ប្រធានាធិបតីមីយ៉ាន់ម៉ា ទស្សនកិច្ចប្រទេសថៃ ដើម្បីស្វែងរកភាពស្របច្បាប់ ខណៈដែលទីក្រុងបាងកកគាំទ្រការចូលរួម ប្រភពព័ត៌មាន៖ ដើម្បីជួយបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់ និងអាមេរិក, ក្នុងកិច្ចព្រមព្រៀងគឺនឹងផ្តល់ឱ្យទីក្រុងតេហេរ៉ង់គ្រប់គ្រងច្រកសមុទ្រហ័រមូស កញ្ចប់ឥណទានក្នុងទំហំទឹកប្រាក់ ៨,៣ ពាន់លានដុល្លារសម្រាប់ SME នៅក្នុងប្រទេសវៀតណាម នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប្រទេសវៀតណាម ទាក់ទាញការវិនិយោគបរទេសដែលបានចុះបញ្ជីបានជាង ៣៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៦ ជប៉ុន រំលឹកខួបលេីកទី៨១...
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ច្រានចោលការចោទ ប្រកាន់ របស់ក្រុមលោក រ៉ុង ឈុន សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងលើកកម្ពស់ គុណភាពការអប់រំ ឥទ្ធិពលព្យុះទី១៥ ឈ្មោះ “ចាន់ហម” នឹងធ្វើឱ្យកម្ពុជា មានភ្លៀងធ្លាក់ សម្ដេចធិបតី ៖ ជាតិរីកចម្រើន ពឹងផ្អែកលើធនធានមនុស្សខ្លំាង លោក ហង់ជួន...
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយប៉ុស្តិ៍ មន្ត្រីនគរបាលរដ្ឋបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្មអន្តរាគមន៍ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន និងអំពើហិង្សាក្នុងគ្រួសារ នៅឃុំអូរសោម...
នៅរដូវក្តៅឆ្នាំនេះ “China Travel”ទទួលបានការពេញនិយមនៅទូទាំងពិភពលោក។ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលធ្វើឡើងចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២.៩%សម្គាល់ឃើញថា ការដែល”China Travel”មានភាពពេញនិយមខ្លាំងបានឆ្លុះបញ្ចាំងពីការកើនឡើងយ៉ាងឆាប់រហ័ស នៃការចាប់អារម្មណ៍របស់អន្តរជាតិ ចំពោះប្រទេសចិន ។ ការស្ទង់មតិលើកនេះក៏បានរកឃើញផងដែរថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩២.៨%បានថ្លែងថា ខ្លឹមសារក្នុងបណ្តាញទំនាក់ទំនងសង្គមទាក់ទងនឹងទេសចរណ៍ចិនកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេក្នុងការស្វែងយល់ និងធ្វើដំណើរទៅកាន់ប្រទេសចិន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧%យល់ឃើញថាការធ្វើដំណើរទៅកាន់ប្រទេសចិនដោយផ្ទាល់ វានឹងជួយឱ្យពួកគេយល់ដឹងកាន់តែទូលំទូលាយ និងពិតប្រាកដអំពីវប្បធម៌ សង្គម និងការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់ចិន។ ការស្ទង់មតិលើកនេះធ្វើឡើងតាមរយៈវេបសាយ៥ភាសារបស់CGTN...
គន្លឹះនៃទំនើបកម្មរបស់ប្រទេសចិន គឺស្ថិតនៅលើទំនើបកម្មបច្ចេកវិទ្យា ។ រយៈពេលនៃការអនុវត្ត «ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់ការកសាងប្រទេសខ្លាំងខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ចាប់តាំងពីដើមឆ្នាំនេះមក ស្របពេលនឹងការ ចាប់ផ្តើមអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» លោក Xi Jinping បានធ្វើការសម្រេចចិត្ត និងការរៀបចំចាត់ចែងរដាកើចេញសំខាន់ៗជាបន្តបន្ទាប់លើការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពន្លឿនការជំរុញការពឹងផ្អែកលើខ្លួនឯងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ។ ចាប់ពីការពុះពារការលំបាកសម្រាប់បច្ចេកវិទ្យាស្នូលសំខាន់ៗ រហូតដល់ការពន្លឿនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ចាប់ពីការពង្រឹងការស្រាវជ្រាវជាមូលដ្ឋាន រហូតដល់ការគ្រោងផែនការសម្រាប់ឧស្សាហកម្មនាពេលអនាគត ។ល។ ដោយមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអតីតកាល និងចក្ខុវិស័យដ៏វែងឆ្ងាយអំពីអនាគត ក្នុងឆ្នាំដំបូងនៃការអនុវត្តផែនការ៥ឆ្នាំទី ១៥ អគ្គលេខាធិការបក្ស រៀបចំចាត់ចែងជា បានធ្វើការដាក់ពង្រាយយុទ្ធសាស្ត្រសំខាន់ៗជាបន្តបន្ទាប់សម្រាប់ការងារវិទ្យាសាស្ត្រ...
នៅថ្ងៃទី ៤ ខែសីហា ក្រសួងការពារជាតិជប៉ុនបានចេញផ្សាយ«សៀវភៅសស្តីពីកិច្ចការពារជាតិ»ឆ្នាំ២០២៦ ។ សៀវភៅសកំណែថ្មីនេះបានឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”វិបតិ្តសន្តិសុខនៅតំបន់ជុំវិញ” បន្តចាត់ទុកប្រទេសចិនជា”បញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ធំបំផុតដែលមិនធ្លាប់មានកាលពីមុន”និងសង្កត់ធ្ងន់ពីការផ្លាស់ប្តូរប្រព័ន្ធប្រយុទ្ធនិងការពង្រីកឧស្សាហកម្មយោធាក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ព្រមទាំងការវាតទីយោធា និងការបម្រុងសព្វាវុធរបស់រដ្ឋាភិបាលលោកស្រី Sanae Takaichi ។ ប្រការនេះបានបញ្ជូនសញ្ញាយ៉ាងច្បាស់លាស់មួយថា៖រដ្ឋាភិបាលជប៉ុនកំពុងពន្លឿនការបម្រះខ្លួនចេញពីការកំហិតនៃប្រព័ន្ធសន្តិភាពដែលបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរដើម្បីជំរុញការធ្វើ”យោធូបនីយកម្មឡើងវិញ”ដោយពេញទំហឹង ។ សៀវភៅសកំណែថ្មីនេះបានលាបពណ៌និងចោទប្រកាន់ភាគីចិនម្តងទៀតដោយគ្មានហេតុផល ឃោសនាបំប៉ោងពីអ្វីដែលហៅថា ”ការគំរាមកំហែងពីប្រទេសចិន”ដោយនិយាយឆ្ការដៃឆ្ការជើងនិងឃោសនាបំប៉ោងក្នុងចេតនាអាក្រក់ចំពោះសកម្មភាពយោធាជាប្រក្រតីនិងកិច្ចការពារជាតិស្របច្បាប់របស់ចិនព្រមទាំងមួលបង្កាច់តាមតែទំនើងចិត្តចំពោះសកម្មភាពដ៏ចាំបាច់របស់កងទ័ពចិនក្នុងការគាំពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ។ អ្នកវិភាគបានសម្គាល់ឃើញថា ប្រការនេះបង្ហាញថា ជប៉ុនកំពុងយកអ្វីដែលហៅថា ”បញ្ហាប្រឈមរបស់ចិន”ធ្វើជាលេសដើម្បីបង្កើតជាថ្មីនូវប្រព័ន្ធយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួនក្នុងគោលបំណងបង្កលក្ខណសម្បត្តិសម្រាប់ការធ្វើវិសោធនកម្ម”ឯកសារចំនួនបីស្តីពីការការពារសន្តិសុខ”នៅមុនដំណាច់ឆ្នាំ ២០២៦ ។ ជាពិសេស អ្វីដែលគួរឱ្យប្រុងប្រយ័ត្ននោះគឺ សៀវភៅសកំណែថ្មី ក៏បានបញ្ចេញមតិខុសឆ្គងអំពីកិច្ចការតំបន់តៃវ៉ាន់របស់ចិន ដែលជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសចិនយ៉ាងកម្រោលនិងប៉ុនប៉ងស្វែងរកលេសសម្រាប់ជ្រៀតជ្រែកកិច្ចការច្រកសមុទ្រតៃវ៉ាន់ ។ បញ្ហាតៃវ៉ាន់ទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន វាទាក់ទងទៅនឹងមូលដ្ឋានគ្រឹះផ្នែកនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុនដែលជាបន្ទាត់ក្រហមដែលមិនអាចបំពានបាន ។ ជាមួយគ្នានេះដែរ សៀវភៅសនេះក៏បានអះអាងដែរថា ពីការបង្កើនថវិកាលើសព្វាវុធនិងវិស័យការពារជាតិដើម្បីបណ្តុះបណ្តាលធនធានមនុស្សខាងបច្ចេកវិទ្យានិងការគាំទ្រដល់សេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ជប៉ុន រហូតដល់ការបំភ្លែឱ្យការពង្រីកឧស្សាហកម្មយោធាថាជាកំណើនសេដ្ឋកិច្ច ដែលប៉ុនប៉ងដាក់បញ្ចូលយ៉ាងស៊ីជម្រៅនូវការពង្រីកសព្វាវុធទៅក្នុងច្បាប់នៃប្រទេសជាតិ សេដ្ឋកិច្ចនិងឧស្សាហកម្មនិងសាធារណមតិ ។ នៅថ្ងៃដដែលដែល«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុនត្រូវបានចេញផ្សាយ សមាគមសង្គមស៊ីវិលរបស់ជប៉ុនចំនួន ៣២ បានផ្ញើរលិខិតតវ៉ាដើម្បីប្រឆាំងរដ្ឋាភិបាលដែលពន្លឿនការធ្វើវិសោធនកម្ម”ឯកសារការពារសន្តិសុខចំនួនបី”និងធ្វើវិសោធនកម្ម”គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរបី” ក៏ដូចជាទាមទារឱ្យគោរពតាម”រដ្ឋធម្មនុញ្ញសន្តិភាព”។ តាមស្ថិតិឱ្យដឹងថា ចាប់តាំងពីរដ្ឋអំណាចលោកស្រី Sanae Takaichi បានបង្កើតឡើងកាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំនេះ មានសភាមូលដ្ឋានយ៉ាងហោចណាស់ចំនួន ១២៨ មកពីខេត្តចំនួន ៣៦ បានដាក់ញត្តិទៅរដ្ឋសភាដើម្បីទាមទារឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍គ្មាននុយក្លេអ៊ែរចំនួនបី ។ តួលេខនេះបានបង្កើតកំណត់ត្រាខ្ពស់បំផុតនៃរដ្ឋាភិបាលមួយអាណត្តិចាប់តាំងពីរដ្ឋសភាជប៉ុនចាប់ផ្តើមទទួលយកញត្តិពីសភាមូលដ្ឋានកាលពីខែកក្កដា ឆ្នាំ២០០០ មក ។ ទាក់ទងនឹងករណីដែល«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុនលាបពណ៌និងចោទប្រកាន់ប្រទេសចិនម្តងទៀតដោយគ្មានហេតុផល ភាគីចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងអហង្ការ ហើយបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់រួចហើយ ។ ព្រមពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសកូរ៉េខាងត្បូងក៏បានសម្តែងការប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាចំពោះខ្លឹមសារពាក់ព័ន្ធផងដែរ ។ ឆ្លងតាមរយៈ«សៀវភៅសស្តីពីកិច្ចការពារជាតិ»កំណែថ្មីរបស់ជប៉ុន អ្នកផងទាំងពួងបានយល់ឃើញថែមមួយកម្រិតទៀតថា ”យោធានិយមបែបថ្មី”របស់ជប៉ុនមានកម្លាំងកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ចំពោះរឿងនេះព្រមទាំងចាត់ប្រើវិធានការជាក់ស្តែងដើម្បីទប់ស្កាត់យ៉ាងដាច់ខាត ៕
«សុខភាពគឺលេខ១ អ្វីៗផ្សេងទៀត គឺលេខ០ ដែលនៅពីក្រោយ បើគ្មានលេខ១ ទេ នោះអ្វីៗវាស្មើនឹងសូន្យ» នេះជាប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងក្នុងអំឡុង ពេលអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្ត Fujian កាលពីខែមីនា ឆ្នាំ២០២១ ដែលបានរំលេចពីតួនាទីគន្លឹះ នៃសុខភាពនិងជាការចង្អុលបង្ហាញទិសដៅណែនាំសម្រាប់ការកសាង«ប្រទេសចិនដែលមានសុខភាពល្អ»(Healthy China) ។ នៅក្នុងផែនការអភិវឌ្ឍន៍ជាតិ របស់ប្រទេសចិន ការអភិវឌ្ឍវិស័យសុខាភិបាល...
ក្នុងឱកាសចុះបំពេញភារកិច្ច និងសួរសុខទុក្ខកងទ័ពប្រចាំការ តាមបន្ទាត់ព្រំដែនកម្ពុជា–ថៃ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានជួបដោយចៃដន្យជាមួយ លោក ញ៉ុក ណៃ អតីតកងទ័ពខ្មែរក្រហម រណសិរ្ស២៥០ (ឈ្មោះឡេង ហៅ អាចិន) ដែលធ្លាប់ប្រឈមមុខគ្នាក្នុងសមរភូមិចំការស្ទឹង កាលពីឆ្នាំ១៩៩១ ។ សមរភូមិចំការស្ទឹង គឺជាសមរភូមិដ៏ស្វិតស្វាញមួយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តីអប់រំ ហង់ជួន ណារ៉ុន បានទម្លាយថា លោកមានការខឹងសម្បារ ជាខ្លាំង ចំពោះការចែកចាយបង្ហោះ តាមបណ្តាញសង្គមចំពោះប្រធានវិញ្ញាសារ ប្រឡងបាក់ឌុបកាលពីឆ្នាំ២០២៥ ។ ដោយលោកអះអាង ក្នុងសន្និសីទសារព័ត៌មាន អំពីការប្រឡងបាក់ឌុបនារសៀលថ្ងៃ៦ សីហានេះថា ការបង្ហោះវិញ្ញាសារឆ្នាំ២០២៥នោះ ធ្វើឱ្យមានការច្របូកច្របល់ ក្នុងពេលកំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសថៃ ៕
រីយ៉ូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានរិះគន់ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការលុបចោលទិដ្ឋាការ របស់ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Maria Luiza Ribeiro Viotti ដោយហៅសកម្មភាពនេះថា “ការមិនទទួលខុសត្រូវ និងគ្មានការគិតគូរ”។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ YouTube...