ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការចុះអង្កេតស្រាវជ្រាវករណីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំទទួលបន្ទុកការងារបណ្ដឹង និងមន្រ្តីជំនាញ នៅទីស្ដីការក្រសួងនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះថ្នាក់ដឹកនាំទទួលបន្ទុក បានរាយការណ៍យ៉ាងលម្អិតអំពីលទ្ធផល និងបច្ចុប្បន្នភាពនៃការចុះពិនិត្យ និងអង្កេត ស្រាវជ្រាវ លើករណីពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដើម្បីជូនអង្គប្រជុំពិនិត្យ និងពិភាក្សា។...
ថ្ងៃទី ៥ ខែសីហា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសចិនដូចជាក្រសួងពាណិជ្ជកម្មចិនជាដើមបានប្រកាសថា នឹងធ្វើការតបតវិញចំពោះវិធានការអវិជ្ជមានមួយចំនួនរបស់គណកម្មាការទូរគមនាគមសហរដ្ឋអាមេរិក និងក្រសួងសន្តិសុខសហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងប្រទេសចិន ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ទង្វើរបស់ភាគីអាមេរិករំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់គំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីចិនផង ដូច្នេះ ប្រទេសចិនមានតែចាត់វិធានការតបតវិញដ៏ចាំបាច់ ។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនតម្រូវឱ្យភាគីអាមេរិកលុបចោលវិធានការពាក់ព័ន្ធជាបន្ទាន់ បញ្ឈប់ធ្វើទង្វើខុសឆ្គង ហើយវិលត្រឡប់ទៅរកផ្លូវត្រឹមត្រូវវិញ ពោលគឺ ដោះស្រាយបញ្ហាតាមរយៈកិច្ចពិគ្រោះពិភាក្សា និងកិច្ចសហប្រតិបតិ្តការដ៏មេត្រីភាព ។...
«សៀវភៅសស្តីពីកិច្ចការពារជាតិ»ទីមួយរបស់រដ្ឋាភិបាលជប៉ុនបន្ទាប់ពីលោកស្រី Sanae Takaichi ឡើងកាន់មុខតំណែង បានរងការរិះគន់ជាទូទៅពីសាធារណមតិអន្តរជាតិ អ្វីដែលជាទ្រឹស្តី “សង្គ្រាមនាំមកនូវភាពធូរធារ” ដែលប្រឌិតដោយពួកស្តាំនិយមជ្រុលជប៉ុន ក៏ធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ ។ បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៣,៦ភាគរយសម្គាល់ឃើញថា “យោធានិយមបែបថ្មី ”របស់ជប៉ុនបាននិងកំពុងពន្លឿនការវាតទីខាងយោធា សហគមន៍អន្តរជាតិចាំបាច់ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ។ ក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,៩ភាគរយបានលើកឡើងថា ការពិតគឺផ្ទុយស្រឡះ ...
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការជាមួយទូរទស្សន៍ថោន បានរៀបចំសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការនូវព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ WURKZ IPCC KICKBOXING CHAMPIONSHIP ប្រភេទទម្ងន់ ៥៧ គីឡូក្រាម និងការប្រកាសបើកកម្មវិធី លេខកូដមរណៈ 8:8 កម្មវិធីនេះបានប្រព្រឹត្តទៅនៅ អគារពាណិជ្ជកម្ម ជីប...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសក្នុងការបោះជំហានឈានចូល ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ផលិតផលទៅកាន់តំបន់ និងពិភពលោក ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងតំបន់ ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
ឧត្តរមានជ័យ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រីកការផ្សព្វផ្សាយឱកាសការងារ ក្នុងស្រុកតាមរយៈការរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារចំនួន ១ ៣០០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករត្រឡប់មកពីប្រទេសថៃ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក ជិន តារ៉ា ជានាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) និងលោក តាន់ កុសល នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ...
ពោធិ៍សាត់ ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ប្រតិភូក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពមន្ត្រីនគរបាល និងប្រជាការពារ ដែលបានពលីជីវិតក្នុងពេលបំពេញបេសកកម្ម នៅស្រុកវាលវែង...
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម(ARDB)បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំARDB ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំ រំកិលរបស់ធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយដាក់តម្លៃនាំចូលអប្បបរមា និងពន្ធ ១៥ភាគរយលើផលិតផលដែលផលិតពី polysilicon ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់បន្ទះសូឡា និងឧបករណ៍អេឡិចត្រូនិក។ យោងតាមសេចក្តីប្រកាសរបស់សេតវិមាន តម្លៃនាំចូលអប្បបរមានឹងត្រូវបានកំណត់នៅ ២១ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម សម្រាប់ polysilicon និង ១០០ដុល្លារក្នុងមួយគីឡូក្រាម សម្រាប់បន្ទះ polysilicon និងបន្ទះ...