មណ្ឌលគិរី៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ចំនួន ២កន្លែង នៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ដោយឃាត់ខ្លួនមនុស្សសរុប ១៣នាក់ ក្នុងនោះស្រី ៦នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ក្នុងករណីទី១ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងលេងឆ្នោតឡូតូ និងលេងបៀ...
ព្រះសីហនុ៖ ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ (PCCFPI) ដើម្បីបង្ហាញពីជំនាញជាក់ស្តែង និងសមត្ថភាពនៃចំណេះដឹងបច្ចេកទេសពីសាលា។ ស្នាដៃទាំង ៥ប្រភេទ ដែលត្រូវបានដាក់តាំងបង្ហាញរួមមាន Vehicle Lighting System, Anti-lock Brake System...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ដែលនឹងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ បើកច្រកសមុទ្រហ័រមូសឡើងវិញ និងលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងរបស់ទីក្រុងតេហេរ៉ង់ ដែលជំរុញទស្សនវិស័យផ្គត់ផ្គង់ប្រេង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ១,៦៤ ដុល្លារ ឬ...
បរទេស៖ នាវាដឹកប្រេងធំៗចំនួនបីគ្រឿងដែលមានទង់ជាតិអារ៉ាប៊ីសាអូឌីត ដែលដឹកប្រេងឆៅចំនួន ៦ លានបារ៉ែល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz នៅថ្ងៃព្រហស្បតិ៍ គឺប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម ដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ប៉ុន្តែនៅក្នុងប្រទេសលីបង់ ជាកន្លែងដែលមនុស្សជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា...
បរទេស៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនបច្ចេកវិទ្យាអាល្លឺម៉ង់ Robert Bosch បានយល់ព្រមបង់ប្រាក់ចំនួន ៣៦ លានដុល្លារដល់អាជ្ញាធរសហរដ្ឋអាមេរិកសម្រាប់ការដឹកជញ្ជូនផលិតផលឧបករណ៍ចាប់សញ្ញា និងកម្មវិធីសម្រាប់ទូរស័ព្ទដៃដែលមានតម្លៃជាង ៧០ លានដុល្លារទៅកាន់ក្រុមហ៊ុន Huawei របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Huawei ស្ថិតនៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលតម្រូវឱ្យមានអាជ្ញាប័ណ្ណសម្រាប់ទំនិញមួយចំនួនដែលផលិតនៅបរទេសដែលជាផលិតផលនៃបច្ចេកវិទ្យាដើមកំណើតរបស់សហរដ្ឋអាមេរិក។ យោងតាមកិច្ចព្រមព្រៀងដោះស្រាយរវាងក្រសួងពាណិជ្ជកម្ម...
ក្រុងព្រះវិហារ៖ យោងតាមរបាយការណ៍ស្ថិតិផ្លូវការស្តីពីបច្ចុប្បន្នភាពប្រជាពលរដ្ឋ និងសមាជិកគណបក្ស ដែលទើបទទួលបានការអនុម័តបិទបញ្ចប់ការវាយតម្លៃត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ាលហាល នៃក្រុងព្រះវិហារ បានបង្ហាញនូវទិន្នន័យប្រជាសាស្ត្រ និងការរីកចម្រើននៃរចនាសម្ព័ន្ធចាត់តាំងយ៉ាងច្បាស់លាស់នៅទូទាំងភូមិទាំង១០ របស់ខ្លួន។ ផ្អែកលើទិន្នន័យជាក់លាក់ដែលត្រូវបានចុះហត្ថលេខាពិនិត្យ និងសម្រេចដោយ លោក ឆាត់ សួន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ប៉ាលហាល និងរៀបចំដោយ លោក ជន់ ចាន់...
សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងស្ថាបនាផ្លូវបេតុង១ខ្សែ មានឈ្មោះ ព្រះអង្គធំ-សង្កែឡាក់ មានប្រវែង ១៤,៤៣គ.ម ទទឹង ៣ម៉ែត្រ តភ្ជាប់ភូមិចំនួនឫ៥ គឺភូមិព្រះអង្គធំ ភូមិពពេល ភូមិខ្លាឃ្មុំ ភូមិសង្កែឡាក់ និងភូមិតាពេញ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៣៥ អាស៊ាន-រុស្ស៊ី នៃកិច្ចសហប្រតិបត្តិការ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ នៅប្រទេសរុស្ស៊ី។ សូមរំលឹកថា តបតាមការអញ្ជើញរបស់ លោក វាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី, សម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ទោះបីមជ្ឈដ្ឋានអន្តរជាតិខ្លះវាយតម្លៃបែបណាក៏ដោយ ប៉ុន្តែកម្ពុជាខ្លួនឯងដឹងច្បាស់ ពោលគឺត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីស្ដារកិត្តិយស និងការពារសុវត្ថិភាពមនុស្សជាតិ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក CHRISTIAN DESROCHES...
បរទេស៖ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាអំពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា «អព្យាក្រឹត» ក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយនិយាយថា មេដឹកនាំទាំងពីរមិនបានរារាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះទេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨...