តែមានប្រសិទ្ធភាព ក៏ដូចជាកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល។ សៀវភៅសបានគូសបញ្ជាក់ថា ចាប់ពីចូលយុគសម័យថ្មីមក លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមដ៏សំខាន់ស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ ផ្តួចផ្តើមពីទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា និងផ្តួចផ្តើមពីការអនុវត្តពហុភាគីនិយមយ៉ាងប្រាកដប្រជា ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់ បរិយាប័ន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ។ សៀវភៅសបានចែងទៀតថា បន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលក៏ទទួលបានការគាំទ្រនិងឆ្លើយតបយ៉ាងឆាប់រហ័សពីប្រទេសនិងអង្គការអន្តរជាតិជិត១៦០ហើយមានប្រទេសជាង៦០បានចូលរួម...
ក្រសួងធនធានទឹក ណែនាំឱ្យរួមគ្នារក្សាទឹក ឱ្យបានច្រើននៅពាក់កណ្តាល និងចុងរដូវវស្សាឆ្នាំ២០២៦ សម្ដេចធិបតី ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី ប្រធានាធិបតីរ៉ូម៉ានី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី សម្តេចធិបតី ៖ សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យយ៉ាងច្រើនដល់ប្រជារាស្រ្ត តំណាងកម្ពុជា នៅUN ៖ សន្តិភាព គឺមិនអាចខ្វះបាន...
ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការអនុវត្តច្បាប់ ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ក្នុងកិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានពិនិត្យ និងពិភាក្សាលើការអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក...
វៀតណាម គ្រោងដាក់ឱ្យដំណើរការ អាកាសយានដ្ឋានថ្មីចំនួន ៧ទៀត នៅឆ្នាំ២០៣០ខាងមុខ លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មឡើងវិញលើប្រេងរបស់រុស្ស៊ី វាយប្រហារដោយគ្រាប់បែក នៅខេត្តប៉ាតានី ភាគខាងត្បូងថៃ បណ្តាលឱ្យសន្តិសុខមូលដ្ឋានម្នាក់ស្លាប់ និងម្នាក់ទៀត របួស តម្លៃប្រេងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈវិនិយោគិនពិចារណា លើកិច្ចព្រមព្រៀងលើសង្គ្រាមអ៊ីរ៉ង់ និងភាពមិនប្រាកដប្រជា នៅតែបន្តកើតមានច្រកសមុទ្រ...