សាំងធម្មតាឡើងថ្លៃ៤ ៣០០រៀល និងម៉ាស៊ូតឡើង ៤ ៩៥០រៀល សម្តេចធិបតី ៖ អ្នកតាំងខ្លួនជាបណ្ឌិត ចេះវិភាគគ្រប់រឿង កុំអំណួតពេក សម្តេចធិបតី ជួបបណ្ឌិត ញិល រដ្ឋា ពិភាក្សាបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ៖ ពាណិជ្ជកម្មកម្ពុជា-អាមេរិក កំពុងកើនឡើង កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន
មនុស្សរាប់ពាន់នាក់ តវ៉ាប្រឆាំងសកម្មភាពកាន់តែច្រើន នៃវិស័យយោធា ដែលកំពុងកើនឡើង ក្នុងរដ្ឋាភិបាលទីក្រុងតូក្យូ ក្រុមហ៊ូធី នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ប្រកាសថា នឹងដាក់ទណ្ឌកម្មដោយបិទផ្លូវទឹក ប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ ពួកគេនឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់ អាមេរិក នឹងដាក់ពន្ធ៥០ភាគរយ លើទំនិញដែលមានតម្លៃ ២០ពាន់លានដុល្លារ...
ភ្នំពេញ៖ លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦ថ្មីៗនេះ ពិតជាមានមានអត្ថន័យនយោបាយ និងយុទ្ធសាស្ត្រជ្រាលជ្រៅហើយជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយុគសម័យ AI។...
កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលបានបើកធ្វើនៅទីក្រុងសៀងហៃកាលពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកក្កដា។ ព្រឹត្តិការណ៍ AI សកលលើកនេះ ជាវេទិកាដ៏សំខាន់សម្រាប់បម្រើដល់ក្រុមហ៊ុនជាង ១១០០ ដើម្បីបង្ហាញបច្ចេកវិទ្យាទំនើបៗ ហើយក៏ជាវេទិកាដ៏ល្អសម្រាប់ក្រុមហ៊ុន AI អន្តរជាតិឈានមុខគេក្នុងការតភ្ជាប់ជាមួយទីផ្សារចិន។ សម្រាប់ក្រុមហ៊ុនពហុជាតិ ប្រទេសចិនគឺជាជម្រើសដ៏ល្អបំផុតសម្រាប់បង្កើននិម្មាបនកម្មក្នុងវិស័យបញ្ញាសិប្បនិម្មិត។លោក Achim Peltz មកពីក្រុមហ៊ុន Siemens AG បានថ្លែងថា អ្វីដែលកិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកទាក់ទាញ មិនត្រឹមតែការតាំងពិព័រណ៍ក្រោមប្រធានបទ AI ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មដ៏ទូលំទូលាយដែលធ្វើឱ្យគាត់ចាប់អារម្មណ៍ផងដែរ ។ ដូច្នេះ រំពឹងថានឹងធ្វើការជាមួយដៃគូសហប្រតិបត្តិការ ដើម្បីបង្កើតគុណតម្លៃជាក់ស្តែងសម្រាប់ឧស្សាហកម្មផលិតកម្ម។ លោក Xiong Yi មកពីក្រុមហ៊ុន Schneider Electric បានថ្លែងថា ប្រទេសចិនមានសមត្ថភាពខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំខ្លាំងនៅក្នុងឧស្សាហកម្មពាក់ព័ន្ធនឹង AI។ លោក Han Chen មកពីក្រុមហ៊ុន ABB Group បានថ្លែងថា អតិថិជនចិនទទួលស្គាល់ និងឱបក្រសោបយ៉ាងសកម្មនូវបញ្ញាសិប្បនិម្មិត (AI) ដែលជាកម្រិតនៃការចូលរួមដែលមិនអាចប្រៀបធៀបបានជាមួយទីផ្សារដទៃទៀត៕
នាព្រឹកថ្ងៃទី ១៧ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលព្រមនិងថ្លែងសន្ទរកថាគន្លឹះ ព្រមទាំងផ្តោតសំខាន់លើការធ្វើឲ្យបញ្ញាសិប្បនិម្មិតក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការជំរុញវិបុលភាពរួមនិងការគាំពារសន្តិសុខរួម លើកឡើងនូវមតិយោបល់ចំនួន ៤ចំនុច ដោយគូសបញ្ជាក់ថា “ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ នៃការផ្តល់សារៈសំខាន់ស្មើគ្នាចំពោះការអភិវឌ្ឍនិងសន្តិសុខ” ព្រមទាំង “ធ្វើឱ្យបញ្ញាសិប្បនិម្មិត ដែលជាសេះពូជសុទ្ធមួយក្បាល មិនត្រឹមតែអាចរត់បានលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរត់បានយ៉ាងរឹងមាំនិងស្ថេរភាពទៀតផង” ។ ខណៈពេលដែលប្រឈមមុខនឹងនិន្នាការកើនឡើងយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត យើងត្រូវតែក្តាប់ជាប់និន្នាការនិងអភិវឌ្ឍន៍នៃការក្រឹត្យក្រមបញ្ញាសិប្បនិម្មិត ដើម្បីធ្វើឱ្យមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងដើម្បីពង្រឹងសុវត្ថិភាព នៃការអភិវឌ្ឍប្រកបដោយស្ថិរភាពផងដែរ។ ដោយឈរនៅចំណុចចាប់ផ្តើមថ្មី ប្រទេសចិនខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយនឹងឥរិយាបថកាន់តែបើកចំហជាងមុន សកម្មភាពកាន់តែជាក់ស្តែងជាងមុន និងចក្ខុវិស័យកាន់តែវែងឆ្ងាយជាងមុន ដើម្បីធ្វើឱ្យបញ្ញាសិប្បនិម្មិតអាចក្លាយជាកម្លាំងវិជ្ជមានដ៏មានឥទ្ធិពលសម្រាប់ការលើកកម្ពស់សុខុមាលភាពរបស់មនុស្សជាតិនិងជំរុញវឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ៕
កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើការរៀបចំចាត់ចែងជាប្រព័ន្ធចំពោះ”ការជំរុញកិច្ចកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ”ជាលើកដំបូងនៅក្នុងកិច្ចប្រជុំស្តីពីការអភិរក្សបរិស្ថានអេកូឡូស៊ីទូទាំងប្រទេសចិន ។ នៅខែកក្កដា ឆ្នាំ ២០២៦ ក្នុងខណៈពេលខួបទី ៣ នៃការលើកឡើងជាយុទ្ធសាស្ត្រស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបោះពុម្ពផ្សាយនិងចែកចាយ«ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ»ដោយកំណត់យ៉ាងច្បាស់លាស់នូវគោលដៅតស៊ូរបស់ចិន ពោលគឺ ដល់ឆ្នាំ ២០៣០ គុណភាពនៃបរិស្ថានអេកូឡូស៊ីនឹងត្រូវកែលម្អដោយគ្រប់ជ្រុងជ្រោយនិងការកសាងប្រទេសចិនដ៏ស្រស់ស្អាតទទួលបានការវិវឌ្ឍដ៏សំខាន់ថ្មី ។ ក្នុងរយៈពេលបីឆ្នាំកន្លងមក ប្រទេសចិនស្វែងរកបាននូវមាគ៌ាទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុងគ្នាតាមរយៈវិធានការកំណែទម្រង់ផ្នែកអេកូឡូស៊ីដ៏ជ្រាលជ្រៅមួយចំនួន ហើយមាគ៌ានេះកំពុងផ្តល់នូវផែនទីចង្អុលបង្ហាញផ្លូវសម្រាប់អភិបាលកិច្ចអេកូឡូស៊ីដែលអាចចម្លងបាននិងផ្សព្វផ្សាយបានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយនៅទូទាំងពិភពលោក ។ ទីមួយ ការរចនាពីលំដាប់កំពូល៖តម្កល់ទុកអរិយធម៌អេកូឡូស៊ីជាយុទ្ធសាស្រ្តថ្នាក់ជាតិ ។ បទពិសោធចម្បងនៃកំណែទម្រង់ផ្នែកអេកូឡូស៊ីរបស់ប្រទេសចិន គឺ ស្ថិតនៅត្រង់ថា បានដាក់បញ្ចូលការកសាងអរិយធម៌អេកូឡូស៊ីទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ។ រដ្ឋាភិបាលចិនបានដាក់បញ្ចូលការកសាងអរិយធម៌អេកូឡូស៊ីទៅក្នុងរដ្ឋធម្មនុញ្ញ ហើយតម្កល់ទុក”ប្រទេសចិនដ៏ស្រស់ស្អាត”ជាគោលដៅសំខាន់សម្រាប់ការកសាងប្រទេសសង្គនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ។ ការរចនាប្រព័ន្ធរបបថ្នាក់ជាតិបែបនេះបានផ្តល់នូវការធានាផ្នែកនយោបាយនិងសមត្ថភាពប្រតិបត្តិដ៏ខ្លាំងក្លាសម្រាប់អភិបាលកិច្ចអេកូឡូស៊ី ។ បើនិយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន បើប្រៀបធៀបនឹងការអភិរក្សអេកូឡូស៊ី កំណើនសេដ្ឋកិច្ចរយៈពេលខ្លីត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រអភិវឌ្ឍន៍អាទិភាពចម្បង ឬសគល់នៃមូលហេតុ គឺស្ថិតនៅត្រង់ថា ខ្វះការរឹតត្បិតយ៉ាងរឹងមាំពីប្រព័ន្ធរបបលំដាប់កំពូល ។ ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនបង្ហាញឱ្យឃើញថា មានតែតម្កល់ទុកអរិយធម៌អេកូឡូស៊ីជាឆន្ទៈជាតិប៉ុណ្ណោះ ទើបអាចបង្កើតយន្តការតុល្យភាពដែលមានលក្ខណៈជាប្រព័ន្ធរវាងការអភិវឌ្ឍនិងការអភិរក្ស ។ ទីពីរ យន្តការទីផ្សារភាវូបនីយកម្ម៖ធ្វើឱ្យការអភិវឌ្ឍបៃតងក្លាយជាកម្លាំងចលករផ្ទៃក្នុងនៃសេដ្ឋកិច្ច ភាពច្នៃប្រឌិតថ្មីដ៏សំខាន់មួយទៀតក្នុងកំណែទម្រង់អេកូឡូស៊ីរបស់ប្រទេសចិន គឺ ស្ថិតនៅត្រង់ថា នាំចូលយន្តការទីផ្សារទៅក្នុងអភិបាលកិច្ចបរិស្ថាន ។ កាលពីថ្ងៃទី ១៦ខែកក្កដា ឆ្នាំ ២០២១ ទីផ្សារលក់ដូរសិទ្ធិបញ្ចេញកាបូនទូទាំងប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ នេះគឺជាវិធានការដ៏សំខាន់របស់ប្រទេសចិនដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូន ។ គិតមកទល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ចំនួនលក់ដូរសរុបនៃកូតាកាបូនក្នុងទីផ្សារលក់ដូរសិទ្ធិបញ្ចេញកាបូននៅទូទាំងប្រទេសចិនបានឡើងដល់ ៨៦៥ លានតោន ត្រូវជាជិត ៥៧,៦៦៣ ប៊ីលានយាន់ប្រាក់ចិន ។ នៅឆ្នាំ ២០២៥ ឧស្សាហកម្មបញ្ចេញកាបូនសំខាន់ៗមានដូចជា ដែកថែប ស៊ីម៉ងត៍និងការលត់អាលុយមីញ៉ូមជាដើមត្រួវបានដាក់បញ្ចូលក្នុងទីផ្សារកាបូនទូទាំងប្រទេសចិនបន្ថែមទៀត ហើយបរិមាណបញ្ចេញកាបូនចំនួនជាង ៦០ ភាគរយនៅទូទាំងប្រទេសត្រូវដាក់បញ្ចូលក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ។ បទពិសោធបែបនេះមានតម្លៃជាពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ។ គោលគំនិតប្រពៃណីចិនសម្គាល់ឃើញថា ការអភិរក្សបរិស្ថានមុខជានឹងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចជាមិនខាន ប៉ុន្តែដំណើរការនៃទីផ្សារកាបូនរបស់ចិនបញ្ជាក់ថា ការរចនាពីប្រព័ន្ធរបបដ៏សមហេតុផលអាចធ្វើឱ្យការរឹតបន្តឹងផ្នែកបរិស្ថានឱ្យប្រែទៅជាកម្លាំងចលករនៃនវានុវត្តន៍ដែលធ្វើឱ្យការធ្វើបរិវត្តកម្មបៃតងក្លាយជាចំណុចកំណើនសេដ្ឋកិច្ចថ្មី ។ បច្ចុប្បន្ននេះ ទំហំតម្លៃផលិតកម្មនៃឧស្សាហកម្មបៃតងនិងកាបូនទាបរបស់ប្រទេសចិនមានចំនួនប្រហែល ១១ ទី្រលានយាន់ប្រាក់ចិនជាមួយនឹងសហគ្រាសពាក់ព័ន្ធជាង ២ លានសហគ្រាស ដែលជាលទ្ធផលនៃការធ្វើអន្តរកម្មដ៏លអប្រសើររវាងយន្តការទីផ្សារនិងគោលដៅអេកូឡូស៊ី ។ ទីបី ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាគឺជាការគាំទ្រដ៏សំខាន់សម្រាប់ការកសាងប្រទេសចិនដ៏ស្រស់ស្អាតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក នៅជាយវាលខ្សាច់ Taklamakan នៃភូមិភាគស្វយ័តស៊ីនជាំង រដ្ឋបាលក្នុងតំបន់បានចាត់វិធានការជាច្រើនដូចជាគម្រោងថាមពលសូឡា ការបង្ការនិងគ្រប់គ្រងរហោឋានកម្មតាមរយៈការដាំដើមឈើជាដើមដែលបានប្រែពីវាលខ្សាច់ដ៏ធំល្វឹងល្វើយទៅជា”សមុទ្រពណ៌ខៀវ”នៃថាមពលកកើតឡើងវិញ ។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតរួចរាល់នូវប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនិងអភិវឌ្ឍលឿនបំផុតនៅលើពិភពលោក ដែលសមាមាត្រនៃអគ្គិសនីបៃតងមានចំនួនជិត ៤០ ភាគរយនៃបរិមាណប្រើប្រាស់អគ្គិសនីក្នុងសង្គមទាំងមូល ។ ក្នុងនាមជាប្រទេសដែលបន្ថែមភាពបៃតងច្រើនបំផុតនិងឆាប់បំផុតនៅលើពិភពលោកទាំងមូល ប្រទេសចិនបាននិងកំពុងជំរុញការធ្វើបរិវត្តកម្មបៃតងសកលតាមរយៈ”បច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ជាទូទៅ” ។ នៅឆ្នាំ ២០២៥ ការនាំចេញផលិតផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ១៣,២ ភាគរយនិងការនាំចេញ”ផលិតផលថ្មីទាំងបី”(រថយន្តអគ្គិសនី អាគុយលីចូមនិងផលិតផលប្រព័ន្ធ PV )បានកើនឡើង ២៧,១ ភាគរយ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ ផលិតផលថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់និងផលិតផលប្រព័ន្ធ PV ដែលបាននាំចេញដោយប្រទេសចិនបានកាត់បន្ថយការបញ្ចេញកាបូនចំនួនសរុប ៤,១ ប៊ីលានតោនសម្រាប់ប្រទេសដទៃទៀត ។ រាល់ផែនទីចង្អុលបង្ហាញផ្លូវដែលអាចចម្លងបានចាំបាច់ ត្រូវមានប្រសិទ្ធភាពនិងវឌ្ឍនភាពដែលអាចពិនិត្យបញ្ជាក់បាន ។ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ សមាមាត្រនៃថ្ងៃមានខ្យល់អាកាសល្អនៅទូទាំងប្រទេសចិនបានបង្កើតកំណត់ត្រាកម្រិតល្អបំផុតចាប់តាំងពីការតាមដានត្រួតពិនិត្យមក កំហាប់ភាគល្អិតនិចល PM2.5 គិតជាមធ្យមនៅទូទាំងប្រទេសចិនបានកាត់បន្ថយដល់ ២៨ មីក្រូក្រាមក្នុង ១ ម៉ែត្រគូប ហើយសមាមាត្រនៃថ្ងៃមានខ្យល់អាកាសល្អបានកើនឡើងដល់ ៨៩,៣ ភាគរយដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការធ្លាក់ចុះលឿនបំផុតនៃកម្រិតប្រើប្រាស់ថាមពលនិងការកែលម្អគុណភាពខ្យល់អាកាសច្បាស់លាស់បំផុតនៅទូទាំងពិភពលោក។ សមាមាត្រនៃទឹកលើផ្ទៃដីដែលមានគុណភាពល្អបានឈានដល់ ៨៧,៩ ភាគរយ ។ ប្រទេសចិនសម្រេចបាននូវការបង្ការនិងគ្រប់គ្រងរហោឋានកម្មចំនួនសរុបជាង ១៨,៥ លានហិកតាដែលសម្រេចបាននូវ”កំណើនសូន្យ”នៃឱនភាពដីនិង”ការធ្លាក់ចុះចំនួនពីរ”ខាងដីរហោឋានកម្មនិងឱនភាពដីដែលបាននាំមុខគេលើទូទាំងពិភពលោក ។ អត្រាគ្របដណ្តប់ព្រៃឈើរបស់ចិនមានចំនួនលើសពី ២៥ ភាគរយ អត្រាគ្របដណ្តប់ដើមឈើនិងវាលស្មៅមានចំនួនលើសពី ៥៦ ភាគរយ ហើយទំហំស្តុកព្រៃឈើមានចំនួនលើសពី ២០,៩ ប៊ីលានម៉ែត្រគូប ដែលបានរួមចំណែកជាទំហំបៃតងថ្មីមួយភាគបួនសម្រាប់ពិភពលោក ។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ទាំងនេះបង្ហាញឱ្យឃើញថា អភិបាលកិច្ចអេកូឡូស៊ីមិនមែនជាគោលដៅដែលនៅសែនឆ្ងាយមិនអាចសម្រេចបាននោះទេ ប៉ុន្តែគឺជាភារកិច្ចដែលអាចសម្រេចបានជាបណ្តើរៗតាមរយៈការគ្រោងផែនការជាប្រព័ន្ធ ការធ្វើនវានុវត្តន៍ខាងប្រព័ន្ធច្បាប់និងការទម្លាក់ថវិកាជាបន្តបន្ទាប់ ។ កំណែទម្រង់អេកូឡូស៊ីរបស់ប្រទេសចិនមិនមែនធ្វើត្រាប់តាមរូបមន្តនៃប្រទេសលោកខាងលិចនោះទេ ប៉ុន្តែគឺស្វែងរកបាននូវមាគ៌ាអភិវឌ្ឍន៍ពិសេសដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ។ វាបានបំបែកទស្សនៈយល់ដឹងខុសឆ្គងថា ការធ្វើទំនើបកម្មត្រូវធ្វើតាមតែលោកខាងលិច ហើយបានបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពទាំងស្រុងក្នុងការសម្រេចបាននូវតុល្យភាពថាមវន្តនៃប្រព័ន្ធអេកូឡូស៊ីក្នុងដំណើរការឧស្សាហូបនីយកម្ម ។ អ្នកជំនាញអន្តរជាតិជាច្រើនរូបបានលើកឡើងថា បទពិសោធរបស់ចិនដែលទទួលបានក្នុងការរៀបចំផែនការដែនដី ស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីនិងកិច្ចសហការផ្នែកអភិបាលកិច្ចដោយពហុភាគីបានផ្តល់នូវមាគ៌ាដែលអាចយកទៅរៀនតាមសម្រាប់ប្រទេសនានាដែលស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ស្រដៀងគ្នា ។ រូបមន្តគ្រប់គ្រងរហោឋានកម្មរបស់ប្រទេសចិនមិនត្រឹមតែបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវឱនភាពដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវបទពិសោធដ៏មានតម្លៃដែលអាចចម្លងបាននិងអាចផ្សព្វផ្សាយបានសម្រាប់តំបន់រាំងស្ងួតនៅទូទាំងពិភពលោកក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុផងដែរ ។ ឈរនៅដំណាក់កាលគន្លឹះនៃខួបទី ៣ ឆ្នាំនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ ការដាក់ចេញនូវ«ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ស្តីពីការកសាងប្រទេសចិនដ៏ស្រស់ស្អាតដោយគ្រប់ជ្រុងជ្រោយ»ជាសញ្ញាកត់សម្គាល់ថា