ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រី Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកស្តីទី បានជួបពិភាក្សាគ្នាផ្តោតលើកិច្ចសហប្រតិបត្តិការ ពង្រឹងយោធាទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួន។ ការផ្តោតសំខាន់លើវិស័យយោធានេះ រវាងតំណាងប្រទេសទាំងពីរ ក្នុងឱកាសឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា-សហរដ្ឋអាមេរិក...
ភ្នំពេញ៖ កន្លងមកប្រទេសកម្ពុជាមិនធ្លាប់ទទួលបានមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ សម្រាប់ឆ្នាំ២០២៨ ខាងមុខនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់អត្តពលិកកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្តើមមេដាយ និងនាំកិត្តិយសជូនជាតិមាតុភូមិ។ នេះហើយគឺជាឆន្ទៈ និងទិសដៅដ៏សំខាន់ក្នុងការត្រៀមលក្ខណៈរួចរាល់ របស់អត្តពលិកកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងដៃគូចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុន វឌ្ឍនៈ។ ក្នុងស្មារតីខ្មែរតែមួយ ទិសដៅតែមួយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រុមហ៊ុន វឌ្ឍនៈ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដ៏សំខាន់មួយជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)...
ភ្នំពេញ៖ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ក្នុងជំនួបនេះ លោកសន្តិបណ្ឌិត...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំមួយថា ប្រទេសពាក់ព័ន្ធមិនមែនជាភាគី នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងទេនោះ គ្មានជំហរជ្រៀតជ្រែកក្នុងបញ្ហា សមុទ្ររវាងប្រទេស ពាក់ព័ន្ធនោះទេ។ លោកបានធ្វើការអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការកត់សម្គាល់ថ្មីៗ របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong ទាក់ទងនឹងបញ្ហា សមុទ្រចិនខាងត្បូង។ លោកបានលេីកឡេីងថា...
បរទេស៖ ទិន្នន័យតាមដាននាវាបានបង្ហាញថា នាវាដឹកប្រេងចំនួនប្រាំគ្រឿង បានប្តូរទិសដៅធ្វើដំណើរនៅក្នុងសមុទ្រក្រហម កាលពីថ្ងៃពុធ ដោយក្នុងនោះមាននាវាពីគ្រឿងបានបញ្ជាក់ពីគោលដៅថ្មីរបស់ពួកគេឆ្ពោះទៅកាន់ព្រែកជីកស៊ូអេ (Suez Canal) បន្ទាប់ពីក្រុមហ៊ូធី (Houthi) របស់យេម៉ែន បានព្រមានដល់ នាវាទាំងឡាយឱ្យជៀស វាងការធ្វើដំណើរទៅកាន់ កំពង់ផែ របស់អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ថា ក្រុមហ៊ូធីដែលមាននិន្នាការទៅរកអ៊ីរ៉ង់...
បរទេស៖ កងកម្លាំងសន្តិសុខ ចំនួនប្រាំនាក់ត្រូវបានសម្លាប់ និងប្រជាជនស៊ីវិលប្រាំនាក់ទៀតបានរងរបួស នៅពេលដែលក្រុមប្រដាប់អាវុធធុនធ្ងន់ មួយក្រុមជិះលើរថយន្តភីកអាប់ (Pickup) បានបាញ់ប្រហារលើប៉ុស្តិ៍ ត្រួតពិនិត្យសន្តិសុខមួយកន្លែង ក្នុងស្រុក Rangae នៃខេត្ត Narathiwat ព្រំដែនភាគខាងត្បូង ប្រទេសថៃ កាលពីយប់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី២២ ខែកក្កដា...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រីជាភិរយា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៦០វត្ត-អាស្រម ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រារព្ធឡើងនៅក្នុងទីតាំងវត្តចំនួន...
ភ្នំពេញ ៖ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ តុលាការគ្រប់ជាន់ថ្នាក់នៅទូទាំង ប្រទេសទទួលបាន សំណុំរឿងសរុបចំនួន ១២៩ ១៣៧ សំណុំរឿង ហើយក្នុងនោះចាត់ការបានចំនួន ៨១ ៤១៥ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ...
ភ្នំពេញ៖ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គបណ្តុះបណ្តាលលើកទី១០ ស្តីពី«មូលដ្ឋានគ្រឹះសុវត្ថិភាពនិងសុខភាពការងារ» សម្រាប់គ្រូពេទ្យសហគ្រាស និងបុគ្គលិកទទួលបន្ទុកផ្នែកសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សរុបចំនួន ៤០ នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ។ នៅក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ គ្រូបង្គោល នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព...
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ បានសហការរៀបចំ សិក្ខាសាលាស្តីពី «ការចែករំលែកបទពិសោធ នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាព ផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យ សុខាភិបាល» ជូនដល់សិក្ខាកាមជាថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់រហូតដល់ថ្នាក់ឃុំ-សង្កាត់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ។ សិក្ខាសាលានេះ មានការអញ្ជើញជាសហធិបតី...