ភ្នំពេញ ៖ កម្ពុជា បានអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញ ដោយសុច្ឆន្ទៈ។ យោងតាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានឆ្លើយតបទៅនឹងការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោកឧបនាយករដ្ឋមន្ត្រី សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ ទាក់ទងនឹងការចរចាជាប់គាំងលើបញ្ហាព្រំដែនគោកកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូច ខាងក្រោម៖...
កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍ស្តីពី ការដំណើរការសេដ្ឋកិច្ចប្រចាំឆមាសទីមួយនៃឆ្នាំ២០២៦ ដែលបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនបានកើនឡើង ៤,៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។ សម្រាប់ប្រទេសដែលមានទំហំសេដ្ឋកិច្ចលើសពី ១៤០ ទ្រីលានយាន់ និងជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ របស់ពិភពលោក ការរក្សាបាននូវកំណើនក្នុងកម្រិតនេះ មិនមែនជារឿងសាមញ្ញឡើយ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ការបែកខ្ញែកនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ កំណើនខាងលើបានឆ្លុះបញ្ចាំងឱ្យឃើញថា...
ដើម្បីអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ការិយាល័យគណៈកម្មការសន្តិសុខសាយប័រនិងបច្ចេកវិទ្យាព័ត៌មានមជ្ឈិមចិននិងរដ្ឋបាលប្រជាជនក្រុងសៀងហៃប្រារព្ធធ្វើពិធីបើកដំណើរការ«ព្រឹត្តិការណ៍ដ៏មហោឡារិក AI របស់ចិនឆ្នាំ២០២៦» នៅក្រុងសៀងហៃនាថ្ងៃទី១៨ខែកក្កដា ។ ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា លោកអគ្គលេខាធិការបក្ស Xi...
ពីថ្ងៃទី១៧ដល់ថ្ងៃទី២០ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលបានប្រារព្ធធ្វើនៅក្រុងសៀងហៃប្រទេសចិន ។ កាលពីថ្ងៃទី១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំ និងថ្លែងសុន្ទរកថាគន្លឹះ ដោយបានលើកឡើងមតិ ៤ ចំណុចស្តីពីការពួតដៃគ្នាបង្កើតប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលប្រកបដោយយុត្តិធម៌និងភាពសមហេតុផល ដែលបានឆ្លើយតបយ៉ាងស៊ីជម្រៅចំពោះវិញ្ញាសានៃយុគសម័យដែលនាំមកដោយការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងចង្អុលទិសដៅសម្រាប់ការកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដែលទទួលបានការឆ្លើយតបយ៉ាងសកម្មពីភ្ញៀវកិត្តិយសដែលចូលរួមកិច្ចប្រជុំ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ។ “ផែនការចិននិងគោលនយោបាយស្តីពីបញ្ញាសិប្បនិម្មិតរបស់ចិនដែលលើកឡើងដោយលោកXi Jinping ប្រធានរដ្ឋចិនបានត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មទាំងមូល ហើយមនុស្សទាំងអស់លើផែនដីនឹងទទួលបានផលប្រយោជន៍ “ “ព័ត៌មានដែលលោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ជូនគឺច្បាស់ណាស់...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «វប្បធម៌ចិន៖ អក្សរផ្ចង់» ដោយមានការចូលរួមពីសិក្ខាកាមជិត ១០០រូប។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីសិល្បៈអក្សរផ្ចង់ និងវប្បធម៌ចិនដល់សាធារណជនកម្ពុជា ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។ លោក លី ហួត ប្រធានសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា បានធ្វើបទបង្ហាញ និងបង្ហាញផ្ទាល់ពីបច្ចេកទេសសរសេរអក្សរផ្ចង់ តាមក្បួនប្រពៃណីជូនដល់សិក្ខាកាមដែលបានចូលរួម។ លោកបណ្ឌិត សរ...
“ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងមូលនិធិពិសេសស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គប្រចាំឆ្នាំ២០២៦ គម្រោងពង្រីកនិងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧បានដាក់ឱ្យប្រើប្រាស់ គម្រោងព្រែកជីកហ្វូណនតេជោទទួលបានការឧបត្ថម្ភសហហិរញ្ញប្បទានពីចិន…”នាពេលថ្មីៗកន្លងទៅនេះ កិច្ចសហប្រតិបត្តិការជាក់ស្តែងនានារវាងចិននិងកម្ពុជាត្រូវបានអនុវត្តជាបន្តបន្ទាប់ ទិន្នន័យពាណិជ្ជកម្មនិងវិនិយោគមានកំណើនកាន់តែខ្លាំង ហើយការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជាបានឈានឆ្ពោះទៅជំហានថ្មីទៀត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងកម្ពុជាបានជំរុញការកសាង”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម”និង”ច្រករបៀងមច្ឆានិងអង្ករ”ដែលធ្វើឱ្យខ្សែសង្វាក់សហប្រតិបត្តិការកាន់តែល្អពេញលេញ ហើយទំនាក់ទំនងខាងឧស្សាហកម្មក៏កាន់តែជិតស្និទ្ធផងដែរ ។ កាលពីថ្ងៃទី១៦ខែកក្កដា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចការងារនៅប្រទេសចិននៅវិមានសភាប្រជាជននៅក្រុងប៉េកាំង ។ ថ្លែងក្នុងកិច្ចជំនួប សម្តេចធិបតីហ៊ុន ម៉ាណែតបានលើកឡើងថា ភាគីកម្ពុជារីករាយធ្វើការជាមួយភាគីចិន អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់មានភាពជិតស្និទ្ធនិងជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថាមពលថ្មី ការតភ្ជាប់គ្នានិងវប្បធម៌មនុស្សជាតិជាដើម ដើម្បីជំរុញឱ្យការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មីទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងកម្ពុជាបានពង្រឹងនិងពង្រីកចំណងមិត្តភាពឱ្យបន្តគ្រប់ជំនាន់តាមរយៈការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់ ។ ទំនាក់ទំនងដ៏ជិតស្និទ្ធនិងចំណងមេត្រីភាពរវាងចិននិងកម្ពុជាក្នុងប្រវត្តិសាស្ត្រ មិនត្រឹមតែបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងទំនុកចិត្តគ្នាខាងនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក៏បានផ្តល់ដីដ៏មានជីជាតិនិងបរិយាកាសដ៏រស់រវើកសម្រាប់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងការតភ្ជាប់ដួងចិត្តប្រជាជនផងដែរ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតចិន-កម្ពុជាមក មិត្តភាពដែលថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរបានបង្កើតផ្ទាល់ និងបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់នោះ បានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តប្រជាជននៃប្រទេសទាំងពីរ ។ សមាជិកនៃរាជវង្សានុវង្សព្រះរាជាណាចក្រកម្ពុជាតែងតែយាងមកព្យាបាលថែទាំសុខភាពនៅប្រទេសចិន ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកក់ក្តៅដូចជា “ការទៅលេងសាច់ញាតិ” ផងដែរ ។ នៅពេលដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ការអភិវឌ្ឍនិងសន្តិសុខកំពុងតែជួបនឹងបញ្ហាប្រឈម ចិនតែងតែជាអ្នកគាំទ្រនិងជាដៃគូអភិវឌ្ឍន៍ដ៏មុតមាំសម្រាប់វិបុលភាព ស្ថិរភាពនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។...
សហរដ្ឋអាមេរិក ចេញការព្រមានទៅពលរដ្ឋរបស់ខ្លួន អំពីការធ្វើដំណើរជុំវិញពិភពលោក សហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់ជាយប់ទី៩ ជាប់ៗគ្នា ខណៈរដ្ឋឈូងសមុទ្រ ប្រឈមមុខនឹងការសងសឹក អ៊ីរ៉ង់ បង្កើនការវាយប្រហារប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង រុស្ស៊ី បើកការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងនាវាយោធាអ៊ុយក្រែន សម្ព័ន្ធអារ៉ាប់ ជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បន្ធូរបន្ថយភាពតានតឹង ក្នុងតំបន់
កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការីនៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះជួបពិភាក្សាជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងបានជម្រាបជូនព័ត៍មានអំពីអត្ថប្រយោជន៍នៃការចូលជាសមាជិកសមាគមបណ្តាញកសិករតេជោជាពិសេសការតភ្ជាប់ទៅរកប្រភពហិរញ្ញវត្ថុ បច្ចេកទេស និងទីផ្សារ។ ពិធីជួបជុំនិងសំណេះសំណាលនេះ ក៏មានការញ្ជើញចូលរួមផងដែរពី លោក ជា សុខរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង...
កំពង់ធំ ៖ ព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា នឹងលើកទិសដៅការងារបន្ត ខែសីហា ដល់កងកម្លាំងចូលរួមចំនួន ២៥០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល...
កណ្ដាល ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រសិក្សា ជូនដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិ ឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។ បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ...