បន្ទាយមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញបើកកម្មវិធីពិនិត្យ និងព្យាបាលសុខភាពភ្នែកប្រជាពលរដ្ឋខេត្តកំពង់ចាមឥតគិតថ្លៃរយ:ពេល ២ថ្ងៃ (៤-៥ ខែកក្កដា) ដោយក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាសា្ថនភ្នែកនេប៉ាល់ នេត្រា ជូទី លុម្ពីនី ដែលកម្មវិធីនេះធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្រោមការដឹកនាំដោយ ឯកអគ្គរដ្ឋទូតនេប៉ាល់...
ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន” សរុបចំនួន ៣ ០៨៧នាក់ មកពីសង្កាត់ទាំង ៥ នៃខណ្ឌចំការមន រួមមានសង្កាត់ ទន្លេបាសាក់ ទួលទំពូងទី១ ទួលទំពូងទី២ បឹងត្របែក និងផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី៤...
បរទេស៖ ប្រទេសចិន បាននិយាយនៅថ្ងៃសៅរ៍ថា ខ្លួនបានចាប់ផ្តើម ការល្បាតឆ្មាំសមុទ្រថ្មីមួយ នៅភាគខាងកើតនៃកោះតៃវ៉ាន់ ដោយទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លា ពីទីក្រុងតៃប៉ិ បន្ទាប់ពីក្រុមការងារមួយ កាលពីខែមុននៅឆ្នេរសមុទ្រនៃកោះនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងរដ្ឋធានីភាគខាងលិចមួយចំនួន។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា យោធាចិនធ្វើប្រតិបត្តិការស្ទើរតែរាល់ថ្ងៃនៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន។ ប៉ុន្តែប្រទេសចិន បានចាប់ផ្តើមប្រើប្រាស់ឆ្មាំសមុទ្រ របស់ខ្លួន ដើម្បីអនុវត្តការទាមទារទឹកដីរបស់ខ្លួន...
បរទេស: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ទីក្រុងមូស្គូនឹងធ្វើ «អ្វីគ្រប់យ៉ាងដែលចាំបាច់» ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី ដោយព្រមានទីក្រុងគៀវថា ការវាយប្រហារភេរវកម្មរបស់ខ្លួន នឹងបណ្តាលឱ្យមានតំបន់សន្តិសុខ កាន់តែជ្រៅ តាមបណ្តោយព្រំដែន – និងព្រមានដល់អ្នកឧបត្ថម្ភ របស់អ៊ុយក្រែនអំពី «ការសម្រេចចិត្តធំៗ» ដែលអាចកើតមាននាពេលអនាគត។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣...
បរទេស៖ កាសែត New York Times បានផ្សាយថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភថា អ៊ីស្រាអែលអាចសម្លាប់អ្នកចរចាកំពូលរបស់អ៊ីរ៉ង់ ក្នុងការប៉ុនប៉ងធ្វើឱ្យខូចដល់ ការចរចាសន្តិភាព រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍របស់កាសែត New York Times កាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសទាំងឡាយ មិនមានការបែងចែកថាធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា នេះមិនត្រឹមតែបានឆ្លុះបញ្ចាំង តែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំង នៅក្នុងគ្រប់ទិដ្ឋភាព នៃទំនាក់ទំនងអន្តរជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូត បញ្ជាក់ថា «ចំណងមិត្តភាពដែកថែប រវាងប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស»។...
បេទេស៖ យោធារុស្ស៊ីបានប្រាប់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន ដែលជាតំបន់សំខាន់មួយដែលទីក្រុងមូស្គូបានស្វែងរកជាយូរមកហើយក្នុងការឈានទៅមុខរបស់ខ្លួនតាមរយៈតំបន់ Donetsk។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា លោកពូទីន ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលលោកបានទៅទស្សនាប៉ុស្តិ៍បញ្ជាការ និងទទួលបានរបាយការណ៍ពីមេបញ្ជាការកំពូលៗ បានសរសើរការចាប់យកបានទីក្រុងនេះថាជាសមិទ្ធផលយុទ្ធសាស្ត្រដ៏សំខាន់មួយ។ លោកក៏បាននិយាយផងដែរថា កងកម្លាំងរុស្ស៊ីត្រូវតែបង្កើនទំហំនៃតំបន់សន្តិសុខ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចម្ងាយឆ្ងាយកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែន...
បរទេស៖ តម្លៃប្រេងមិនមានការប្រែប្រួលច្រើនសម្រាប់សប្តាហ៍នេះទេ ដោយសារពាណិជ្ជករនៅតែមានក្តីសង្ឃឹម សម្រាប់លទ្ធផលជោគជ័យពីការប៉ុនប៉ងដើម្បីធានាសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេង Brent បានកើនឡើង 14 សេន ឬ 0.19% នៅត្រឹម 71.94 ដុល្លារក្នុងមួយបារ៉ែល ។ ប្រេង...
កំពង់ស្ពឺ៖ តំបន់ទេសចរណ៍ ទេទឹកពុះ ស្ថិតក្នុងភូមិកោដូនតី ឃុំតាសាល ស្រុកឱររ៉ាល ខេត្តកំពង់ស្ពឺជាពិសេសទឹកពុះនៅចំណុចខាងលើ អាចព្យាបាលជំងឺមួយរយមុខ ភាគច្រើនក៏មានបងប្អូនប្រជាពលរដ្ឋ រាប់ពាន់នាក់បានជាសះស្បើយ និងបានត្រឡប់ទៅលំនៅឋានវិញ។ បើតាមសម្តីស្រ្តីឈ្មោះ ហួន រស់ អាយុ៧០ឆ្នាំ រស់នៅភូមិព្រែកក្រប៉ៅ សង្កាត់ព្រែកអំពិល ក្រុងអារីក្សត្រ ខេត្តកណ្តាល បានរៀរាប់ថា គាត់មានជំងឺទឹកនោមផ្អែម រយៈពេលជាង១០ឆ្នាំមកហើយ...