ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ តាមព្រំដែន ជាមួយប្រទេសវៀតណាម ដើម្បីជំរុញសេដ្ឋកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានកោតសរសើរ ដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តមណ្ឌលគិរី ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះ ឱ្យទទួលបាននូវការរីកចម្រើន ជាបន្តបន្ទាប់៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញ និងគាំទ្រ ចំពោះការពង្រឹងប្រសិទ្ធភាព នៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ នៅខេត្តមណ្ឌលគិរី ដើម្បីបង្កើនចំណូលថវិកាជាតិ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ។ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តមណ្ឌលគិរី នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២៦ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ ណែនាំស្ដីពីការកសាងផែនការសកម្មភាពថ្នាក់ក្រោមជាតិសម្រាប់គាំពារ និងអភិវឌ្ឍន៍កុមារតូចក្រោមអធិបតីភាពលោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត អានៀរបាន ឆាតឺរជី ប្រធានស្ដីទីអង្គការយូនីសេហ្វប្រចាំកម្ពុជា និង...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ឆាយ សុភ័ក្ដ្រ បានដឹកនាំកិច្ចប្រជុំ ពង្រឹងការងាររបស់ ផែនការងារធនធានមនុស្ស ដើម្បីជំរុញប្រសិទ្ធភាពការងារ និងពង្រឹងវិន័យ ក្នុងការបំពេញតួនាទីភារកិច្ច របស់មន្ត្រីនគរបាលជាតិ។ ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗរួមមាន៖ ការធ្វើបច្ចុប្បន្នភាព បណ្តាញផ្សព្វផ្សាយព័ត៌មាន និងដំណឹង, ពង្រឹងការងារស្នើសុំចូលជា...
ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានចាត់វិធានការ ឱ្យឈប់មានការចាក់សំរាម នៅទីលានទុកដាក់សំរាម១កន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីមានសំណល់រាវ ហូរចេញចូលតំបន់អូរធម្មជាតិ។ ជាក់ស្ដែង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ រដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបានឃុំកំពេញ បានចុះត្រួតពិនិត្យ ករណីបង្កឲ្យត្រីងាប់...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធ ជាមួយអង្គការយូណេស្កូ គណៈកម្មាធិការ សម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear)។ តាមរយៈសារលិខិតក្នុងឱកាសខួបជា១៨ឆ្នាំ នៃការចុះបញ្ជីរមណីយដ្ឋាន ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨...
ភ្នំពេញ ៖ លោក គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយថ្លែងថា ក្នុងរយៈពេល៦ខែដំបូង ឆ្នាំ២០២៦ កម្ពុជា បានជួបប្រទះការប្រែប្រួលអាកាសធាតុ តាមលក្ខណៈរដូវកាលជាបន្តបន្ទាប់។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី សកម្មភាពការងារគ្រប់គ្រងគ្រោះមហន្តរាយប្រចាំឆមាសទី១ និងទិសដៅបន្តអនុវត្តឆមាសទី២ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦ លោក...
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីពីរលើក ដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡានៅថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៣៥៣៥នាក់ ដោយមានមនុស្ស ១៦៧៤០នាក់រងរបួស នេះបើយោងតាមការអាប់ដេត ពីប្រធានរដ្ឋសភាលោក Jorge Rodriguez។ លើសពីនេះ លោក Rodriguez ដែលជាប្រធានមជ្ឈមណ្ឌល បញ្ជាការបង្កើតជំរំបណ្តោះអាសន្ន បានសរសេរនៅក្នុងសារ មួយនៅលើ Telegram...
ហាវ៉ាណា៖ មន្ត្រីម្នាក់បានឧ្យដឹងថា សំណើរបស់ប្រទេសគុយបា សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដើម្បីជជែកពិភាក្សាអំពីការបិទផ្លូវរបស់សហរដ្ឋអាមេរិក នៅក្នុងសម័យប្រជុំរបស់ខ្លួន ឆ្លុះបញ្ចាំងពីការគំរាមកំហែង ដែលជិតមកដល់ដែលកោះនេះកំពុងប្រឈមមុខ។ លោក Pedro Luis Pedroso អគ្គនាយកកិច្ចការពហុភាគី និងច្បាប់អន្តរជាតិ នៃក្រសួងការបរទេសគុយបា បានប្រាប់អ្នកយកព័ត៌មានថា សេណារីយ៉ូ ដែលបានបង្ហាញដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការជជែកពិភាក្សា “មិនមែនជាស្ថានភាពសម្មតិកម្មនៃការឈ្លានពាននោះទេ ។ វាមិនផ្អែកលើការវាយតម្លៃហានិភ័យសាមញ្ញនោះទេ”។...