ពោធិ៍សាត់÷នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង នៃសាលាខេត្តពោធិ៍សាត់ រដ្ឋបាលខេត្តបានរៀបចំប្រារព្ធពិធី «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥» យ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក...
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២៦ ក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ដឹកនាំដោយលោកស៊ីនចាន់ថុល អភិបាលស្រុកពួក បានប្រារព្ធពិធីជួបសំណេះសំណាលនិងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ១៦ លានរៀល ជូនដល់ក្រុមគ្រួសារសពដែលជាសមាជិកសមាគមអតីតយុវជននិងនិវត្តជនកម្ពុជាស្រុកពួកដែលបានទទួលមរណភាពចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានប្រាក់ចំនួន ៤លានរៀល ដែលប្រារព្ធធ្វើឡើងរួមគ្នា នៅគេហដ្ឋាននៃសពអតីតយុទ្ធជន ដែលស្ថិតនៅភូមិខ្នាតឃុំខ្នាតស្រុកពួកខេត្តសៀមរាប។ ដោយ៖ អ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ យុទ្ធនាការសម្អាតផ្លូវជាតិក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅបរិវេណសាលាខេត្តព្រះវិហារ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី ភុន កេសរ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយ ឯកឧត្តម គីម រិទ្ធី...
កំពង់ឆ្នាំង៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ១១ ៩៧០ កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ទី១៩...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឆ្លៀតជជែកគ្នាក្រៅផ្លូវការជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ នៅទីក្រុងកាហ្សាន, សហព័ន្ធរុស្សី ខណៈ សម្ដេច បានលើកឡើងនូវចំណុចមួយចំនួនពាក់ព័ន្ធនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្តាញសង្គមផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៩ មិថុនា...
មណ្ឌលគិរី ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី សហការជាមួយអង្គភាពពាក់ព័ន្ធ បានបើកប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២ករណីផ្សេងគ្នា នៅស្រុកកែវសីមា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងដកហូតគ្រឿងញៀនជាង ៦២ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំលោកវរៈសេនីយ៍ឯក ជា ចិត្រា...
ប៉ៃលិន៖ ស្នាដៃបច្ចេកទេសរបស់សិស្ស-និស្សិត ចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន (PLPTC) ដើម្បីបង្ហាញពីជំនាញអនុវត្ត សមត្ថភាពបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់សិស្ស-និស្សិត ដែលបានសិក្សា និងអភិវឌ្ឍតាមជំនាញនីមួយៗ។ ស្នាដៃដែលត្រូវបានដាក់តាំងបង្ហាញរួមមាន ធុងសំរាមឆ្លាតវៃ ប្រព័ន្ធបញ្ជាម៉ូទ័រទៅមុខ-ឈប់-ត្រឡប់ក្រោយ រ៉ូបូតបាញ់ថ្នាំស្រូវប្រើថាមពលសូឡា សេវាកម្មសម្អាងកាយ...
ភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តជួយទប់ស្កាត់ និងអប់រំណែនាំប្រជាពលរដ្ឋ ឱ្យស្វែងរកការងារធ្វើក្នុងស្រុក និងកុំចាញ់បោកមេខ្យល់ ឬលួចឆ្លងដែនទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងងាកមកស្វែងរកការងារ ស្រុកដែលមានអត្ថប្រយោជន៍ច្រើន និងប្រាក់បៀវត្សប្រហាក់ប្រហែលប្រទេសថៃ។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់ ស្តីពី ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន និងការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី។ កិច្ចប្រជុំនេះ មានការចូលរួមពីផ្នែកឯកជន រួមមានប្រធានសមាគម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន សហគ្រាសមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូលបម្រើផលិតកម្មផលិតក្នុងស្រុក...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាត្រៀមខ្លួនរៀបចំ “វេទិកាសមាជិកសភាតំបន់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH)” នៅក្នុងអំឡុងខែសីហាខាងមុខ ។ លោក កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា និងជានាយកខុទ្ទកាល័យ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥...