ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ទិសដៅថ្មី ដើម្បីប្រសិទ្ធភាព នៃការអភិរក្សផ្សោតទន្លេមេគង្គ និងផ្តាំផ្ញើឱ្យឆ្មាំទន្លេយកចិត្តទុកដាក់លើសុវត្ថិភាព ពេលចេញល្បាតក្នុងរដូវវស្សា។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញ ដែលមានលោកបណ្ឌិត អ៊ុក...
បរទេស៖ អាជ្ញាធរថៃ បាននិយាយថា ចំនួនមនុស្សដែលត្រូវបានសម្លាប់មិនទាន់បានបញ្ជាក់ នៅពេលដែលសិស្សម្នាក់ បានបើកការបាញ់ប្រហារនៅសាលារៀនមួយក្នុងប្រទេសថៃ ភាគខាងជើងទីក្រុងបាងកក នៅថ្ងៃសុក្រនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ថា លោកវរសេនីយ៍ឯក Pasakorn Chaitawiwong ប្រធាននាយកដ្ឋាន នគរបាលស្រុក Plai Bang បានប្រាប់ រ៉យទ័រ...
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានដាក់ឱ្យប្រើប្រាស់ “ម៉ាស៊ីនបញ្ជាក់អត្តសញ្ញាណស្វ័យប្រវត្តិ ប.ស.ស. (AIM NSSF) នៅតាមមូលដ្ឋានសុខាភិបាលចំនួន ១៤ទីតាំង ដើម្បីកាត់បន្ថយការកកស្ទះ និងការរង់ចាំយូររបស់បងប្អូនសមាជិក ប.ស.ស. នៅពេលមកប្រើប្រាស់សេវាកម្មនៅតាមមន្ទីរពេទ្យ។ បើតាមលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ភ្នំពេញ ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានឆ្លើយតប និងបញ្ចេញប្រតិកម្ម ទៅនឹងរដ្ឋាភិបាលថៃ ពាក់ព័ន្ធសេចក្តីថ្លែងការណ៍ របស់លោកអំពីស្ថាន ភាពជនភៀសសឹកកម្ពុជា ។ កាលពីពេលថ្មីៗនេះ លោក Thomas Andrews បានចុះទៅពិនិត្យស្ថានភាពព្រំដែន ក៏ដូចជាជនភៀសកម្ពុជា ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថាកិច្ចព្រមព្រៀងនៃច្រកសមុទ្រ Hormuz ត្រូវបានបញ្ចប់ទៅហើយ រវាងអ៊ីរ៉ង់ និងអូម៉ង់ ជាពិសេសសម្រាប់នាវា ពាណិជ្ជកម្មដែលត្រូវការឆ្លងកាត់។ យោងតាមការបញ្ជាក់ដែលបានធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។លោកបានបញ្ជាក់ទៀតថាយ៉ាងណាក្តីកិច្ចព្រមព្រៀងនេះនឹងមិនអនុញ្ញាតិ ឲ្យមានការបើកច្រកសមុទ្រ Hormuz ជាស្វ័យប្រវត្តិឡើងវិញឡើយ ។ លោកក៏បានព្រមានអាមេរិក ដែរអំពីបញ្ហានេះ ពីព្រោះថាអ៊ីរ៉ង់មិនបានទាក់ទងកិច្ចការងារ ដោយផ្ទាល់ជាមួយនឹងភាគីរដ្ឋាភិបាល ក្រុងវ៉ាស៊ិនតោនឡើយ។ អ៊ីរ៉ង់បានធ្វើការបញ្ជាក់ថា...
ភ្នំពេញ ៖ លោកឧកញ៉ា តុង ហុកសេង ដែលត្រូវជាឪពុករបស់នារី សាម ម៉ីជូ ដែលបង្កគ្រោះថ្នាក់ ធ្វើឱ្យមន្រ្តី នៃក្រសួងសាធារណការកាលពីពេលថ្មីៗនេះ បានប្រគល់សំណងរដ្ឋប្បវេណីចំនួន ៦០,០០០ ដុល្លារអាមេរិក ដល់ប្រពន្ធជនរងគ្រោះ ។ ការឯកភាពលើសំណងរដ្ឋប្បវេណី មិនប៉ះពាល់ដល់ដំណើរការ នៃការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។ ដូច្នេះ សំណុំរឿងព្រហ្មទណ្ឌនៅតែបន្តអនុវត្ត...
ភ្នំពេញ ៖ គណៈមេប្រយោគ ទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅព្រឹកថ្ងៃទី៧ សីហា កំពុងមានភាពមមាញឹក រៀបចំហឹបវិញ្ញាសាដឹកជញ្ជូនទៅកាន់បណ្ដាខេត្ត ។ ក្រសួងអប់រំបានឱ្យដឹងថា ការដឹកជញ្ជូននេះ ត្រូវបានធ្វើឡើង យ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រចាំអំពើពុករលួយ ។...
ភ្នំពេញ៖ បន្ទាប់ពីមន្ត្រីជំនាញ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសម្របសម្រួលករណីកម្មករនិយោជិតនៃក្រុមហ៊ុន វើរីណូ មេនូហ្វេកឆឺរីង ឯ.ក ដែលបានធ្វើកូដកម្ម និងបិទផ្លូវចេញ-ចូលរោងចក្រ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពលើ ៦ចំណុច ដោយចូលធ្វើការវិញនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ។ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី Donald Trump បានបដិសេធរបាយការណ៍ ដែលថាសហរដ្ឋអាមេរិក កំពុងទទួលរងការខ្វះខាតអាវុធហើយ បានប្តេជ្ញានៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយ សង្គមដើម្បីស្វែងរកការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលវែង សម្រាប់អ្នកដែលសង្ស័យ ពីការលេចធ្លាយព័ត៌មានទាំងនោះ។ លោក Trump បានបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍ថា ៖ សហរដ្ឋអាមេរិកមាន គ្រាប់បែក ដ៏ច្រើនសន្ធឹកសន្ធាប់ ជាពិសេសប្រភេទមួយចំនួន...
កណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំមន្ត្រីសុខាភិបាល និងគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយយកចិត្តទុកដាក់ពន្យល់អំពីស្ថានភាពជំងឺ និងនីតិវិធីព្យាបាលដល់អ្នកជំងឺ។ ការណែនាំរបស់ លោក គួច ចំរើន បន្ទាប់ពីរដ្ឋបាលខេត្តកណ្ដាល បានចេញដីកាសម្រេចបញ្ចប់ភារកិច្ចលោក ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី បន្ទាប់ពីផ្តល់ការសង្គ្រោះបឋមដល់អ្នកជំងឺស្រីម្នាក់...