មណ្ឌលគិរី៖ អាក្របី ជាឈ្មោះហៅក្រៅមួយរបស់ជនសង្ស័យម្នាក់ ដែលតែងនាំគូកនធ្វើសកម្មភាពលួច មិនរើស លួចទាំងអាគុយ ម៉ូទ័រ ឆ្កែមាន់ ជាដើម ដែលបង្ករអោយពលរដ្ឋក្នុងតំបន់ស្រុកកោះញែក សម្តែងក្តីមួរម៉ៅក្តៅក្រហាយ ហើយរហូតដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពលួចឆ្កែ។ ក្រោយទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែសង្គម បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាមុខសញ្ញាលួចសកម្ម ក្រោយបើកការស្រាវជ្រាវលើករណីលួចឆ្កែរបស់ប្រជាពលរដ្ឋ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន...
កំពង់ធំ៖ នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក...
សម្តេចធិបតី ៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិតប្រូតេអ៊ីន ក្រសួងសេដ្ឋកិច្ច ប្រកាសឱ្យបញ្ឈប់ ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង ក្រសួងមហាផ្ទៃ កំណត់ចំនួនមុខតំណែង ចំពោះមន្ដ្រីចំណុះស្នងការដ្ឋាននគរបាលរាជធានី ខេត្ត កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-អាមេរិក ពង្រឹងប្រតិបត្តិការរវាងកងទ័ពទាំងពីរ
ប្រភពព័ត៌មាន : រុស្ស៊ីបានអនុម័ត ការបណ្តុះបណ្តាលយោធា សម្ងាត់របស់ចិននៅកម្រិតខ្ពស់ តុលាការកំពូលអាមេរិក បដិសេធបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលបដិសេធសិទ្ធិសញ្ជាតិពីកំណើតដល់កូន របស់ជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ នាវាដឹកប្រេងថៃ ១១គ្រឿង ត្រូវបានអនុញ្ញាតឲ្យចាកចេញ ដោយសុវត្ថិភាព ពីច្រកសមុទ្រហ័រមូស អាហ្វហ្គានីស្ថាន រឹបអូសគ្រឿងញៀនខុសច្បាប់ជាង ១ តោន និងឃុំខ្លួនជនរត់ពន្ធ...
ឆ្នាំ២០២៦ ជាខួប ១០៥ឆ្នាំ នៃការបង្កើតបក្សកុម្មុយនីស្តចិន បក្សកុម្មុយនីស្តចិនបានរួមសាមគ្គីនិងដឹកនាំប្រជាជនចិនឱ្យទទួលបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់។ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនតែងតែអាចបំពេញតាមការសន្យារបស់ខ្លួន?បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណិតដែលមកពីប្រទេសចំនួន៤១ លើពិភពលោក ក្នុងនោះមានអ្នកផ្តល់បទសម្ភាសន៍ចំនួ ១១៥២១នាក់ បានចែករំលែកពីការសង្កេតមើលរបស់ពួកគេ។ ពេលវាយតម្លៃចំពោះមូលហេតុដែលបក្សកុម្មុយនីស្តចិនអាចកាន់អំណាចក្នុងរយៈពេលយូរក្នុងនោះ ការកសាងប្រព័ន្ធបក្សនយោបាយដែលមានការចាត់តាំងខ្ពស់ ការទទួលបានសមិទ្ធផលខាងសេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គមដ៏សំខាន់ និងការទទួលបានការគាំទ្រពីប្រជាជនស្ថិតនៅចំណាត់ថ្នាក់បីលេខខាងមុខ។អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញជាទូទៅថា “ការយកចិត្តទុកដាក់ចំពោះការធានានិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន” “ការរៀបចំនិងអនុវត្តផែនការអភិវឌ្ឍន៍ជាតិរយៈពេលមធ្យមនិងវែង” និង “ការបង្កើតយន្តការប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព”គឺមានតម្លៃក្នុងការរៀនសូត្រ៕
ព្រឹកថ្ងៃទី១ ខែកក្កដា មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន “មេដាយ ១ កក្កដា” ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។ លោក Xi Jinping បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សម្តែងការសួរសុខទុក្ខចំពោះសមាជិកបក្សគ្រប់រូប ! លោកថ្លែងថា...
ភ្នំពេញ៖ លោកបណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី រួមជាមួយលោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រគល់សម្ភារៈកីឡា «កញ្ចប់ Panda» ដែលជាជំនួយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ។ លោកបណ្ឌិត...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយស ជូនអ្នកដែលទទួលបាន« មេដាយ ១ កក្កដា » នៃមហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន បានប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង ។ គួរបញ្ជាក់ថា «មេដាយ ១ កក្កដា» គឺជាការផ្តល់កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស«មេដាយ ១ កក្កដា»ត្រូវបានប្រារព្ធឡើងលើកដំបូងនៅឆ្នាំ២០២១ ខណៈពេលខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន...
អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ គណបក្សនយោបាយនេះដែលបានចាប់ផ្តើមជាមួយសមាជិកជាង៥០នាក់បានដឹកនាំប្រទេសចិនឱ្យរួចផុតពីភាពក្រីក្រ និងភាពទន់ខ្សោយ អភិវឌ្ឍទៅជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់លើសកលលោក និងឱ្យមនុស្សជាងមួយពាន់លាននាក់មានជីវភាពរស់នៅប្រកបដោយ។ អាថ៌កំបាំងស្នូលនៅពីក្រោយអព្ភូតហេតុអភិវឌ្ឍន៍ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើ គឺស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សកុម្មុយនីស្តចិន ក៏ជាស្នូលស្មារតីសម្រាប់ការស្វែងយល់អំពីមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិននិងការឆ្លើយតបនឹងសំណួរ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ?”ស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រសូទក្នុងបម្រែបម្រួលនិម្មាប នកម្មពិភពលោកនៅឆ្នាំ១៩២១។ នៅពេលនោះ ប្រទេសចិនជាប់គាំងនៅក្នុងសង្គ្រាម និងជម្លោះរងទុក្ខវេទនាពីការធ្វើបាបពីខាងក្រៅ ហើយប្រជាជនកំពុងរស់នៅក្នុងស្ថានភាពលំបាក។ ក្រុមយុវជនស្នេហាជាតិបានបោះជំហានទៅមុខ ដែលប្រកាសពីការបង្កើតបក្សកុម្មុយនីស្តចិននៅលើទូកក្រហមមួយនៅលើបឹងណានហ៊ូ នៅទីក្រុងជាស៊ីង។អ្នកត្រួសត្រាយផ្លូវទាំងនេះបានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីស្វែងរកមាគ៌ាអភិវឌ្ឍន៍សម្រាប់ការជួយសង្គ្រោះប្រទេសជាតិ និងប្រជាជន និងនាំមកផលប្រយោជន៍ដល់ប្រជាជន។ បន្ទាប់ពីរយៈពេលមួយសតវត្សរ៍ នៃការកែលម្អ ស្មារតីដ៏អស្ចារ្យ នៃការបង្កើតបក្សត្រូវបានចម្រាញ់ទៅជាធាតុស្នូលចំនួនបួនគឺ ការប្រកាន់ខ្ជាប់សច្ចភាពឧត្តមគតិ ការអនុវត្តគោលបំណងដើម និងបេសកកម្ម មិនខ្លាចការលះបង់ និងប្រយុទ្ធដោយក្លាហាន ស្មោះត្រង់ជាមួយនឹងបក្ស និងមិនធ្វើឲ្យប្រជាជនខកខានបំណង ដែលបានក្លាយជាមូលដ្ឋានគ្រឹះខាងដួងវិញ្ញាណ នៃការតស៊ូរយៈពេលមួយសតវត្សរ៍របស់បក្សកុម្មុយនីស្តចិន។ ការប្រកាន់ខ្ជាប់សច្ចភាពឧត្តមគតិជាគ្រឹះមូលដ្ឋានខាងដួងវិញ្ញាណ នៃការអភិវឌ្ឍប្រទេសចិន។...
ក្នុងប្រវត្តិសាស្ត្រនយោបាយសម័យទំនើប មានបក្សនយោបាយតិចតួចប៉ុណ្ណោះដែលអាចរក្សាតួនាទីដឹកនាំជាតិ បានយ៉ាងបន្តបន្ទាប់អស់រយៈពេលជាងមួយសតវត្សរ៍ និងក្នុងពេលជាមួយគ្នានោះអាចដឹកនាំប្រទេសមួយឱ្យផ្លាស់ប្តូរ ពី«ភាពក្រីក្រ ភាពអន់ថយ និង ភាពឯកោ» ទៅជាមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ពិភពលោក។ រយៈពេល១០៥ឆ្នាំ (១ កក្កដា ១៩២១–២០២៦) នៃការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តចិន មិនត្រឹមតែជាប្រវត្តិនៃ ការរីកចម្រើនរបស់បក្សនយោបាយមួយប៉ុណ្ណោះទេ ប៉ុន្តែជាដំណើរផ្លាស់ប្តូរដ៏ធំធេងរបស់ប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ពីប្រទេសដែលធ្លាប់រងការឈ្លានពាននិងសង្គ្រាមស៊ីវិល ប្រទេសចិនបានក្លាយជាសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក និងជាប្រទេសនាំមុខក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា...