ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរ កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និងពិចារណា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nurlan Yermekbayev អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានពិភាក្សាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងវិស័យសន្តិសុខ ខណៈវិស័យនេះមានសារៈសំខាន់ខ្លាំង ដែលទាមទារឱ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន...
បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើតក្រុមថ្មី សម្ងាត់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើការវាយប្រហារ លើបណ្តាប្រទេសឈូងសមុទ្រពែក្ស ដែលទទួលកងកម្លាំងអាមេរិក ដោយរំលងបណ្តាញកងជីវពលដែលបានបង្កើតឡើង ដើម្បីជៀសវាងការរកឃើញ, នេះបើយោងតាមប្រភពព័ត៌មានអ៊ីរ៉ាក់ចំនួនប្រាំបី បានប្រាប់រ៉យទ័រ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមបី ឬបួន ដែលនីមួយៗមានអ្នកប្រយុទ្ធមូស្លីមស៊ីអ៊ីតអ៊ីរ៉ាក់ចំនួនប្រហែល ១០...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យអង្គការណាតូ កែតម្រូវការយល់ឃើញខុសរបស់ខ្លួនអំពីប្រទេសចិន និងបញ្ឈប់ការញុះញង់ការប្រឈមមុខដាក់គ្នា និងការផ្លាស់ប្តូរការស្តីបន្ទោស។ លោក Lin Jian អ្នកនាំពាក្យបានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងការកត់សម្គាល់ទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ទាក់ទងនឹងជម្លោះអ៊ុយក្រែនថា “ក្នុងនាមជាសំណល់សង្គ្រាមត្រជាក់ អង្គការណាតូត្រូវឆ្លុះបញ្ចាំងយ៉ាងម៉ត់ចត់អំពីតួនាទី ដែលខ្លួនបានដើរតួ ជាមួយនឹងផលប៉ះពាល់បែបណាទៅលើសន្តិភាព និងស្ថិរភាពនៅក្នុងពិភពលោកសព្វថ្ងៃនេះ”។ លោក...
ភ្នំពេញ ៖ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ(UN)បានគូសបញ្ជាក់ ទៅអង្គប្រជុំលើកទី ៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុថា កម្ពុជាជ្រើសរើស យកយន្តការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ ។ ថ្លែងក្នុងកិច្ចប្រជុំលើកទី ៣៦ នៃរដ្ឋភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ...
ព្យុងយ៉ាង៖ មន្ត្រីជាន់ខ្ពស់ម្នាក់ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជេីង) បានរិះគន់អ្វីដែលលោកស្រីហៅថា «វោហាសាស្ត្រដែលគ្មានមូលដ្ឋាន ដែលជំរុញដោយនយោបាយ» ប្រឆាំងនឹងប្រទេសរបស់លោកស្រី ដោយក្រុមប្រទេសទាំងប្រាំពីរ (G7) នេះបើយោងតាមការរាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងសេចក្តីថ្លែងការណ៍ សារព័ត៌មានដែលធ្វើឡើងដោយ KCNA លោកស្រី Kim Yo Jong នាយកនាយកដ្ឋាន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជានិងបេឡារុសត្រូវតែមានកិច្ចសហការជាមួយគ្នាបន្ថែមទៀត ទៅលើវិស័យការពារជាតិ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយសម្តេចតេជោបានអនុញ្ញាតឱ្យលោក អ៊ូឡាដ្សីមៀ បារ៉ាវីកូវ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃ១៩...
វ៉ាស៊ីនតោន៖ កងកម្លាំងអាមេរិក បានដកការបិទផ្លូវលើចរាចរណ៍ ផ្លូវសមុទ្រទាំងអស់ ដែលចូល និងចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ នេះបើយោងតាមបញ្ជាការកណ្តាលសហរដ្ឋអាមេរិក។ បញ្ជាការកណ្ដាលអាមេរិក បានសរសេរនៅលើ X ថា “កងកម្លាំងអាមេរិកមិនបានរារាំងការដឹកជញ្ជូននាវាទៅ ឬមកពីកំពង់ផែអ៊ីរ៉ង់ទេ។ កិច្ចខិតខំប្រឹងប្រែងអនុវត្តការបិទផ្លូវយោធាអាមេរិកទាំងអស់ត្រូវបានបញ្ឈប់”។ ប្រភពបន្ដថា នាវាចម្បាំងអាមេរិក “នឹងនៅតែស្ថិតនៅក្នុងតំបន់ទូទៅ ដើម្បីធានាថា គ្រប់ទិដ្ឋភាពទាំងអស់នៃកិច្ចព្រមព្រៀង ត្រូវបានគោរព និងមានប្រសិទ្ធភាពពេញលេញ”។...
កាហ្សាន៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន ដែលបានធ្វើឡើងនៅទីក្រុងកាហ្សានថា រុស្ស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើរតួជាកម្លាំងស្ថិរភាពដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេលមានចលាចលសកលលោកដែលកំពុងបន្តកើតមាន។ លោក ពូទីន បានលេីកឡេីងថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អាស៊ាន គឺជាក់ស្តែង។ លោកថា “យើងបានបង្កើតក្របខ័ណ្ឌច្បាប់ និងកិច្ចសន្យាដ៏រឹងមាំ សម្រាប់ទំនាក់ទំនងទ្វេភាគី និងបានបង្កើតបណ្តាញដ៏ទូលំទូលាយនៃយន្តការសហប្រតិបត្តិការរួមគ្នា”។...
តេអេរ៉ង់៖ ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានចេញបញ្ជាឱ្យដោះស្រាយសំណើសុំឆ្លងកាត់ច្រកសមុទ្រហ័រមូស ឱ្យបានឆាប់រហ័ស ស្របតាមការសម្រេចគោលបំណងនៃអនុស្សរណៈយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខាថ្មីរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន។ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) បានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាតាមប្រព័ន្ធអេឡិចត្រូនិក។ SNSC...