ក្រុមជម្រើសជាតិហូឡង់ បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2026 ដោយបានលត់ ស៊ុយអែតក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥–១ នៅកីឡដ្ឋាន Houston Stadium សហរដ្ឋអាមេរិក។ ការទទួលបាន ៣ ពិន្ទុបន្ថែមនេះ បានជួយឱ្យហូឡង់ឡើងទៅឈរនៅកំពូលតារាងនៃពូល F និងធានាកៅអីឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយជាផ្លូវការ។...
ពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើល ពីវឌ្ឍនភាពនៃការសាងសង់ ទំនប់អាងទឹកលេខ២ (នៅជាប់តំបន់ទេសចរណ៍ទឹកធ្លាក់អូរដា) លើស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ...
តាកែវ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានដាក់សំណួរពិចារណា ដល់យុវសិស្សថា ក្នុងនាមជាយុវជន តើប្អូនៗនឹងជ្រើសរើសផ្លូវមួយដែលប្រឈមនឹងគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ ឬជ្រើសរើសផ្លូវមួយទៀត ដែលក្លាយជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន”? សំណួរដែលមានលក្ខណៈ ឱ្យមានការពិចារណានេះ មានគោលបំណងលើកទឹកចិត្ត ដល់យុវជន ជាពិសេសសិស្សានុសិស្ស ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការការពារសន្តិសុខព័ត៌មានជាតិ។ ការងារនេះស្របទៅនឹង...
ព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការផលិតមាតិកាផ្សព្វផ្សាយ ដែលទាក់ទងទៅនឹងប្រាសាទបុរាណ និងសម្បត្តិវប្បធម៌ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីលើកកម្ពស់ការយល់ដឹង និងថែរក្សាតម្លៃនៃសម្បត្តិបេតិកភណ្ឌជាតិ។ ការណែនាំនេះ បានធ្វើឡើង ក្នុងឱកាសដែលលោក រួមជាមួយលោក អំ តារាវិទូ អនុរដ្ឋលេខាធិការទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ...
កំពង់ធំ៖ ដោយអនុវត្តតាមបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន បានប្រើប្រាស់វិធានការជំនាញ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់÷ *ទី១-ឈ្មោះ វឿង ឈាងអ៊ី ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ពុកយុក...
ពោធិ៍សាត់ ÷លោក ឆាយ គឹមម៉ុង អភិបាលនៃគណះអភិបាលស្រុកបាកាន សូមកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋបាលស្រុកបាកាន ដែលបានបន្តសកម្មភាពដ៏មានអត្ថន័យ ក្នុងចលនាដាំដើមឈើ «១០០ដើម ក្នុង១ថ្ងៃ»។ សកម្មភាពនេះ មិនត្រឹមតែជួយបង្កើនគម្របបៃតង និងផ្តល់ម្លប់ដ៏ត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថាន និងបំផុសស្មារតីស្រឡាញ់ធម្មជាតិដល់ប្រជាពលរដ្ឋទាំងអស់គ្នា។ ជូនពរឱ្យសកម្មភាពដ៏ល្អប្រពៃនេះ ទទួលបានជោគជ័យ និងជួយឱ្យស្រុកបាកានរបស់យើង កាន់តែស្រស់ស្អាតបន្ថែមទៀត។...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំផ្ទាល់ក្នុងយុទ្ធនាការដាំជួសកូនដើមក្ងោកបន្ថែម និងកាត់តម្រឹមតុបតែងមែកដើមក្ងោកដែលកំពុងលូតលាស់ នៅតាមបណ្តោយដងផ្លូវ «អន្ទង់អាំង» នៃតំបន់ភ្នំ១៥០០ ដែលជាចំណុចទាក់ទាញទេសចរណ៍ដ៏សំខាន់ ស្ថិតនៅចំណុចភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សកម្មភាពនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត,ប្រធានមន្ទីរបរិស្ថានខេត្ត, ក្រុមការងាររដ្ឋបាលស្រុក...
មណ្ឌលគិរី៖ ក្រចេះ៖ជាផ្នែក១នៃការជ្រោមជ្រែងដល់សង្គមជាតិដើម្បីអោយមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាដល់សិស្សនៅតាមតំបន់ជនបទ ធនាគារហត្ថាកសិករ បានជួយឧបត្ថមកុំព្យូទ័ររហូតដល់១០០គ្រឿង ជូនដល់បណ្តាវិទ្យាល័យចំនួន៥ក្នុងខេត្តមណ្ឌលគិរីនិងក្រចេះ។ តាមការបញ្ជាក់ពីធនាគារ វិទ្យាល័យដែលទទួលបានកុំព្យូទ័ររួមមាន៖ ១. វិទ្យាល័យ ហ៊ុនសែន ស្នួល – ១៥ គ្រឿង ២. វិទ្យាល័យ ហ៊ុនសែន កែវសីមា – ២៥ គ្រឿង ៣....
ពោធិ៍សាត់÷ដំណើរទស្សនកិច្ចសិក្សាលើកទី២ ទទួលបាននូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ខូយ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដំណើរទស្សនកិច្ចសិក្សារបស់គណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូវិទ្យាល័យបាកាន លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញអធិបតីភាពបើកកម្មវិធីសំណេះសំណាលជាមួយលោកគ្រូដែលបានអញ្ជើញមកទស្សនកិច្ចសិក្សាផ្តោតលើ ស្តង់ដាសាលារៀនគំរូ បទពិសោធន៍ដឹកនាំ...
បរទេស៖ របាយការណ៍មួយបានឲ្យដឹងថា ប្រទេសឥណ្ឌាបានណែនាំសាជីវកម្មប្រេង និងឧស្ម័នធម្មជាតិដែលគាំទ្រដោយរដ្ឋ ឱ្យសាងសង់ និងបំពេញកន្លែងបម្រុងប្រេងយុទ្ធសាស្ត្រ (SPR) មួយផ្សេងទៀត ដែលនឹងពង្រីកសមត្ថភាពបម្រុងរបស់ខ្លួនមួយភាគបី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនរុករក និងផលិតប្រេងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ដើម្បីអនុវត្តការណែនាំរបស់រដ្ឋាភិបាលសហព័ន្ធ។ ទីក្រុងញូវដេលី កំពុងផ្តល់អាទិភាពដល់សន្តិសុខថាមពល បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា...