ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Uladzimir Baravikou ឯកអគ្គរដ្ឋទូតបេឡារុស ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ វិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ៕
ប្រកួតបាល់ទាត់ពិភពលោកពូល B ទើបតែបញ្ចប់ម្ចាស់ផ្ទះកាណាដា ធ្វើបានល្អខ្លាំងណាស់ ដោយអាចស៊ុតបញ្ចូលទី ក្រុមជម្រើសជាតិកាតា ក្នុងលទ្ធផលដល់ទៅ៦ទល់នឹង០។ គ្រប់គ្រងបាល់បានទៅដល់៧៨ភាគរយ និងប៉ុនប៉ងស៊ុតដល់ទៅ៣០លើក បំបែកគ្រាប់បាល់ដល់ទៅ៦គ្រាប់ តាំងពីនាទីទី១៦ ។ ក្នុងនោះកីឡាករ Jonathan David ធ្វើបាន៣គ្រាប់ម្នាក់ឯងហើយផ្សេងពីនោះធ្វើបានដោយ Larinនិង Saliba ។ ជ័យជំនះមួយនេះធ្វើឲ្យកាណាដាឈរ នៅកំពូលតារាងមាន៤ពិន្ទុ តាមពីក្រោយដោយស្វីស...
ការប្រកួតរវាងក្រុមជម្រើសជាតិ សាធារណរដ្ឋឆេក និង អាហ្វ្រិកខាងត្បូង នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល A ជុំទី២ បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ១ ទល់នឹង ១ នៅកីឡដ្ឋាន Mercedes-Benz Stadium ក្រុង Atlanta។...
ការប្រកួតរវាងក្រុមជម្រើសជាតិ ស្វីស និង បូស្នី នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល B ដោយលទ្ធផលផ្លូវការគឺ ស្វីស យកឈ្នះ បូស្នី ៤ ទល់នឹង ១ នៅកីឡដ្ឋាន SoFi Stadium ក្រុង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជេីញជួបជាមួយ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៨ មិថុនា ២០២៦ នៅប្រទេសរុស្ស៊ី ៕
នាយករដ្ឋមន្ត្រីវៀតណាម ជួបជាមួយថ្នាក់ដឹកនាំនៃសហគ្រាសថាមពល និងប្រេងធំៗរបស់រុស្ស៊ី អំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី ក្រុមហ៊ុន Bosch របស់អាល្លឺម៉ង់ យល់ព្រមបង់ប្រាក់ ៣៦ លានដុល្លារ ដល់អាជ្ញាធរអាមេរិក សម្រាប់ការដឹកជញ្ជូនទៅឱ្យក្រុមហ៊ុន Huawei របស់ចិន នាវាដឹកប្រេងធំៗចំនួនបីគ្រឿង ដែលដឹកប្រេងឆៅចំនួន ៦ លានបារ៉ែល ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀង តម្លៃប្រេងបន្តធ្លាក់ចុះ...
រដ្ឋមន្រ្តីការបរទេសចិន ចូលក្រាបថ្វាយព្រះពរ ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្តេចតេជោ ៖ ប្រវត្តិសាស្រ្តរវាងកម្ពុជា-ឥណ្ឌួណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រៀបចំពិធីសូត្រមន្ត និងរាប់បាត្រ ថ្វាយព្រះពរជ័យ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចម៉ែ AOT ចុះសង្កេតការណ៍ស្ថានភាពព្រំដែន នៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត រដ្ឋមន្ដ្រីមហាផ្ទៃ ៖...
ពីការទទួលបានការគាំទ្រនិងឆ្លើយតបយ៉ាងឆាប់រហ័សពីប្រទេសនិងអង្គការអន្តរជាតិជិត ១៦០ ដល់ការដែលប្រទេសជាង ៦០ បានចូលរួម”ក្រុមមិត្តភក្ដិនៃអភិបាលកិច្ចសកល”យ៉ាងសកម្មរហូតដល់មេដឹកនាំបរទេសជាច្រើនរូបដែលទៅបំពេញទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗកន្លងទៅនេះបានសម្តែងការកោតសរសើរខ្ពស់ហើយគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តជាក់ស្តែង ។ ចាប់តាំងពីបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលកាលពីខែកញ្ញា ឆ្នាំ ២០២៥ មក ហេតុអ្វីបានជាគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលអាចទទួលប្រជាប្រិយភាពយ៉ាងខ្លាំងបែបនេះ ? សៀវភៅសក្រោមចំណងជើង«កសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន»ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ១៧ ខែមិថុនាបានផ្តល់ជាបង្អួចសម្រាប់មជ្ឈដ្ឋានខាងក្រៅសង្កេតមើលនូវអច្ឆរិយនេះ ។ សៀវភៅសនេះបានអធិប្បាយជាប្រព័ន្ធនូវបរិបទយុគសម័យ ខ្លឹមសារដ៏សម្បូរបែបនិងអត្ថន័យដ៏សំខាន់នៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ហើយបានពិពណ៌នាដោយគ្រប់ជ្រុងជ្រោយអំពីការអនុវត្តជាក់ស្តែងដ៏សម្បូរបែបរបស់ប្រទេសចិនក្នុងការចូលរួមកំណែទម្រង់និងកិច្ចកសាងប្រព័ន្ធអភិបាលកិច្ចសកលព្រមទាំងអធិប្បាយយ៉ាងច្បាស់លាស់ថែមមួយកម្រិតទៀតពីទិសដៅ គោលជំហរជាគោលការណ៍និងផែនការប្រតិបត្តិរបស់ប្រទេសចិនក្នុងការធ្វើអភិបាលកិច្ចសកលដែលមានអំណោយផលដល់សហគមន៍អន្តរជាតិក្នុងការយល់ដឹងកាន់តែល្អចំពោះគុណតម្លៃនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ។ បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិកំពុងឆ្លងកាត់ការប្រែប្រួលយ៉ាងស្មុគស្មាញនិងស៊ីជម្រៅបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ។ ឯកតោភាគីនិយមនិងអនុត្តរភាពនិយមនាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ការធ្វើផ្ទុយពីសកលភាវូបនីយកម្មនិងគាំពារ និយមបានងើបឡើងវិញជាបន្តបន្ទាប់ ហើយបម្រែបម្រួលអាកាសធាតុ គម្លាតផ្នែកឌីជីថលនិងហានិភ័យនៃការប្រើប្រាស់យ៉ាងខុសទំនងនូវបញ្ញាសិប្បនិម្មិតជាដើមបានកើតឡើងជាបន្តបន្ទាប់ ។ល។ អភិបាលកិច្ចសកលកំពុងស្ថិតនៅខណៈពេលគន្លឹះ ពោលគឺ បើមិនឆ្ពោះទៅមុខទេ វានឹងដើរថយក្រោយ ។ ក្នុងគ្រាដ៏គន្លឹះនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងជាផ្លូវការនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលកាលពីខែកញ្ញា ឆ្នាំ ២០២៥ ដោយបានផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់នូវគោលគំនិតស្នូលចំនួនប្រាំ គឺ សមភាពខាងអធិបតេយ្យភាព ការគោរពច្បាប់អន្តរជាតិ ការអនុវត្តពហុភាគីនិយម ការផ្តួចផ្តើមឱ្យតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាអាទិភាពនិងផ្តោតលើទិសដៅប្រតិបត្តិការ ដែលបានផ្តល់ជាផែនការចិនសម្រាប់ឆ្លើយតបនឹងបញ្ហាយុគសម័យថា”តើត្រូវកសាងប្រព័ន្ធអភិបាលកិច្ចសកលយ៉ាងណានិងតើត្រូវធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់តាមរបៀបណា ”។ ក្នុងរយៈពេលជាង ៩ ខែកន្លងមក គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានប្រែក្លាយពីផែនការចិនទៅជាការអនុវត្តជាក់ស្តែងអន្តរជាតិដែលបង្ហាញពីកម្លាំងជីវិតដ៏ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ។ ពិភពលោកដ៏ធំល្វឹងល្វើយ មានបញ្ហាក៏ច្រើនណាស់ដែរ ។ តើប្រព័ន្ធអភិបាលកិច្ចសកលបែបណាដែលមានអំណោយផលដល់ពិភពលោកនិងប្រជាជននៃបណ្តាប្រទេសនានា ? គោលគំនិតដែលប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ច គឺ ”ពិភាក្សាជាមួយគ្នា កសាងជាមួយគ្នានិងចែករំលែកជាមួយគ្នា” ។ ពីការផ្តួចផ្តើមឱ្យបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម ដល់ការលើកឡើង«គំនិតផ្តួចផ្តើមស្តីពីអភិបាលកិច្ចសកលផ្នែកបញ្ញាសិប្បនិមិ្មត» រហូតដល់ការសម្រុះសម្រួលនិងបញ្ចុះកម្តៅនៃបញ្ហាចំណុចក្តៅអន្តរជាតិ ប្រទេសចិនបានបន្តបង្កើតជាវេទិកា ស្វែងរកបទពិសោធនិងធ្វើជាគំរូសម្រាប់ឆ្លើយតបនឹងបញ្ហាដ៏លេចធ្លោក្នុងអភិបាលកិច្ចសកល ។ បច្ចុប្បន្ននេះ ពិភពលោកមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ការវិវឌ្ឍពីភាពច្របូកច្របល់ដល់អភិបាលកិច្ចល្អមិនមែនជារឿងដែលងាយសម្រេចបានទេ ។ ប្រទេសចិននឹងបន្តធ្វើជាស្ថាបនិកនៃសន្តិភាពពិភពលោក អ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោក អ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិនិងជាអ្នកផ្តល់ផលិតផលសាធារណៈ ហើយនឹងធ្វើការជាមួយបណ្តាប្រទេសនានាដើម្បីជំរុញការអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល មិនបោះបង់ចោលប្រទេសណាមួយឡើយ ក៏ដូចជាធ្វើឱ្យមហាគ្រួសារសហគមន៍អន្តរជាតិនេះសម្រេចបាននូវភាពឈ្នះ-ឈ្នះ ៕
ព្រះវិហារ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងររម្លឹកឱ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ចំពោះការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងល្បិចឆបោកតាមគ្រប់រូបភាព តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យឌីជីថលនេះ។ ការអំពាវនាវនេះធ្វើឡើង ក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យា កំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែង អ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។...
បរទេស៖ លោក Yasir Al-Rumayyan ប្រធានក្រុមហ៊ុន Aramco បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនប្រេងយក្សរបស់អារ៉ាប៊ីសាអូឌីត Aramco កំពុងពិចារណាពង្រីកសមត្ថភាពផ្ទុករបស់ខ្លួននៅជុំវិញពិភពលោក បន្ទាប់ពីការផ្គត់ផ្គង់ថាមពលតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានរំខានដោយសង្គ្រាមអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា លោក Rumayyan ដែលជាអភិបាលនៃមូលនិធិទ្រព្យសម្បត្តិរដ្ឋអារ៉ាប៊ីសាអូឌីត PIF...