ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ Korean Airរបស់កូរ៉េខាងត្បូង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន តាមផ្លូវអាកាសរបស់ប្រទេសកម្ពុជា ។ ការលើកឡើងបែបនេះរបស់លោក ឃួន ផុនរតនៈ ក្នុងជំនួបពិភាក្សាការងារជាមួយលោកអនុប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Korean Airនៅរសៀលថ្ងៃទី២១...
បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) បានសម្របសម្រួលដោយជោគជ័យលើករណីបញ្ឈប់ដំណើរការរបស់រោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) ឯ.ក. ដែលមានកម្មករនិយោជិតសរុបចំនួន ២,៥៣២នាក់ ដោយធានាឱ្យកម្មករទទួលបានសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់ ព្រមទាំងអត្ថប្រយោជន៍បន្ថែមលើសច្បាប់សម្រាប់កម្មការិនីមានផ្ទៃពោះ និងអ្នកមានកូនតូច។ នេះគឺជាការអះអាងថារបស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិកបានប្រកាសកាលពីយប់ថ្ងៃអង្គារថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំចុងក្រោយបង្អស់លើប្រទេសអ៊ីរ៉ង់ ដែលការវាយប្រហារនេះបានកត់សម្គាល់នូវរលកនៃការវាយប្រហាររបស់អាមេរិកចំនួន ១១យប់ជាប់ៗគ្នា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងការវាយប្រហារនោះ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កម្លាំងរបស់ CENTCOM បានកំណត់គោលដៅលើមជ្ឈមណ្ឌលប្រតិបត្តិការយោធាអ៊ីរ៉ង់ សមត្ថភាពដែនសមុទ្រ ឃ្លាំងទុកយន្តហោះ ទីតាំងផ្ទុកដ្រូន និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធា ដើម្បីកាត់បន្ថយបន្ថែមទៀតនូវសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងដល់នាវាដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់បានថ្លែងកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងទាំងឡាយដែលត្រូវបានចុះហត្ថលេខារវាងក្រសួងប្រេង និងក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាលី អាល់ហ្សៃឌី (Ali al-Zaidi) ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរហូតដល់ ២០០ ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋអ៊ីរ៉ាក់ រដ្ឋមន្ត្រីក្រសួងប្រេង លោក...
បាត់ដំបង៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការផលិត និងផ្សាយព័ត៌មាន មិនមែនពឹងផ្អែកត្រឹមតែលើបច្ចេកទេស នៃការសរសេរ ឬថតរូបភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ទាមទារឱ្យមានការគិតគូរ ជាលក្ខណៈយុទ្ធសាស្ត្រស៊ីជម្រៅ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះសភាពការណ៍ជាក់ស្តែងក្នុងមូលដ្ឋាន។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាននិងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលលោកប៉ែន បូណា បានថ្លែងថា ការទូតសកម្មរបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដី បានធ្វើឱ្យពិភពលោកបានដឹងលឺពីភាពរងគ្រោះរបស់កម្ពុជាពីការឈ្លានពានរបស់ភាគីថៃ ។ ក្នុងសេចក្តីសង្ខេបប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ប៉ែន បូណា លើកឡើងថា ក្រោមអភិក្រម«ការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល» ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាមិនដែលភ្លេចឡើយក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍តំបន់ និងអន្តរជាតិមកលើទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះ...
ឧត្តរមានជ័យ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ និងលើកទឹកចិត្តដល់មន្ត្រីព័ត៌មានថ្នាក់ខេត្ត ឱ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងតួនាទីរបស់ខ្លួនឱ្យសកម្មថែមទៀត ដោយត្រូវឈរជើងជា «ច្រកព័ត៌មានផ្លូវការ» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលា ជូនដល់សាធារណជន។ ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្ស៊ីបានដាក់ឈ្មោះលោក Mykhailo Drapatyi ដែលជាអគ្គមេបញ្ជាការថ្មីនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងបញ្ជីដែលចង់បាន នេះបើយោងតាមមូលដ្ឋានទិន្នន័យរបស់ក្រសួងមហាផ្ទៃ រុស្ស៊ីដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃអង្គារ។ ការសម្រេចចិត្តនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសតែងតាំងលោក Drapatyi ដើម្បីជំនួសលោក Oleksandr Syrsky ជាមេបញ្ជាការយោធាកំពូលរបស់ប្រទេស។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបាននិយាយថា ខ្លួនធ្លាប់បានចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងនឹង Drapatyi ដោយចោទប្រកាន់គាត់ថាបានបញ្ជាប្រតិបត្តិការកងកម្លាំងចម្រុះរវាងឆ្នាំ២០១៧និង២០១៩ ក្នុងអំឡុងពេលដែលកងកម្លាំងអ៊ុយក្រែនបានចោទប្រកាន់ថាបានធ្វើការវាយប្រហារបាញ់ផ្លោងទៅលើការតាំងទីលំនៅក្នុងតំបន់ Donetsk...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថារដ្ឋបាលរបស់លោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក បន្តការហោះហើរត្រង់ទៅកាន់ប្រទេសលីបង់ ដោយបញ្ចប់ការផ្អាកដែលបានធ្វើឡើងអស់រយៈពេលជាងបួនទសវត្សរ៍មកហើយ។ លោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social របស់គាត់បន្ទាប់ពីជួបជាមួយប្រធានាធិបតីលីបង់ Joseph Aoun នៅសេតវិមានកាលពីព្រឹកមិញថា៖ខ្ញុំសូមណែនាំរដ្ឋបាលរបស់ខ្ញុំឱ្យអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកទាំងអស់ហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសលីបង់ឡើងវិញ។ ជើងហោះហើរពាណិជ្ជកម្មដោយផ្ទាល់រវាងសហរដ្ឋអាមេរិក និងលីបង់ត្រូវបានផ្អាកនៅឆ្នាំ១៩៨៥ ក្រោមការដឹកនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Ronald Reagan...
បរទេស៖ កសិកររាប់ពាន់នាក់ ដែលប្រឆាំងនឹងគម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បាននាំគ្នាហែក្បួនឆ្ពោះទៅកាន់ទីក្រុងដេលី (Delhi) កាលពីថ្ងៃអង្គារ ដែលនេះ បានបង្កើតជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលកំពុងតែប្រឈមមុខនឹងការតវ៉ារបស់និស្សិតនៅក្នុងរដ្ឋធានីស្រាប់ទៅហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ថា សហជីពកសិករបានលើកឡើងថា គម្រោងកិច្ចព្រមព្រៀងពាណិជ្ជកម្ម របស់ទីក្រុងញូវដេលី...