ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្តឱ្យសហគមន៍ទេសចរណ៍ទាំង៨ នៃខេត្តស្ទឹងត្រែង បន្តពង្រឹងសាមគ្គីភាព និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង តំបន់ទេសចរណ៍របស់ខ្លួន ដោយយកចិត្តទុកដាក់លើអនាម័យ បរិស្ថាន សុវត្ថិភាព គុណភាពសេវាកម្ម បដិសណ្ឋារកិច្ច និងការបង្កើតបទពិសោធន៍ថ្មីៗ សម្រាប់ភ្ញៀវទេសចរ ។ ការថ្លែងលើកទឹកចិត្ត របស់លោករដ្ឋមន្ត្រី ហួត ហាក់...
ភ្នំពេញ ៖ ក្រសួងអប់រំ បានប្រកាសថា បរិយាកាសទូទៅក្រោយពេលបញ្ចប់ដំណើរសំណេរនាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៖ ១០ សីហា ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុស ប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ។ បេក្ខជនដែលបានចេញពីមណ្ឌលប្រឡងមានទឹកមុខ ស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព...
កំពង់ចាម ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការ កណ្ដាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់សៀម បានអញ្ជើញ ជាអធិបតីក្នុងពិធី “ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក” នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្ស...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ចាក់ថា ការរត់ដើម្បីសត្វផ្សោតទន្លេមេគង្គ មិនត្រឹមតែជាកីឡាដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការរត់ដើម្បីផ្សព្វផ្សាយទេសចរណ៍ រត់ដើម្បីធម្មជាតិ និងរត់ដើម្បីរួមគ្នា អភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់កម្ពុជា ។ ការថ្លែងរបស់លោក ហួត ហាក់ខាងលើនេះ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីក្នុង «កម្មវិធីរត់ដើម្បីសត្វផ្សោតទន្លេមេគង្គ៖ ផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង»...
វ៉ាស៊ីនតោន៖ ការវិវឌ្ឍថ្មីៗនៅក្នុងការចរចាបានបង្ហាញថា ជម្រើសរបស់លោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការដើរចេញពីសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ កាន់តែតិច នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ។ លោក ត្រាំ អស់រយៈពេលជាច្រើនសប្តាហ៍ “បានដាក់មូលដ្ឋានគ្រឹះ ដើម្បីប្រកាសជ័យជម្នះនៅក្នុងសង្គ្រាមអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូស ឡើងវិញទាំងស្រុង ថែមទាំងបានផ្សព្វផ្សាយគំនិតនេះដោយឯកជនទៅកាន់ជំនួយការជាន់ខ្ពស់ថា លោកមានឆន្ទៈដើរចេញដោយគ្មានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ”...
មណ្ឌលគិរីៈ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ នៅរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធា និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយមានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តមណ្ឌលគិរីគ្រប់លំដាប់ថ្នាក់ មេបញ្ជាការកងកម្លាំង ប្រដាប់អាវុធទាំង៣ប្រភេទ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Aleksey Likhachev នាយកប្រតិបត្តិ Rosatom បាននិយាយថា ប្រទេសចិននឹងចាប់ផ្តើមការដឹកជញ្ជូនកុងតឺន័រធម្មតា ទៅកាន់អឺរ៉ុបតាមរយៈផ្លូវសមុទ្រខាងជើង RNSR របស់ប្រទេសរុស្ស៊ីក្នុងខែនេះ ជាមួយនឹងការធ្វើដំណើរចំនួន៨ជើង ដែលត្រូវបានគ្រោងទុករហូតដល់ខែតុលា។ ផ្លូវដឹកជញ្ជូននៅតំបន់អាក់ទិកភាគច្រើនរត់តាមដែនទឹក និងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រុស្ស៊ី ហើយពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរុស្ស៊ី និងកងនាវាបំបែកទឹកកកផង។ Rosatom ដែលជាសាជីវកម្មថាមពលអាតូមិករដ្ឋរបស់រុស្ស៊ី ទទួលខុសត្រូវចម្បងចំពោះការអភិវឌ្ឍន៍ផ្លូវ។...
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ៤២៧នាក់ (ស្រី២៣៤នាក់) ក្នុងនោះក៏មានសកម្មជនមកពីគណបក្សផ្សេងៗចំនួន ២២នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង មានប្រសាសន៍ថា ការអប់រំកុមារតូច គឺជាគ្រឹះយ៉ាងរឹងមាំ និងមានសារសំខាន់បំផុត ក្នុងការបណ្តុះបណ្តាល និងកសាងកុមារ ឱ្យក្លាយជាពលរដ្ឋពេញលេញ ប្រកបដោយចំណេះដឹង សីលធម៌ សក្តានុពល និងស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះវាសនានៃប្រទេសជាតិទៅថ្ងៃអនាគត។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាដោយសារតែការប្រកាសអាសន្នមួយ ត្រូវបានប្រកាសនៅក្នុងខេត្ត British Columbia របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យមានមនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីភ្លើងឆេះព្រៃដ៏លឿនដែលបានកើនឡើង ជិតទ្វេដងត្រឹមពេលមួយយប់។ ភ្លើងឆេះព្រៃ Bald Range កំពុងស្ថិតក្នុងលំបាកក្នុងការគ្រប់គ្រង ដែលជំរុញឱ្យមានការបញ្ជាជម្លៀសពលរដ្ឋទាំងនៅ Summerland, Peachland និងសហគមន៍ផ្សេងទៀតនៅភាគខាងលិចនៃបឹង Okanagan នៅភាគខាងត្បូងរដ្ឋ British...