បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃពុធ ដោយសារក្តីបារម្ភថា ការបែកបាក់នៃការពិភាក្សារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងចុងក្រោយ ដើម្បីបញ្ចប់សង្គ្រាម អាចពង្រីកការរំខានដល់ការផ្គត់ផ្គង់ នៅក្នុងតំបន់ផលិតប្រេង ដ៏សំខាន់នៅមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 33 សេន ឬ 0.45%...
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ត្រូវបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់នៅលើក្រវិលកំប៉ុង ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា ត្រូវបញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់...
បន្ទាយមានជ័យ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្ដបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ០៣-០៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ បើតាមក្រសួងការងារបានឱ្យដឹងថា...
ក្រុមម្ចាស់ផ្ទះម៉ិកស៊ិក បានធ្វើឱ្យកីឡដ្ឋានជាតិ Estadio Azteca ក្លាយជាសមរភូមិជ័យជម្នះយ៉ាងកក្រើក បន្ទាប់ពីបានយកឈ្នះលើក្រុមអេក្វាឌ័រ ក្នុងលទ្ធផល ២-០ ក្នុងវគ្គ ៣២ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2026។ ទោះបីជាមានការយឺតយ៉ាវមួយម៉ោងដោយសារអាកាសធាតុអាក្រក់ ភ្លៀងធ្លាក់ខ្លាំង និងរន្ទះ ក៏ដោយ ក៏កំដៅនៃការប្រកួតមិនបានថយចុះឡើយ។ នៅនាទីទី ២២...
ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការហ្វ្រង់កូហ្វូនី ពីប្រទេសសមាជិកចំនួន ៥៣ប្រទេស។ សន្និសីទនេះ នឹងត្រូវចែកជាពីរវគ្គយុទ្ធសាស្ត្រផ្សេងពីគ្នា៖ វគ្គទី១...
ស្វាយរៀង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យកសិកម្ម គឺជាក្រពះរបស់ជាតិ ខណៈមច្ឆជាតិ គឺជាម៉ាស៊ីនផលិត ប្រូតេអ៊ីនរបស់ជាតិ ។ ការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជាបានចរចាធ្វើការបើកផ្លូវដឹកជញ្ជូនទំនិញតាមផ្លូវគោកជាលើកដំបូងទៅប្រទេសចិន តាមរយៈច្រកប្រទេសឡាវ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងទិវាមច្ឆាជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី មានប្រសាសន៍ថា កាលពីមុនកម្ពុជាដឹកជញ្ជូនទំទិញទៅទីផ្សារប្រទេសចិនតាមរយៈផ្លូវទឹកប៉ុណ្ណោះ ប៉ុន្ដែឥឡូវកម្ពុជាអាចដឹកកសិផលទៅតាមផ្លូវគោកឡើងទៅប្រទេសចិនតែម្ដង ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិននឹងធ្វើឱ្យបញ្ញា សិប្បនិមិត្តជាផ្នែកមួយ នៃការសិក្សាពីថ្នាក់បឋមសិក្សាដល់សាកលវិទ្យាល័យ ក្រោមផែនការ៥ឆ្នាំថ្មី ដែលចេញដោយក្រុមប្រឹក្សារដ្ឋនាពេលថ្មីៗនេះ។ ឯកសារដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទ អំពាវនាវឱ្យមុខវិជ្ជា AI ត្រូវបានបង្រៀន ឆ្លងកាត់ដំណាក់កាលអប់រំទាំងអស់ ដើម្បីបង្កើនចំណេះដឹងផ្នែក AI របស់សិស្ស និងបង្រៀនពួកគេឱ្យយល់អំពីបច្ចេកវិទ្យា និងប្រើប្រាស់វាដើម្បីកំណត់ និងដោះស្រាយបញ្ហា។ ផែនការនេះបង្ហាញពីការផ្លាស់ប្តូរជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពកាន់តែទូលំទូលាយនៃប្រព័ន្ធសាលារៀនរបស់ប្រទេសចិន ដោយផ្តោតកាន់តែខ្លាំងលើវិទ្យាសាស្ត្រ ការគិតប្រកបដោយការរិះគន់ ការច្នៃប្រឌិត...
ស្វាយរៀង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាឱ្យស្វែងរកចាប់ឱ្យបាននូវមេខ្យល់ ដែលបំផុសប្រជាពលរដ្ឋទៅឆក់ត្រី ហើយចាំទិញបន្តពីប្រជាពលរដ្ឋវិញ។ ការដាក់ចេញនូវបញ្ជារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតី “ទិវាមច្ឆជាតិ ១កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង” នៅព្រឹកថ្ងៃពុធ ទី១...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យអនុវត្តយន្តការ ផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តាស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តទៅ។ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ, ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋខ្មែរទូទៅថា «ចាប់ពីថ្ងៃទី០១ ខែកក្កដា...