ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា សម្ពាធទាបដែលកើតមាន នៅលើមហាសមុទ្រ ប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១៣ ឈ្មោះ ដួលហ្វីន (Dolphin) T2613 ហើយមានឥទ្ធិពល លើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។ ប៉ុន្តែកម្ពុជាពុំស្ថិត នៅក្នុងគន្លងផ្លូវដើររបស់ព្យុះ...
ភ្នំពេញ៖ ដើម្បីបន្តជំរុញ និងលើកកម្ពស់សក្តានុពល ទេសចរណ៍ធម្មជាតិ ក៏ដូចជាការទាក់ទាញលំហូរភ្ញៀវទេសចរ ឱ្យទៅកម្សាន្តនៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ចាប់ពីខែឧសភា ដល់ខែតុលា ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល បៃតងឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណទីលានតេជោ-ធិបតី ទល់មុខសាលាខេត្តស្ទឹងត្រែង។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេចរណ៍ បានឱ្យដឹងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានរៀបចំពិធីបើកវេទិកា ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល លើកទី៧ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងបរិបទឌីជីថល»។ វេទិកានេះ រៀបចំធ្វើឡើង ក្រោមអធិបតីលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល។ វេទិកាលើកទី៧នេះ មានការអញ្ជើញចូលរួមពី...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះ ១% នៅថ្ងៃអង្គារនេះ ខណៈដែលភាគីទីផ្សារបន្តថ្លឹងថ្លែង លើការផ្អាកការវាយប្រហារ របស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលបានបង្កើនក្តីសង្ឃឹមនៃដំណោះស្រាយការទូតចំពោះជម្លោះរបស់ពួកគេ និងការធ្វើឱ្យលំហូរថាមពលនៅមជ្ឈិមបូព៌ាមានលក្ខណៈធម្មតាវិញ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ ០.៥៤ ដុល្លារ ឬ ០.៦% មកនៅត្រឹម...
បេទេស៖ ទីក្រុងហូជីមិញ គ្រោងនឹងសាងសង់ស្ថានីយរថភ្លើងក្រោមដីចំនួនពីរ នៅលើខ្សែរថភ្លើងក្រោមដី (Metro) តភ្ជាប់ពីតំបន់តាន់សើនញ៉ាត់ (Tan Son Nhat) ទៅតំបន់ភូហ៊ូ (Phu Huu) ដើម្បីតភ្ជាប់ស្ថានីយអ្នកដំណើរទាំងបី នៃព្រលានយន្តហោះតាន់សើនញ៉ាត់ ព្រមទាំងតភ្ជាប់ខ្សែរថភ្លើងនេះជាមួយផ្លូវរថភ្លើងក្រោមដីផ្សេងទៀត ដើម្បីបង្កើតជាមជ្ឈមណ្ឌលផ្លាស់ប្តូរទិសដៅធ្វើដំណើរដ៏សំខាន់មួយ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ថា...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ គឺសាំងធម្មតាមានតម្លៃ៤ ៥៥០រៀល និងម៉ាស៊ូត ៥ ២៥០រៀលក្នុង១លីត្រ៕
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា បានប្រកាសគាំទ្រសកម្មភាព របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ តាមរយៈយុទ្ធនាការបៃតង និងពង្រឹងភាពធន់របស់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបនឹងការ ប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូ អង្គការទស្សនៈពិភពលោកអន្តរជាតិ (World Vision Cambodia ដឹកនាំដោយ លោកស្រីបណ្ឌិត Than Thi Ha នាយិកាស្តីទីអង្គការ...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ១០ សីហា ២០២៦ ទាំងអស់ គោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានម៉ឺងម៉ាត់ ខណៈមានបេក្ខជនប្រឡងចំនួន ១៥១ ២៣៨នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ នៅថ្ងៃទី២៨ ខែកក្កដា...
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដែកថែប រវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ ។ នេះបើយោង តាមរយៈសំណេររបស់លោក ឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ។ លោក...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានលើកឡើងថា ជំងឺគ្រុនឈាមជាបច្ចុប្បន្នភាព ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដោយផ្តោតសំខាន់ លើការអប់រំសុខភាពក្នុងសហគមន៍ ការលុបបំបាត់ទឹកដក់ ដែលជម្រកមូសពងកូន និងការបាញ់ថ្នាំកំចាត់មូស ព្រមទាំងការសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យប្រកបដោយគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងកុមារគ្រប់រូប។ នេះជាប្រសាសន៍របស់រដ្ឋមន្រ្តីក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល និងស្ថានភាពការវិវត្តន៍នៃជំងឺគ្រុនឈាម នៅមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) នាថ្ងៃ២៧ កក្កដា...