អង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក , បច្ចេកវិទ្យាជឿនលឿន , សម្បូរសប្បាយ , ស្រស់ស្អាត។ល។ នេះជាចំណាប់អារម្មណ៍របស់ពិភពលោកចំពោះប្រទេសចិនបច្ចុប្បន្ន។ យ៉ាងណាមិញ ទម្រាំទទួលបានសមិទ្ធផលដូចសព្វថ្ងៃ ប្រទេសចិនបានឆ្លងកាត់ដំណើរយ៉ាងលំបាកលំបិនក្នុងការកសាងជាតិចាប់ពីបាតដៃទទេបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។ ក្នុងនាមជាគណបក្សនយោបាយដ៏ធំបង្អស់លើពិភពលោក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ដំណើរតស៊ូប្រយុទ្ធដ៏អង់អាចអស្ចារ្យអស់រយៈពេល១០៥ ឆ្នាំមកហើយ ហើយក៏បានកាច់ចង្កូតនាវាប្រទេសចិនអស់រយៈពេល៧៧ ឆ្នាំផងដែរ។ បច្ចុប្បន្ន បក្សកុម្មុយនីស្តចិនបាននិងកំពុងដឹកនាំប្រជាជនចិនឱ្យឆ្ពោះទៅរកវិបុលភាពសម្រាប់ទាំងអស់គ្នាតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។ពីដើមសតវត្សរ៍ដល់ពាក់កណ្តាលសតវត្សរ៍ទី២០ ប្រទេសចិនបានរងការញាំញីពីសង្គ្រាមឈ្លានពានរបស់បរទេសផងនិងសង្គ្រាមស៊ីវិលផង ដែលអាចនិយាយបានថា ការបង្កើតប្រទេសចិនថ្មីឬសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ១៩៤៩ ជាការចាប់ផ្តើមកសាងប្រទេសជាតិចាប់ពីបាតដៃទទេ។...
ថ្ងៃទី៣០ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត ក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ កិច្ចប្រជុំបានសិក្សានិងសន្និដ្ឋានថា រដូវទឹកជន់ឆ្នាំនេះធាតុអាកាសអាក្រក់ខ្លាំងបានកើតឡើងជាញឹកញាប់ ហើយគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់កើតមានផ្ទួនៗដែលតម្រូវឱ្យអាជ្ញាធរគ្រប់តំបន់ធ្វើការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតគ្រោះព្រមទាំងជួយសង្គ្រោះមហន្តរាយ។កិច្ចប្រជុំបានសង្កត់ធ្ងន់ថា ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍នៃការតម្កល់ប្រជាជននិងអាយុជីវិតជាអាទិភាព ធ្វើការត្រួតពិនិត្យដោយត្រឹមត្រូវនិងផ្តល់សញ្ញាព្រមានជាមុន ជម្លៀសប្រជាជនរងគ្រោះឱ្យបានឆាប់រហ័ស រៀបចំផែនការឆ្លើយតបបន្ទាន់ចំពោះការណីដែលគ្រោះរាំងស្ងួតក្លាយជាគ្រោះទឹកជំននឬគ្រោះទឹកជំនន់ក្លាយជាគ្រោះរាំងស្ងួត ក៏ដូចជាត្រួតពិនិត្យរកគ្រោះថ្នាក់កំបាំងផ្សេងៗអំពីទឹកជំនន់។ កិច្ចប្រជុំនេះបានតម្រូវឱ្យត្រៀមកម្លាំងនិងសម្ភារៈសង្គ្រោះបន្ទាន់ឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវតម្រូវការរស់នៅជាមូលដ្ឋានរបស់ប្រជាជនរងគ្រោះ។គណៈកម្មការបក្សនិងរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ អង្គការបក្សមូលដ្ឋាន សមាជិកបក្សនិងកម្មាភិបាលបក្សត្រូវរួសរាន់ទៅកាន់ជួរមុខ ដើម្បីការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជននិងរក្សាស្ថិរភាពសង្គម៕
ចិន៖ នាថ្ងៃទី ១ ខែកក្កដា បក្សកុម្មុយនីស្តចិនបានអបអរសាទរខួបទី១០៥នៃការបង្កើតបក្ស ។ ក្នុងរយៈពេលជាង១រយឆ្នាំកន្លងមក បក្សកុម្មុយនីស្តចិនបានឆ្លងកាត់ភាពលំបាកលំបិនគ្រប់បែបយ៉ាង ខណៈពេលទើបបង្កើតឡើងមានសមាជិកបក្សតែជាង៥០នាក់ រហូតដល់បច្ចុប្បន្ននេះមានសមាជិកបក្សចំនួនលើសពី១រយលាននាក់ ដែលបានក្លាយជាគណបក្សកាន់អំណាចលទ្ធិម៉ាក្សនិយមធំជាងគេនៅលើពិភពលោក ។ បន្ទាប់ពីឆ្លងកាត់ការតស៊ូយ៉ាងលំបាកលំបិន បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនចិនសម្រេចបាននូវឯករាជ្យភាពជាតិ ហើយបានត្រួសត្រាយបុព្វហេតុដ៏មហិមានៃការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។ ជាពិសេស គឺចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក សង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនបានឈានចូលយុគសម័យថ្មី មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXi Jinping ជាប្រមុខស្នូលបានចាត់ទុកបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរជាគោលដៅតស៊ូរបស់ខ្លួន ហើយបានអនុវត្តគំនិតអភិវឌ្ឍន៍ដែលតម្កល់ប្រជាជនជាស្នូលក្នុងគ្រប់វិស័យនិងគ្រប់ដំណាក់កាលនៃអភិបាលកិច្ច...
