បរទេស៖ សហរដ្ឋអាមេរិកកំពុងតែលេចឡើងជាថ្មីម្តងទៀត នូវបញ្ហាប្រឈមដ៏ធំមួយ សម្រាប់វិស័យនាំចេញរបស់ប្រទេសថៃ ចំពេលមានចលនាក្នុងការពិនិត្យមើលវិធានការ ពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់ថៃ ក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្នាំ ១៩៧៤ ។ យោងតាមសារព័ត៌មាន The Star ចេញផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា ក្តីបារម្ភជុំវិញបញ្ហាពលកម្មដោយបង្ខំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសនៅក្នុងឧស្សាហកម្មនេសាទ គឺស្ថិតក្នុងចំណោមបញ្ហាចម្បងៗដែលត្រូវបានលើកឡើង។ ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអាជីវកម្មថៃ ដោយសារតែសហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃ ហើយដើរតួយ៉ាងសំខាន់សម្រាប់ទំនិញជាច្រើនប្រភេទ ចាប់តាំងពីអាហារ...
ភ្នំពេញ ៖ នៅចំពោះមុខអ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ(អ.ស.ប.) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា គ្មានប្រទេសណាមួយនៅលើពិភពលោក អាចអនុវត្តវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ បានល្អឥតខ្ចោះនោះទេ ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឱ្យដឹងក្រោយសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោក...
កំពង់ឆ្នាំង៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានថ្លែងថា ក្នុងស្ថានភាព ជីគីមី និងប្រេងឥន្ធនៈ ព្រមទាំងវត្ថុធាតុដើមលើពិភពលោកឡើងថ្លៃ ការគណនាថ្លៃដើមផលិតគឺ ជាកត្តាសំខាន់បំផុតសម្រាប់ប្រជាកសិករយើង ដើម្បីដឹងថា ការធ្វើស្រែពួកគាត់ទទួលបានចំណេញ ឬខាត។ ការលើកឡើងដូច្នោះ របស់ លោកបណ្ឌិត កៅ ថាច...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសង្ឃឹមថា អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា នឹងបានឃើញពីទិដ្ឋភាព ជាក់ស្តែងផ្ទាល់ភ្នែក ពីស្ថានភាពរស់នៅ របស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានឈានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាបានឱ្យដឹង ក្រោយសម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ។ បើតាម លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា នៅចុងឆ្នាំ២០២៦ខាងមុខនេះ...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Brian McFeeters ឯកអគ្គរដ្ឋទូតចូលនិវត្តន៍ និងជាប្រធាន និង នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សានេះ ដើម្បីពិភាក្សាកិច្ចសហប្រតិបត្តិការ...
ភ្នំពេញ ៖ ថ្មីៗនេះ លោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋាន គាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និងមន្ទីរបរិស្ថាន ខេត្តកណ្តាល បានចុះត្រួតពិនិត្យ សិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរកឃើញ ករណីមិនបានគោរព បទដ្ឋានគតិយុត្ត...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកPete Hegseth បាននិយាយកាលពីថ្ងៃអង្គារថា ការប៉ាន់ប្រមាណ ចុងក្រោយរបស់មន្ទីរបញ្ចកោណរកឃើញថាអាមេរិក បានចំណាយទៅលើសង្គ្រាម ប្រឆាំងនឹងអ៊ីរ៉ង់ ចំនួន៣៧,៥ ពាន់លានដុល្លារអាមេរិក រួចមកហើយ។ លោកHegseth បានផ្តល់សក្ខីកម្មក្នុងអំឡុង ពេលសវនាការថវិកាព្រឹទ្ធសភា។លោក Hegseth បានអះអាងថា៖បើគ្មានមូលនិធិទាំងនេះទេ យើងប្រឈមនឹងការខ្វះខាតយ៉ាងខ្លាំង។ ការកត់សម្គាល់របស់គាត់បានកើតឡើង...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឧ្យដឹងថា ចេតនាដែលបានប្រកាស របស់រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការកំណត់ពន្ធថ្មី ៥០%ភាគរយលើទំនិញកាណាដា ជាច្រើនប្រភេទ គឺជា “សកម្មភាពពាណិជ្ជកម្មឯកតោភាគី ចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ដែលជាការរំលោភដោយ ផ្ទាល់ទៅលើកិច្ចព្រមព្រៀងកាណាដា-សហរដ្ឋអាមេរិក-ម៉ិកស៊ិក (CUSMA)”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Carney បានឧ្យដឹងថា សហរដ្ឋអាមេរិកបាន...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងសន្តិសុខលើកទីពីរ ក្នុងរយៈពេលបីថ្ងៃ ចំពេលមានភាពតានតឹងនៅមជ្ឈិមបូព៌ាកើនឡើង ដោយណែនាំពលរដ្ឋអាមេរិកឱ្យប្រុងប្រយ័ត្នកាន់តែខ្លាំង។ សេចក្តីជូនដំណឹងមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសបានឧ្យដឹងថា “ដោយសារតែភាពតានតឹងកើនឡើង នៅមជ្ឈិមបូព៌ា បរិយាកាសសន្តិសុខនៅតែស្មុគស្មាញ ជាមួយនឹងសក្តានុពល នៃការកើនឡើង ដែលមិនអាចមើលឃើញទុកជាមុន។ ជនជាតិអាមេរិក ដែលកំពុងស្ថិត នៅមជ្ឈិមបូព៌ា គួរតែប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នកាន់តែខ្លាំង ហើយគួរតែត្រៀមខ្លួនសម្រាប់ការ លុបចោលជើងហោះហើរដែលអាចកើតមាន ការបិទដែនអាកាសជាប្រចាំ និងការរំខានដល់ការធ្វើដំណើរដែលអាចកើតមាន”។...