កំពង់ធំ៖ នៅព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ និងជាប្រធានក្រុមក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាដែនដី បានទៅពិនិត្យ និងសិក្សាអំពីដំណើរការសាឡាងឆ្លងកាត់ដងស្ទឹងសែន ការបម្រើប្រជាជន និងសិស្សានុសិស្សដោយឥតគិតថ្លៃ នៅឃុំដងកាំបិត ស្រុកសណ្តាន់...
ភ្នំពេញ៖លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបពិភាក្សាការងារជាមួយ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើទីផ្សារឧស្ម័ននៅកម្ពុជា។ តាមរយៈជំនួបពិភាក្សាការងារនេះ កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះឱកាសវិនិយោគនិងលទ្ធភាព ក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ក្នុងនោះភាគីសហព័ន្ធអេមីរ៉ាតអារ៉ាប់រួម នឹងនៅតែបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាយ៉ាងជិតស្និទ្ធ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំកម្ពុជា ខណៈភាគីទាំងពីរ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ កម្ពុជា កំពុងបង្កើនកិច្ចសហការជាមួយបណ្តាប្រទេសជាមិត្ត ដើម្បីរួមគ្នាជាសកល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រោះកម្ពុជា ក៏មិនអាចប្រយុទ្ធប្រឆាំងតែឯងបាននោះដែរ។ នេះជាការលើកឡើងរបស់ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាឱកាសទទួលជួបលោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី៧...
បរទេស៖ ពិធីបុណ្យសពរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គឺលើសពីការលាគ្នាទូទាំងប្រទេស។ ហ្វូងអ្នកកាន់ទុក្ខនៅទីក្រុងតេអេរ៉ង់បានផ្ញើសារទៅកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ការប៉ុនប៉ងរបស់ពួកគេដើម្បីបំបែកសាធារណរដ្ឋអ៊ីស្លាមបានបរាជ័យ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ជំនួសឱ្យការមើលទៅហាក់ដូចជាចុះខ្សោយដោយសង្គ្រាមដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅថ្ងៃទី ២៨ ខែកុម្ភៈ អ៊ីរ៉ង់បានបង្ហាញខ្លួនថាជាអ្នករឹងរូស រួបរួម និងប្តេជ្ញាចិត្តក្នុងការបង្កើតអ្វីដែលនឹងកើតឡើងបន្ទាប់។ មន្ត្រីក្នុងតំបន់...
គៀវ៖ កងកម្លាំងអ៊ុយក្រែន បានបេីកការវាយប្រហារគោលដៅយោធារុស្ស៊ីចំនួន ៤៧ ពេញមួយយប់រហូតដល់ថ្ងៃចន្ទ នេះបើយោងតាមលោក Robert Brovdi មេបញ្ជាការកងកម្លាំងប្រព័ន្ធគ្មានមនុស្សបើករបស់អ៊ុយក្រែន។ លោកបានលេីកឡេីងថា គោលដៅទាំងនោះរួមមាននាវាដឹកប្រេងរបស់រុស្ស៊ីពីរគ្រឿងដែលដឹកជញ្ជូនប្រេងឥន្ធនៈពី Taganrog របស់រុស្ស៊ី ទៅកាន់ឧបទ្វីបគ្រីមៀ។ កងកម្លាំងអ៊ុយក្រែន ក៏បានវាយប្រហារឃ្លាំងប្រេងឥន្ធនៈមួយកន្លែងប្រ័ពន្ធរ៉ាដា Nebo-U និងប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ S-400 “Triumph” ចំនួនពីរគ្រឿងនៅឧបទ្វីបគ្រីមៀ និងតំបន់...
បរទេស៖ នាវាដឹកប្រេងមួយគ្រឿងបានឆាបឆេះនៅឯឆ្នេរសមុទ្រអូម៉ង់ ជិតច្រកសមុទ្រ Hormuz បន្ទាប់ពីត្រូវបានវាយប្រហារដោយអ្វីដែលគេជឿថាជាមីស៊ីលអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា អង្គការពាណិជ្ជកម្មសមុទ្រចក្រភពអង់គ្លេស (UKMTO) បាននិយាយនៅថ្ងៃនេះថា “នាវាដឹកប្រេងមួយគ្រឿងត្រូវបានវាយប្រហារនៅកំពង់ផែរបស់វាដោយវត្ថុមិនស្គាល់អត្តសញ្ញាណ ដែលបណ្តាលឱ្យមានអគ្គីភ័យ ខណៈពេលដែលនាវានោះកំពុងធ្វើដំណើរទៅភាគខាងត្បូង”។ ហេតុការណ៍នេះបានកើតឡើងប្រហែល ១៥ គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Limah ប្រទេសអូម៉ង់...
ភ្នំពេញ៖ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិននៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះថា ផ្លូវជាតិលេខ៧ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ ដែលតភ្ជាប់រាជធានីភ្នំពេញទៅកាន់បណ្តាខេត្តភាគឦសាន និងជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការស្តារ និងលើកកម្រិតគុណភាពផ្លូវនេះ នឹងរួមចំណែកកាត់បន្ថយថ្លៃដើមដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ លើសពីតម្លៃសេដ្ឋកិច្ច គម្រោងនេះក៏ជានិមិត្តរូបនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគំនិតផ្តួចផ្តេីមខ្សែក្រវាត់និងផ្លូវ និង រួមគ្នា...
បរទេស៖ មន្ត្រីបាននិយាយថា រុស្ស៊ីបានវាយប្រហារទីក្រុងគៀវ និងតំបន់ជុំវិញដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅព្រឹកព្រលឹមថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៨ នាក់ និងបង្ហាញពីកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលផលិតដោយសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមអ្នកជួយសង្គ្រោះកំពុងជីកសាកសពពីគំនរបាក់បែកនៃអគារខ្ពស់មួយក្នុងទីក្រុងគៀវ ដោយសារតែការបាញ់ផ្លោងពេញមួយយប់។ ការវាយប្រហារចុងក្រោយនេះបានកើតឡើងនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលណាតូ ជាកន្លែងដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ុលដូឌីមៀរ...
បរទេស៖ ប្រទេសថៃនឹងស្វែងរកការលើកលែងការហាមឃាត់របស់ប្រទេសម៉ាឡេស៊ី លើការនាំចូលបង្គារបស់ថៃចំនួនប្រាំប្រភេទ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល ទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ៩-១០ ខែកក្កដាខាងមុខនេះ។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ថា ភាគីទាំងពីរក៏នឹងពិភាក្សាអំពីការនាំចេញត្រីសមុទ្ររបស់ថៃផងដែរ។ លោក អនុទីន បាននិយាយថា រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ស៊ូរីយ៉ា...