ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅវេណេស៊ុយអេឡាបានកើនឡើងដល់ ៣៦៨៥នាក់ និង ១៦,៧៤០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមការអាប់ដេតផ្លូវការដែលចេញផ្សាយដោយប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez។ យោងតាមការអាប់ដេតដែលចេញផ្សាយនៅលើប៉ុស្តិ៍ Telegram របស់លោក Rodriguez មនុស្សសរុបចំនួន ១៧,៩០៧ នាក់បានបាត់បង់ផ្ទះសម្បែង។ ចាប់តាំងពីការរញ្ជួយដីពីរលើកបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនា ប្រទេសវេណេស៊ុយអេឡាបានកត់ត្រាការរញ្ជួយដីបន្ថែមចំនួន ១,០៧៦...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូបានបើកនៅក្នុងរដ្ឋធានីអង់ការ៉ាប្រទេសតួគីកាលពីថ្ងៃអង្គារជាមួយនឹងវេទិកាឧស្សាហកម្មការពារជាតិជាអទិភាពសំខាន់មួយដោយបង្ហាញពីគំនិតផ្តួចផ្តើមឧស្សាហកម្មការពារជាតិសំខាន់ៗដែលមានគោលបំណងពន្លឿនការផលិត និងលទ្ធកម្មអាវុធ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការពង្រីកផ្នែកយោធារបស់សម្ព័ន្ធមិត្ត។ គេកត់សម្គាល់ឃើញថាការដាក់បញ្ចូលជាលើកដំបូងរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ វេទិកានេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ណាតូ និងអ្នកតំណាងមកពីក្រុមហ៊ុនការពារជាតិលោកខាងលិចធំៗ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់យោធានៅទូទាំងរដ្ឋជាសមាជិក។ នៅក្នុងព្រឹត្តិការណ៍នេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានចាប់ផ្តើមគំនិតផ្តួចផ្តើមDrone Edge ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក ដោយនិយាយថា រដ្ឋជាសមាជិកនឹងផ្តល់ប្រាក់ជាង៤០ពាន់លានដុល្លារដល់វិស័យនេះក្នុងរយៈពេល៥ឆ្នាំខាងមុខ។ គាត់ក៏បានបង្ហាញពីទំរង់ ថ្មីដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ក្រុមហ៊ុនការពារឯកជនក្នុងការចូលទៅកាន់កិច្ចសន្យាសម្ព័ន្ធភាព និងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការឧស្សាហកម្មតម្លៃ២,៨ ពាន់លានដុល្លារដែលក្រុមហ៊ុនការពារជាតិអាមេរិក...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កិច្ចប្រជុំកំពូលរបស់មេដឹកនាំណាតូ បានបើកនៅក្នុងរដ្ឋធានីអង់ការ៉ា ប្រទេសតួគី កាលពីថ្ងៃអង្គារជាមួយនឹងវេទិកាឧស្សាហកម្មការពារជាតិ ជាអទិភាពសំខាន់មួយ ដោយបង្ហាញពីគំនិតផ្តួចផ្តើមឧស្សាហកម្មការពារជាតិសំខាន់ៗ ដែលមានគោល បំណងពន្លឿនការផលិត និងលទ្ធកម្មអាវុធ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការពង្រីកផ្នែក យោធារបស់សម្ព័ន្ធមិត្ត ។ គេកត់សម្គាល់ឃើញថា ការដាក់បញ្ចូលជាលើកដំបូងរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ វេទិកានេះបានប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ណាតូ និងអ្នកតំណាងមកពីក្រុមហ៊ុនការពារជាតិ លោកខាងលិចធំៗ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនយោបាយបារាំង ជើងចាស់លោកស្រី Marine Le Penបានប្រកាសថាលោកស្រីនឹង ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៧ បន្ទាប់ពីតុលាការឧទ្ធរណ៍បានកាត់បន្ថយការហាមឃាត់ក្នុងការកាន់តំណែងជាប់ឆ្នោតកាលពីឆ្នាំមុន ខណៈដែលបានរក្សាការផ្តន្ទាទោស របស់នាងជុំវិញការប្រើប្រាស់មូលនិធិសភាអឺរ៉ុប មានភាពខុសឆ្គង ។ បេក្ខភាពប្រធានាធិបតីបីសម័យកាល ដែលបានឈានដល់ការប្រកួតប្រជែងចុងក្រោយនៅឆ្នាំ២០១៧និង ២០២២លោកស្រី Le Pen រូបនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាអ្នកនាំមុខគេក្នុងការស្នងតំណែងប្រធានាធិបតីEmmanuel Macron...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹង ក្រើនរំលឹកជូនសាធារណជន ស្ដីពីការបង្ការជំងឺគ្រុនឈាម ក្នុងអំឡុងពេលរដូវវស្សាជាទូទៅ ធ្វើឱ្យមានការកើនឡើងវត្ថុដក់ទឹក ដែលជាកន្លែងបង្កបង្កើតកូនចៅមូសខ្លា។ ស្របពេលជាមួយគ្នានេះដែរ ប្រទេសកម្ពុជាយើង កំពុងទទួលឥទ្ធិពលនៃបាតុភូតកើនកម្ដៅ (El Niño) អាចធ្វើឱ្យមានការកើនឡើងនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រួមទាំងកម្ពុជា ។ ស្ថានភាពនេះ...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារខណ្ឌដង្កោ បានស្តារកាយភក់ និងសំរាម ចេញពីប្រឡាយម័ល បានចំនួន១៤ថ្ងៃហើយ ដោយសម្រេចការងារបានប្រវែង ៧៩០ម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង នាក្នុងរដូវវស្សានេះ។ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការងារស្តារប្រឡាយម័ល ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ...
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ជាមួយថ្នាក់ដឹកនាំទទួលបន្ទុកការងារដោះស្រាយបណ្ដឹង ដើម្បីពិភាក្សាលើការងារដោះស្រាយបណ្ដឹង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងប្រសិទ្ធភាពនៃយន្តការ និងនីតិវិធីនៃការដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាធរមាន និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ចឱ្យបានពេញលេញ...
កំពង់ស្ពឺ៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ ជាក់ស្តែង នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាព...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅខេត្តរតនគិរី ត្រូវពង្រឹងកិច្ចការពារ អភិរក្ស និងទប់ស្កាត់រាល់បទល្មើស ធនធានធម្មជាតិនានា ។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានឱ្យដឹងថា ស.ស.យ.ក. នឹងពង្រីកសមាជិក ឱ្យបានចំនួន១លាននាក់ នៅត្រឹមឆ្នាំ២០២៨ខាងមុខ ។ ក្នុង «ពិធីប្រកាសទទួលស្គាល់សមាសភាព ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យព័ត៌មាន» លោក ហ៊ុន ម៉ានី លើកឡើងថា នៅក្នុងបរិបទដែលពិភពលោក...