ក្រសួងពាណិជ្ជកម្មចិនបានចុះផ្សាយដំណឹងតាមគេហទំព័រផ្លូវការរបស់ខ្លួនថា អនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញនៃសាធារណរដ្ឋប្រជាមានិតចិន និងលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងពាណិជ្ជកម្មចិនសម្រេចដាក់បញ្ចូលអង្គភាពជប៉ុនចំនួន ២០ទៅក្នុងបញ្ជីតាមដាន ក្នុងនោះបូករួមទាំងក្រុមហ៊ុន Mitsui E&S Corporation ដែលមិនអាចបញ្ជាក់ពីអ្នកប្រើប្រាស់ចុងក្រោយបំផុតនិងការប្រើប្រាស់ចុងក្រោយបំផុតនៃវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាដែលនាំចូលពីចិន។ ក្រសួងពាណិជ្ជកម្មចិននឹងធ្វើការត្រួតពិនិត្យកាន់តែតឹងរ៉ឹងចំពោះអង្គភាពក្នុងបញ្ជីតាមដានអំពីអ្នកប្រើប្រាស់ចុងក្រោយបំផុតនិងការប្រើប្រាស់ចុងក្រោយនៃវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធាដែលនាំចេញពីចិន។ ការនាំចេញដែលពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ខាងយោធានិងការប្រើប្រាស់ខាងយោធាជប៉ុន ព្រមនិងការប្រើប្រាស់ចុងក្រោយបំផុតទាំងអស់ដែលជួយពង្រឹងកម្លាំងយោធារបស់ជប៉ុននឹងមិនត្រូវបានអនុម័តទេ។ អនុលោមតាមមាត្រាទី ២៦ នៃលក្ខន្តិកៈស្តីពីការគ្រប់គ្រងការនាំចេញវត្ថុប្រើប្រាស់ទាំងវិស័យស៊ីវិលនិងយោធារបស់សាធារណរដ្ឋប្រជាមានិតចិន អង្គភាពនៅក្នុងបញ្ជីតាមដានអាចដាក់ពាក្យសុំដកចេញពីបញ្ជីតាមដានបន្ទាប់ពីការបំពេញកាតព្វកិច្ចដោយសហការជាមួយចិនដើម្បីធ្វើការត្រួតពិនិត្យ ហើយនឹងត្រូវដកចេញពីបញ្ជីតាមដាន បន្ទាប់ពីទទួលបានការពិនិត្យបញ្ជាក់ពីក្រសួងពាណិជ្ជកម្មចិន។
បរទេស៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រី Hanine El Sayed បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រជាជនលីបង់ប្រមាណ ៤០០.០០០ នាក់ដែលត្រូវបានបណ្តេញចេញដោយសង្គ្រាម គឺបានវិលត្រឡប់ទៅភាគខាងត្បូង ប្រទេសលីបង់វិញ ដោយរំពឹងថា នឹងមានអ្នកផ្សេងទៀត មកតាមក្រោយនៅសប្តាហ៍ខាងមុខ ដោយមានកម្លាំងចិត្តដោយសារភាពស្ងប់ស្ងាត់ នៃជម្លោះរយៈពេលបួនខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍ កសិកម្មទំនើបកម្ពុជា» ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្ត្រី បានលើកឡើងថា កម្មវិធីនាថ្ងៃនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយក្នុងការចងក្រង...
ភ្នំពេញ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ សូមចុះឈ្មោះ ដើម្បីទទួលបានឱកាសការងារសមរម្យ ខណៈបច្ចុប្បន្នមានតម្រូវការជ្រើសរើសបុគ្គលិក និងកម្មករនិយោជិតមានជាង ៩ ម៉ឺនកន្លែង នៅទូទាំងប្រទេស។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា...
សេអ៊ូល៖ ការនាំចេញប្រចាំខែរបស់កូរ៉េខាងត្បូងបានកើនឡើងលើសពី ១០០ ពាន់លានដុល្លារអាមេរិកជាលើកដំបូងនៅក្នុងខែមិថុនា ដោយសារតែតម្រូវការកើនឡើង សម្រាប់ឧបករណ៍អេឡិចត្រូនិកដែលផលិតក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។ ការដឹកជញ្ជូនចេញ ដែលមានចំនួនប្រហែលពាក់កណ្តាលនៃសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញ បានកើនឡើង ៧០.៩ ភាគរយពីមួយឆ្នាំមុន ដល់ ១០២.២៥ ពាន់លានដុល្លារនៅក្នុងខែមិថុនា នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងធនធាន។ ក្រសួងបានកត់សម្គាល់ថា វាបានសម្គាល់ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដែលការនាំចេញប្រចាំខែលើសពី ១០០ ពាន់លានដុល្លារ...
កាប៊ុល៖ អ្នកនាំពាក្យនគរបាលខេត្ត លោក Nizamudin Omir បានឲ្យដឹងថា នគរបាលបានរឹបអូសគ្រឿងញៀនខុសច្បាប់ជាងមួយតោននៅក្នុងខេត្ត Takhar ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៣ខែកន្លងមកនេះ។ មន្ត្រីរូបនេះបានឲ្យដឹងថា គ្រឿងញៀនទាំងនោះ រួមមាន អាភៀន ៥៩០ គីឡូក្រាម ហាស៊ីស ២០២ គីឡូក្រាម មេតំហ្វេតាមីន ២០៥...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន តាមរយៈក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមនៃប្រទេសចិន បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រដល់ការពង្រឹងស្តង់ដារជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យកាន់តែមានគុណភាព និងស្របតាមតម្រូវការទីផ្សារការងារ។ ពិធីប្រគល់សៀវភៅនេះ បានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព លោក ហេង...