ខណៈពេលខួបលើកទី១០នៃការប្រកាសការកាត់ក្តីនៃ “សំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង” ជប៉ុនដែលមិនមែនជាប្រទេសសាមីក្នុងបញ្ហាសមុទ្រចិនខាងត្បូង បានបញ្ចេញពាក្យសម្តីហួសហេតុជាថ្មីម្តងទៀត ។ លោក Toshimitsu Motegi រដ្ឋមន្ត្រីការបរទេសជប៉ុនបានឃោសនាបំប៉ោងយ៉ាងកម្រោលពី “ការកាត់ក្តី”ដ៏ខុសច្បាប់ ហើយបានវាយប្រហារនិងរិះគន់គំនិតផ្តួចផ្តើមស្របច្បាប់របស់ចិនទៀត ។ ស្របពេលជាមួយគ្នានេះ ជប៉ុនបានសមគំនិតជាមួយប្រទេសចំនួន១៤ ដូចជា អាមេរិកនិងហ្វីលីពីនជាដើម រួមគ្នាប្រឌិតអ្វីដែលហៅថា “សេចក្តីថ្លែងការណ៍រួម” ក្នុងន័យបដិសេធសិទ្ធិជាលក្ខណៈប្រវត្តិសាស្ត្ររបស់ចិននៅសមុទ្រចិនខាងត្បូង ។ ការសម្តែងនយោបាយ ដែលបានគ្រោងទុកជាយូរមកហើយ បានលាតត្រដាងនូវចេតនាដ៏អាក្រក់របស់ជប៉ុនដែលចង់ជ្រៀតជ្រែកចូលក្នុងកិច្ចការសមុទ្រចិនខាងត្បូងនិងបង្ករឿងនៅក្នុងតំបន់...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ជនជាតិវៀតណាម ១៩នាក់ពាក់ ព័ន្ធករណីលួចស្នាក់នៅខុសច្បាប់ ត្រូវបានបណ្ដេញចេញ ពីប្រទេសកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្លុកអឺរ៉ុប បាននិយាយកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកថាសហភាពអឺរ៉ុបបានហាមឃាត់ការទិញ នាំចូល និងផ្ទេរមាសរបស់ស៊ូដង់នៅក្នុងសកម្មភាពមួយក្នុងគោលបំណងកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសម្រាប់សង្គ្រាមស៊ីវិល ដែលកំពុងបន្តរបស់ប្រទេសអាហ្រ្វិក។ វិធានការនេះក៏ហាមឃាត់ការលក់ ផ្គត់ផ្គង់ ផ្ទេរ និងការនាំចេញសារធាតុរ៉ែ រួមទាំងបារត និងស៊ីយ៉ានុតទៅកាន់ប្រទេសស៊ូដង់វិញផងដែរ។ សហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះថា៖មាសបានក្លាយជាប្រភពចំណូលដ៏សំខាន់ដែលទ្រទ្រង់ជម្លោះនៅក្នុងប្រទេសស៊ូដង់ហើយបន្ថែមថាការរឹតបន្តឹងគឺមានគោលបំណងកាត់បន្ថយធនធានដែលមានសម្រាប់អ្នកទទួលខុសត្រូវក្នុងការបន្តអំពើហិង្សានៅទីនោះ។ គួរឲ្យដឹងដែរថាប្រទេសស៊ូដង់ គឺជាប្រទេសផលិតមាសធំជាងគេ ទីប្រាំរបស់ទ្វីបអាហ្រ្វិក ជាមួយនឹងទិន្នផល៧៤,៦តោន នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក ។ ទាំងកងទ័ព និងទាហានប៉ារ៉ា...
ភ្នំពេញ ៖ បង្គួយបន្លាភ្នំ ឬ បង្គួយស្នែង ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកំពស់១ ៥៥១ ម ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមអ្នកដើរព្រៃ បានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលមិនសូវមានឃើញប្រភេទសត្វនេះ ពីជីវៈចម្រុះដទៃ...
ម៉ានីល៖ លោក Kent Carpenter អាយុ ៧៣ឆ្នាំ ដែលជាអ្នកជីវវិទូសមុទ្រអាមេរិក ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណ ៣នាក់បានចូលទៅក្នុងផ្ទះរបស់លោក នៅកណ្តាលប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ហើយត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនជាមួយនឹងសាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងទៀត។ យោងតាមរបាយការណ៍ ដៃគូរស់នៅរបស់លោក Carpenter និងបងប្អូនរបស់លោកស្រី ត្រូវបានកំណត់ថា ជាបុគ្គលដែលមានចំណាប់អារម្មណ៍នៅក្នុងការស៊ើបអង្កេត។ អាជ្ញាធរបានឧ្យដឹងថា...
បរទេស៖ ក្រសួងហិរញ្ញវត្ថុ (MoF) របស់ប្រទេសវៀតណាម និងទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុរបស់ជប៉ុន (JFSA) បានពង្រឹងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍទីផ្សារដើមទុន ដោយការពិភាក្សាបានផ្តោត លើក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ការច្នៃប្រឌិតហិរញ្ញវត្ថុ មូលនិធិសន្ទស្សន៍បើកចំហ (ETFs) ការត្រួតពិនិត្យបច្ចេកវិទ្យា ហិរញ្ញវត្ថុ (Fintech) និងការអភិវឌ្ឍកម្លាំងពលកម្ម។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដកថយវិញហើយ ចំពោះការអះអាង របស់លោកដែលថា ទីក្រុងវ៉ាស៊ីនតោននឹងហូតយកថ្លៃឆ្លងកាត់ ២០ ភាគរយ លើកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន AL Jazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ការកែប្រែជំហរកាលពីថ្ងៃអង្គារនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក...
បរទេស៖ ឯកសារតុលាការ និងក្រុមមេធាវី បាននិយាយ នៅថ្ងៃពុធថា តុលាការមួយនៅក្នុងប្រទេសនេប៉ាល់ បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អតីតរដ្ឋមន្ត្រីរដ្ឋាភិបាលពីររូប បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទក្លែងបន្លំឯកសារ ដើម្បីជួយឱ្យជនជាតិនេប៉ាល់ អាចទៅតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួនប៊ូតង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ឯកសារតុលាការបានបង្ហាញថា តុលាការស្រុកមួយក្នុងទីក្រុង កដ្ឋម៉ាន់ឌូ (Kathmandu)...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានគំរាមបិទ «ច្រករបៀងនាំចេញផ្សេងទៀត ទាំងអស់ដែលផ្តល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត» បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz ហើយសហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវទឹកឡើងវិញ លើកំពង់ផែនានារបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់កងឆ្មាំ...
ក្តីសង្ឃឹមសងសឹក និងការចង់ឡើងទៅវគ្គផ្តាច់ព្រ័ត្រ World Cup លើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំរបស់ក្រុមជម្រើសជាតិ អង់គ្លេស ត្រូវរលាយបាត់បង់ទាំងសោកស្តាយ បន្ទាប់ពីចាញ់ក្រុមការពារ តំណែងជើងឯកអាហ្សង់ទីន ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន Atlanta Stadium ។ ទោះបីជាអង់គ្លេសមានឱកាសនាំមុខមុននៅនាទីទី ៥៥ ដោយការស៊ុតបញ្ចូលទីរបស់ Anthony Gordon...