កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និង បំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសារ របស់ខ្លួនកុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ។សារនេះ មានគោលដៅរួមចំណែក ទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា កម្ពុជា នឹងមានបំណងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល បេតិកភណ្ឌអរូបីនៅឆ្នាំណាមួយ ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី...
ភ្នំពេញ ៖ សហព័ន្ធទឹកនោមផ្អែមអន្តរជាតិ បានប្រកាសទទួលស្គាល់ “អ៊ុយនីតេជំងឺក្រពេញ និងជំងឺទឹកនោមផ្អែម នៃមន្ទីរពេទ្យកាល់ម៉ែត” ផ្លូវការប្រកបដោយកិត្តិយសខ្ពង់ខ្ពស់ជា “Centre d’excellence en diabetologie” ទី១ នៅប្រទេសកម្ពុជា ។ លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងថា កិត្តិយសខ្ពង់ខ្ពស់ ជា Centre...
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២៦ នៅសាលាសង្កាត់ក្របីរៀល បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខជាមួយ ប្រជាពលរដ្ឋ មកពីមូលដ្ឋាន ក្នុងសង្កាត់ក្របីរៀល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក សូរសុភ័ក្រ្កទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារមនុស្សធម៌ សម្ដេចតេជោធិបតី ។ ជាកិច្ចចាប់ផ្ដើម លោកចៅសង្កាត់ក្របីរៀលលោក ឈួន...
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា អំពាវនាវឱ្យថៃ ឈប់បង្កើតលេសសម្រាប់ការពន្យារពេល ដោយចេតនារបស់ខ្លួន លើកិច្ចការខ័ណ្ឌសីមាព្រំដែន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញ ដោយសុច្ឆន្ទៈ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពី ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក...
បរទេស៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសវៀតណាម (CAAV) បានឱ្យដឹងថា ចំនួនអ្នកដំណើរអន្តរជាតិឆ្លងកាត់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ មានចំនួនដល់ ២៦,២ លាននាក់ ដែលកើនឡើង ១៥,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានដឹកជញ្ជូនអ្នកដំណើរចំនួន ៩,៦...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិចនៅថ្ងៃអង្គារ ខណៈដែលទីផ្សារកំពុងពិចារណា លើរបាយការណ៍ស្តីពីកិច្ចប្រឹងប្រែងសម្របសម្រួល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ធៀបនឹងការ វាយប្រហារតបតគ្នាជាថ្មីរវាងភាគីទាំងពីរ និងការគំរាមកំហែងដាក់ទណ្ឌកម្មបិទ ផ្លូវទឹកប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រុមហ៊ូធីនៃប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានថយចុះ ៧៨ សេន ឬ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា មិនចូលរួមជាមួយកិច្ចការងារណាមួយ ដែលបង្កើតឡើងដើម្បីបង្កជម្លោះជាមួយប្រទេសផ្សេង ឬជាប់ពាក់ព័ន្ធនឹងបញ្ហាភូមិសាស្ត្រនយោបាយអ្វីឡើយ ។ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីជាង១៥០០នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅសណ្ឋាគារ សុខាសៀមរាប...
ខេត្តពោធិ៍សាត់៖ ដើម្បីជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងដែនសមត្ថកិច្ចស្រុកបាកាន លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែ ដើម្បីពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំ បានផ្តោតលើការងារសំខាន់ៗ ដូចខាងក្រោម៖ បន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បញ្ហាក្មេងទំនើងនៅតាមសាលារៀន ឱ្យកាន់តែមានប្រសិទ្ធភាព។អាជ្ញាធរមូលដ្ឋានត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកបាននិងកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក...