បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ទីរបញ្ចកោណបានរាយការណ៍ថា ទាហានអាមេរិក៣នាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងអ៊ីរ៉ង់បានវាយប្រហារលើមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសហ្ស៊កដានីដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក kamikaze នេះបើយោងតាមមន្ទីរបញ្ចកោណ។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ជនរងគ្រោះត្រូវបានកើតឡើងកាលពីថ្ងៃមុន ខណៈដែលទាហានអាមេរិក និងកងកម្លាំងដៃគូបានការពារប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់។ បន្ថែមពីលើនេះ ទាហានអាមេរិកម្នាក់ទៀតត្រូវបានសម្លាប់ ក្នុងអំឡុងពេលការបំផ្ទុះដែលគ្រប់គ្រងដោយអាវុធមិនទាន់ផ្ទុះពីយន្តហោះគ្មានមនុស្សបើកវាយប្រហារផ្លូវមួយរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងការប្រកាសនៅលើបណ្តាញសង្គម X រដ្ឋមន្ត្រីក្រសួងសង្រ្គាមអាមេរិកលោក Pete Hegseth...
ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានផ្អាកដំណើរការស្រ្តីខ្មែរចំនួន១៩៨នាក់។ ការឃាត់ដំណើរនេះ គឺបន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ជំនាញ ដាក់ការសង្ស័យ ពិនិត្យ និងសាកសួរ រហូតរកឃើញថាបានធ្វើដំណើរដោយគ្មានគោលបំណងច្បាស់លាស់ ពោលគឺពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។ បញ្ហាស្ត្រីខ្មែរដែលរងគ្រោះដោយសារការចាញ់បោកមេខ្យល់នាំទៅក្រៅប្រទេស គឺជាចំណុចស្នូលមួយដែល លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស យកចិត្តទុកដាក់ ស្របតាមគោលគោលការណ៍ដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណាបានគូសបញ្ជាក់សារជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា ថ្លែងថា ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ នឹងធ្វើឱ្យរចនាសម្ព័ន្ធសុខាភិបាល ទាំងមូលរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលឱ្យបានប្រសើឡើង។ ក្នុងឱកាសអញ្ជើញជាអធិបតីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត (CPD Day) លើកទី៦ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង» រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់...
ភ្នំពេញ ៖ ព្រឹទ្ធសភា និងរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងលោកកិត្តិសេដ្ឋាបណ្ឌិត ជាម...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍរួមគ្នា ដែលមានចំណងមិត្តភាពដែកថែបដ៏រឹងមាំដែលមិនអាចបំបែកបាន។ នេះបើយោងតាមសំណេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទសន្សកិច្ចនៅប្រទេសចិន។ លោក ឯកអគ្គរដ្ឋបានលើកឡើងថា ភាគីចិនតែងតែចាត់ទុកទំនាក់ទំនង ជាមួយប្រទេសកម្ពុជា ស្ថិតនៅជួរអាទិភាពនៃការទូតជាមួយប្រទេសជិតខាង ហើយរីករាយសហការ...
កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគម បណ្តាញកសិករតេជោ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះ កសិករគួរកែប្រែផ្នត់គំនិត នៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាតនិងបានចំណេញ។ ការបញ្ជាក់របស់...
កំពង់ធំ÷ ដើម្បីឆ្លើយតបទៅនឹងផ្លូវលំនៅក្នុងមូលដ្ឋាន ដែលកំពុងរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា ដែលជោគជាំដោយភ្លៀង រលឹម លោក ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហម ជិត៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាពឡើងវិញ ។ ការដឹកនាំសហការ កៀរគរ សម្ភារ ថវិកា សម្រាប់ជួសជុលផ្លូវ...
ភ្នំពេញ៖ ក្រោមគំនិតច្នៃប្រឌិត និងគោលបំណងចង់លើកកម្ពស់វិស័យកសិកម្ម និស្សិតនៃវិទ្យស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតគម្រោង ប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ដើម្បីជួយសម្រាលបន្ទុកប្រជាកសិករ និងពង្រឹងវិស័យកសិកម្មក្នុងស្រុក។ នេះបើតាមយុវជនឈ្មោះ សាមួន តៃដូយ ដែលជាតំណាងក្រុមនិស្សិត។ យុវជន សាមួន តៃដូយ ជាតំណាងក្រុមនិស្សិនៃជំនាញវិស្វកម្មអគ្គិសនី ដែលជាកូនអ្នកកសិករ បានរួមគ្នាជាមិត្តរួមថ្នាក់ បម្លែងចំណេះនិងជំនាញដែលខ្លួនមាន យកទៅកង្កើតស្នារដៃថ្មី...
ពោធិ៍សាត់ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការអញ្ជើញចុះពិនិតយរបស់ លោកបណ្ឌិត...