កំណែទម្រង់អេកូឡូស៊ីរបស់ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី ។ ពីការរចនាពីលំដាប់កំពូលដល់យន្តការទីផ្សារ ពីអភិបាលកិច្ចជាប្រព័ន្ធដល់ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ការអនុវត្តជាក់ស្តែងរបស់ប្រទេសចិនបានបញ្ជាក់ថា មាគ៌ាស្តីពីការតម្កល់ទុកការអភិវឌ្ឍអេកូឡូស៊ីជាអាទិភាពចម្បងនិងមាគ៌ាអភិវឌ្ឍន៍បៃតងមិនត្រឹមតែអាចដំណើរការបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដើរបានឆ្ងាយផងដែរ ។ បើនិយាយចំពោះប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយដែលមានបំណងចង់អភិរក្សភ្នំបៃតងទឹកស្អាតក្នុងដំណើរការអភិវឌ្ឍន៍រៀងៗខ្លួន ផែនទីចង្អុលបង្ហាញផ្លូវបៃតងដែលលើកឡើងដោយប្រទេសចិន គឺមានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវដោយយកចិត្តទុកដាក់និងរៀនសូត្រតាមលក្ខខណ្ឌក្នុងតំបន់ ៕
កំពង់ឆ្នាំង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្ដាញកសិករតេជោ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានជំរុញឱ្យប្រជាកសិករនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ត្រូវប្តូរទម្លាប់នៃការធ្វើកសិកម្មបែបថ្មី ក្នុងនោះគួររួមគ្នាចងក្រងក្រុមផលិតដែលមានទាំងបច្ចេកទេស និងទីផ្សារ ព្រមទាំងងាកប្រើប្រាស់ឥណទានរបស់ ធនាគារARDB ដើម្បីជួយពង្រីកអាជីវកម្មឲ្យកាន់តែរីកចម្រើន។ នៅក្នុងពិធីចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករនៅក្រុងកំពង់ឆ្នាំង...
បរទេស៖ ប្រទេសវៀតណាមនឹងពិន័យជាប្រាក់លើវិនិយោគិន ក្នុងស្រុករហូតដល់ ៥០ លានដុង ស្មើនឹងប្រមាណ ១.៩០០ ដុល្លារអាមេរិក ចំពោះការជួញដូរទ្រព្យសកម្មគ្រីបតូ តាមរយៈបណ្តាញវេទិកា ដែលគ្មានអាជ្ញាប័ណ្ណ ក្រោមអនុក្រឹត្យថ្មីមួយ ដែលគ្រប់គ្រងលើទីផ្សារទ្រព្យសកម្មឌីជីថល របស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ថា រដ្ឋាភិបាលវៀតណាមកាលពីថ្ងៃសៅរ៍ បានចេញប្រកាសអនុក្រឹត្យលេខ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចស្នើរាជរដ្ឋាភិបាល ទូលថ្វាយព្រះមហាក្សត្រ ផ្លាស់ប្ដូរមុខតំណែង ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ហៅកាត់ គ.ជ.ប.ទ ដោយ លោក ជា តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋានជំនួស លោក នុត សត្យា...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានប្រាប់អង្គប្រជុំថា ជនស៊ីវិលច្រើនជាង ២០,០០០នាក់ បន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរា និងជនងាយរងគ្រោះផ្សេងទៀត ខ្វះលទ្ធភាពទទួលបានការថែទាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី...