បរទេស៖យោងតាមការចេញផ្សាយរបស់ RT អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅរុស្ស៊ី បាននិយាយថា ទីក្រុងញូវដេលី និងទីក្រុងមូស្គូ បានឈានទៅមុខមួយជំហ៊ានទៀត ហើយនៅក្នុងកិច្ចពិភាក្សា ដើម្បីជំរុញពាណិជ្ជកម្ម។ ថ្លែងនៅឯវេទិកាវិនិយោគ និងពាណិជ្ជកម្មសំខាន់របស់រុស្ស៊ី Innoprom 2026 កាលពីថ្ងៃចន្ទ លោក Vinay Kumarបាននិយាយថា ប្រទេសទាំងពីរកំពុងចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគី ហើយកំពុងធ្វើការ ដើម្បីដករបាំងមិនមែនពន្ធគយ ជាពិសេស...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យបន្តជំរុញការអភិវឌ្ឍ កម្មវិធីទេសចរណ៍ឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងងាយស្រួលដល់អ្នកប្រើប្រាស់ ព្រមទាំងស្នើខាងភាគីក្រុមហ៊ុន X Capital Investment Co., Ltd.នៃប្រទេសចិន បន្តផ្សព្វផ្សាយពីស្ថានភាព ជាក់ស្តែងនៅកម្ពុជា ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់...
ភ្នំពេញ ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពី «ផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់» កាលពីពេលថ្មីៗនេះ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយគណៈកម្មការជំនាញសុខភាពសិក្សានៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមក្របខ័ណ្ឌការអនុវត្តផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សារបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិកគណៈកម្មការជំនាញ សុខភាពសិក្សា នៃក្រសួងការងារ...
ភ្នំពេញ៖ កម្ពុជា និងសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម បន្តពិនិត្យវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទេសចរណ៍ ការតភ្ជាប់ជើងហោះហើរត្រង់ និងសិក្សាពិនិត្យសំណើ សុំការលើកលែងទិដ្ឋាការទេសចរណ៍ ដែលស្នើដោយភាគី UAE ដើម្បីជំរុញកំណើនភ្ញៀវ ទេសចរបន្ថែមទៀត ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Obaid...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ការដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាកុំឱ្យលើសទម្ងន់ ក្នុងការធានាឱ្យសមស្រប និងស្របតាមច្បាប់ ដើម្បីធានាដល់ការថែទាំផ្លូវយូរអង្វែង ។ ក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី មានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ តម្លៃសាំងធម្មតា ៣ ៩៥០ រៀល (ចុះថ្លៃ ១០០ រៀល) ខណៈម៉ាស៊ូត = ៤ ១០០ រៀល (ឡើងថ្លៃ ១០០ រៀល)...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ ទម្លាក់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនចំនួន៥១៩គ្រឿងពេញមួយយប់ ខណៈដែលទីក្រុងគៀវរាយការណ៍ថា ការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីទៅលើរដ្ឋធានីបានបណ្តាល ឱ្យមនុស្សយ៉ាងហោចណាស់១១នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ ទម្លាក់លើតំបន់ចំនួន២០រួមទាំងតំបន់ Belgorod, Bryansk, Kursk, Kaluga, Leningrad,...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រព័ន្ធតាមដានការស្លាប់ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាលអេស្បាញ ឬហៅកាត់ថាMoMo បាននិយាយ កាលពីថ្ងៃចន្ទថា ការស្លាប់ជាង១៥០នាក់នៅក្នុងប៉ុន្មានថ្ងៃដំបូងនៃខែកក្កដាត្រូវបានសន្មតថា បណ្តាលមពីសីតុណ្ហភាពខ្ពស់ នៅក្នុងប្រទេសអេស្ប៉ាញខណៈដែលប្រទេសនេះកំពុងប្រឈមមុខ នឹងរលកកំដៅផ្លូវការ ទីពីរនៃរដូវក្តៅនេះ។ តួលេខនេះបានធ្វើ តាមការប៉ាន់ប្រមាណរបស់ MoMo នៃការស្លាប់ទាក់ទង នឹងកំដៅបន្ទាប៉ពីចំនួន១០២៩ ករណីកើតមាន នៅក្នុងខែមិថុនា ដែលជាចំនួនខ្ពស់បំផុត ប្រចាំខែចាប់តាំងពីប្រព័ន្ធត្រួត ពិនិត្យត្រូវបានណែ...
ឡុងដ៍៖ នាវាដឹកប្រេងឧស្ម័នធម្មជាតិរាវ (LNG) មួយគ្រឿងបានចេញការហៅទូរស័ព្ទសុំជំនួយច្រើនដងនៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីរងការវាយប្រហារនៅឈូងសមុទ្រអូម៉ង់ នេះបើយោងតាមការថត សំឡេងពីប៉ុស្តិ៍វិទ្យុ VHF សមុទ្រនៅជិតច្រកសមុទ្រហ័រមូស ដែលទទួលបានដោយកាសែតស៊ីនហួ។ ការថតសំឡេងទាំងនោះ ដែលផ្តល់ជូនកាសែតស៊ីនហួផ្តាច់មុខ ដោយសមាជិកនាវិកម្នាក់នៅលើនាវាពាណិជ្ជកម្មក្បែរនោះ បានចាប់យកការបញ្ជូនវិទ្យុពីនាវា ដែលត្រូវ បានវាយប្រហារ ដែលបានរាយការណ៍ថា វាត្រូវបានវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅផ្នែកកំពង់ផែរបស់វា។ នាវានេះបានឧ្យដឹងថា អគ្គីភ័យមួយបានឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា ដែលបង្កើតជាផ្សែងក្រាស់...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រលកកំដៅដែលបានគ្របដណ្តប់តំបន់ភាគច្រើននៃសហរដ្ឋអាមេរិក នៅចុងសប្តាហ៍ នៃការប្រារព្ធខួបលើកទី២៥០ឆ្នាំរបស់ប្រទេសនេះ ហើយជាលទ្ធផល វាបានសម្លាប់មនុស្សជាង៣០នាក់ នៅទូទាំងឆ្នេរខាងកើត ភាគអាគ្នេយ៍ និងនិរតី។ នៅក្នុងរដ្ឋ New Jersey មនុស្សយ៉ាងហោចណាស់២៩នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់ដោយសាររលកកំដៅ នេះបើយោងតាមនាយកដ្ឋានសុខាភិបាលរបស់រដ្ឋ ។ ការស្លាប់នេះត្រូវបានរាយការណ៍នៅទូទាំង១០ខណ្ឌ ហើយមន្ត្រីបាននិយាយថា ជនរងគ្រោះភាគច្រើន ត្រូវបានរកឃើញនៅក្នុងផ្ទះដែលគ្មានម៉ាស៊ីនត្រជាក់។ ប្រធានផ្នែកកិច្ចការងារសុខភាពរដ្ឋ New...