តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃពុធ បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំទីក្រុងតេអេរ៉ង់ លោក Hugo Shorter ជុំវិញចលនារបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ជាការគំរាមកំហែងសន្តិសុខជាតិ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alireza Yousefi អគ្គនាយកទទួលបន្ទុកអឺរ៉ុបខាងលិច ដែលបានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេស បានបង្ហាញពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងសកម្មភាព “អរិភាព” នេះ។ លោក Yousefi...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានឃុំខ្លួនក្នុងខែធ្នូ ឆ្នាំ២០២៤ ចាកចេញពីប្រទេស។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “ឥឡូវនេះនាងមានសុវត្ថិភាពនៅខាងក្រៅប្រទេសអ៊ីរ៉ង់ ហើយស្ថិតក្នុងស្ថានភាពល្អ។ សហរដ្ឋអាមេរិកពេញចិត្ត ចំពោះកាយវិការសុច្ឆន្ទៈនេះរបស់អ៊ីរ៉ង់!”។ ពលរដ្ឋអាមេរិករូបនេះ ដែលក្រោយមកត្រូវបានគេស្គាល់ថាឈ្មោះ...
តេអេរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់បានឲ្យដឹងថា ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក ទៅលើខេត្តភាគខាងត្បូងអ៊ីរ៉ង់ បានសម្លាប់មនុស្ស ៣៥នាក់ និងរបួសជាង ៣០០នាក់ផ្សេងទៀត។ លោក Hossein Kermanpour ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រសួង បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ស្ត្រីពីរនាក់ និងក្មេងជំទង់ម្នាក់ស្ថិតក្នុងចំណោមជនរងគ្រោះ។ លោក Kermanpour បានបន្ថែមថា ខេត្ត Hormozgan...
ភ្នំពេញ ៖ ប្រធានក្រុមហ៊ុន CMEC បានថ្លែងថា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគ។ ការលើកឡើងរបស់ លោក Fang Yanshui ប្រធានក្រុមហ៊ុន China Machinery Engineering Corporation Group (CMEC) ក្នុងឱកាស សម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន China Energy International បានផ្ដល់ទំនុកចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ។ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Qiao...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា យោធាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានធ្វើការវាយប្រហារជុំថ្មីមួយប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាៈនៅម៉ោង ៣រសៀល កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការសម្រាប់រលកទីពីរនៃការវាយប្រហារនៅថ្ងៃនេះប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ការវាយប្រហារគឺសំដៅលើសមត្ថភាពយោធា របស់អ៊ីរ៉ង់ដែលប្រើដើម្បីគំរាមកំហែងនាវាដែលឆ្លងកាត់ដោយសេរីតាមច្រកសមុទ្រ Hormuz។ នៅព្រឹកថ្ងៃពុធ ទីបញ្ជាការបាននិយាយថា ខ្លួនបានចាប់ផ្តើមធ្វើការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ នៅម៉ោង៦ព្រឹកម៉ោងនៅភាគខាងកើត។ ក្នុងអំឡុងពេលរលក៩០នាទី កងកម្លាំងបានបាញ់បង្ហោះគ្រាប់បែក យ៉ាងជាក់លាក់ប្រឆាំងនឹងប្រព័ន្ធការពារឆ្នេរសមុទ្រ និងកន្លែងផ្ទុកនិងបាញ់បង្ហោះមីស៊ីលនៅលើកោះ Greater Tunbផង...
ភ្នំពេញ ៖ លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនCRCC លើកឡើងថា ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជាលើវិស័យគន្លឹះមួយចំនួន។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Dai Hegen...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះ CHINALCOរបស់ប្រទេសចិនដែលមានបំណងស្វែងការវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយចំនួន ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅចិន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក Wang...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ភាគីកម្ពុជាស្នើឱ្យភាគីថៃចូលរួមសហការអប់រំ និងរឹតបណ្តឹងវិន័យដល់បណ្តាកងកម្លាំងជួរមុខរបស់ខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានសកម្ម ភាពណាមួយ អាចនាំទៅដល់ការបាញ់បោះ រាយលួសបន្លា និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា...
កំពង់ធំ៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង អំពាវនាវដល់យុវជន និងប្រជាពលរដ្ឋ រួមគ្នាដាំឈើដើម្បីបង្កើនគម្របបៃតង និងលើកកម្ពស់សោភ័ណភាពបរិស្ថាន។ លោក សាយ គឹមឡម ថ្លែងក្នុងពិធីយុទ្ធនាការដាំកូនឈើនៅលើផ្លូវ ចូលទៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៦។ លោកបញ្ជាក់ថាការដាំដើមឈើនេះក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ធម្មជាតិ...