បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ុង បានជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មថាមពលអាតូមិករដ្ឋរុស្ស៊ី (Rosatom) និងក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋ Zarubezhneft កាលពីថ្ងៃពុធ (ម៉ោងក្នុងស្រុក) ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សាធារណរដ្ឋតាតាស្ថាន នៃប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Vietnam news ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអន្តរជាតិជាំ និងតំបន់រងផលប៉ះពាល់ផ្សេងៗទៀត ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ។ តាមរយៈសេចក្ដីប្រកាស អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG)...
បរទេស៖ ទិន្នន័យឧស្សាហកម្មដែលបានចែករំលែកជាមួយ Reuters បង្ហាញថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដែលជំរុញដោយសង្គ្រាមអ៊ីរ៉ង់កំពុងជំរុញតម្រូវការសម្រាប់រថយន្តអគ្គិសនីថ្មី និងរថយន្តប្រើរួចនៅទូទាំងទ្វីបអឺរ៉ុប ទោះបីជានាយកប្រតិបត្តិមួយចំនួនព្រមានថា ការចាប់អារម្មណ៍អាចនឹងថយចុះប្រសិនបើតម្លៃប្រេងសាំងធ្លាក់ចុះក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកជំនាញឧស្សាហកម្មនិយាយថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាកថ្ម និងរលកនៃម៉ូដែលដែលមានតម្លៃសមរម្យជាងមុន រួមទាំងពីក្រុមហ៊ុនផលិតរថយន្តចិន – កំពុងជួយធ្វើឱ្យរថយន្តអគ្គិសនីកាន់តែមានប្រជាប្រិយភាព ដែលគាំទ្រដល់តម្រូវការ។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានយល់ព្រមលើបទឈប់បាញ់ដែលបានពង្រីក...
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រ សម្តេចព្រះសង្ឃ-ព្រះសង្ឃ ៩១អង្គ ថ្វាយព្រះពរជ័យសិរីមង្គល ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលគម្រប់៩០ យាងចូល ៩១ព្រះវស្សា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះវស្សាគម្រប់...
ភ្នំពេញ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំក្រុមការងារវេនប្រចាំការនៅទីស្តីការក្រសួង ដើម្បីធានាការផ្តល់សេវា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ កម្មករនិយោជិត និងសាធារណជនបានទាន់ពេលវេលា។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានលើកឡើងថា ប្រវត្តិសាស្រ្តរវាងកម្ពុជានិងឥណ្ឌូណេស៊ី គឺមានទំនាក់ទំនងយ៉ាងល្អជាមួយគ្នា រហូតមកដល់បច្ចុប្បន្ន។ លោកជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក ហេណុក ពូរ៉ារ៉ូ សមាជិកព្រឹទ្ធសភាឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសវនាការជូន លោក Wang Yi សមាជិកការិយាល័យនយោបាយនៃ គណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ។ លោក...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការសង្គ្រោះបឋម» ជូនដល់គណៈកម្មាធិកា និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិរលាក់កង់ជើង ក្នុងភូមិសាស្រ្តឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីពង្រឹងសមត្ថភាពដើម្បីឆ្លើយតបនឹងករណីសង្គ្រោះបន្ទាន់ និងបង្កើនសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតំបន់ លម្ហែបៃតង «ភ្នំខ្នងផ្សារ»។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅដំណាក់ដំរី តំបន់គោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ ស្ថិតក្នុងភូមិតាំងបំពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទូលជួបលោក Henock Puraro អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូនេស៊ី (BKSP DPD RI) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...