ហូជីមិញ-ហាណូយ៖ លោក Pham Nhat Vuong មហាសេដ្ឋីលំដាប់ថ្នាក់លេខមួយនៅវៀតណាម និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមូហក្រុមហ៊ុន Vingroup បានប្រកាសពី ការផ្លាស់ប្តូរ រចនាសម្ព័ន្ធថ្នាក់ដឹកនាំកំពូលជាប្រវត្តិសាស្ត្រ ដោយបានតែងតាំងកូនប្រុសបង្កើត ទាំងពីររូបឱ្យកាន់តំណែង ជាអគ្គនាយកប្រតិបត្តិ (Global CEO) នៃក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗពីរគឺ VinFast និង Green SM (GSM)នេះបើការចេញផ្សាយពី...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អាយុវែងដោយសេចក្តីថ្លៃថ្នូរ បានជំរុញការចាស់ ជរាប្រកបដោយសុខភាព និងការគ្របដណ្តប់សុខភាពជាសកលប្រកប ដោយចីរភាពក្នុងអាស៊ាន និងជប៉ុន។ ក្នុងឱកាសដឹកនាំគណៈប្រតិភូ ក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-ជប៉ុន ដោយមានការចូលរួមពី ប្រទេសជាសមាជិកអាស៊ាន ទាំង១១ ព្រមទាំងអគ្គលេខាធិការរងអាស៊ាន និងជប៉ុន នៅទីក្រុងគូឡាឡាំពួរ...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង ២% នៅថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារថ្មីរបស់ក្រុមហ៊ូធី (Houthi) ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត និងការវាយប្រហាររបស់អ៊ីរ៉ង់ ទៅលើនាវាចរណ៍នៅក្នុងឈូងសមុទ្រ បានបង្កើនក្តីបារម្ភអំពីការផ្គត់ផ្គង់ បន្ទាប់ពីការបិទបំពង់បង្ហូរប្រេង ដ៏សំខាន់មួយរបស់អារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ២,៩០ ដុល្លារ...
ភ្នំពេញ ៖ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាលើកដំបូងជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦...
បរទេស៖ អ្នកទិញ និងពាណិជ្ជករប្រេងរបស់អារ៉ាប៊ីសាអូឌីតបាននិយាយថា ប្រទេសអារ៉ាប៊ីសាអូឌីតនឹងអស់ស្តុកប្រេងសម្រាប់នាំចេញ ប្រសិនបើអារ៉ាប៊ីសាអូឌីតមិនចាប់ផ្តើមដំណើរការបំពង់បង្ហូរប្រេងដ៏សំខាន់ឆ្ពោះទៅកាន់សមុទ្រក្រហមឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ ដែលនឹងនាំឱ្យបាត់បង់ការផ្គត់ផ្គង់ប្រេងរហូតដល់ ៤% នៅលើទីផ្សារពិភពលោក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា ការធ្លាក់ចុះបន្ថែមទៀតនៃការផ្គត់ផ្គង់ប្រេងពីអារ៉ាប៊ីសាអូឌីត នឹងធ្វើឱ្យបញ្ហាខ្វះខាតការផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរឡើង ដែលបញ្ហានេះបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈសកលឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រ រុញច្រានអតិផរណានៅទូទាំងពិភពលោក និងធ្វើឱ្យអត្រាផលចំណេញ នៃមូលបត្របំណុលរបស់សហរដ្ឋអាមេរិកកើនឡើង ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក។...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោស សង្គ្រាមដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជនអ៊ីរ៉ង់។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម X លោក Pezeshkian បានបញ្ជាក់ជាថ្មីថា ទោះបីជាមានសម្ពាធ និងការគំរាមកំហែងពីសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសអ៊ីរ៉ង់ នឹងមិនចុះចាញ់ឡើយ។ លោកបានលេីកឡេីងថា៖ «ប្រសិនបើជនជាតិអាមេរិកចង់ធ្វើសង្គ្រាមមែននោះ ចូរឱ្យពួកគេប្រឈមមុខនឹងកងកម្លាំងយោធាដ៏ក្លាហានរបស់យើង។ ហេតុអ្វីបានជាធ្វើសង្គ្រាមលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល...
ឡុងដ៍៖ បេីតាមការលេីកឡេីងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឧ្យដឹងថា តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះយ៉ាងគំហុក នៅពេលដែលសង្គ្រាមអាមេរិក និងអ៊ីរ៉ង់ ត្រូវបានបញ្ចប់ ហេីយវានឹងកេីតឡេីងក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្ដិរបស់អាមេរិក ដែលគ្រោងនឹងធ្វេីឡេីងនៅក្នុងខែវិច្ឆិកា ខាងមុខ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោករំពឹងថាសង្គ្រាមជាមួយអ៊ីរ៉ង់ នឹងបញ្ចប់នៅឆ្នាំនេះ ដែលអាចនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា។ លោក...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា កងកម្លាំងរុស្ស៊ី បានបន្តការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅភាគខាងលិចប្រទេសអ៊ុយក្រែន និងមជ្ឈមណ្ឌលដឹកជញ្ជូន ដែលស្តុកទុកសម្ភារៈផ្គត់ផ្គង់ សម្រាប់កងកម្លាំងអ៊ុយក្រែន។ ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅតំបន់ភាគខាងលិចនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រើប្រាស់ សម្រាប់ដឹកជញ្ជូនទំនិញយោធា ពីបណ្តាប្រទេសអឺរ៉ុប គឺនៅតែបន្តកើតមាន» ។ ក្នុងអំឡុងពេលថ្ងៃនោះ កង កម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ជាក្រុមទៅលើសហគ្រាសឧស្សាហកម្ម ដែលពាក់ព័ន្ធនឹងការផលិត...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍ជាតិការងារ និង ផលិតភាពការងារ ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយ ក្នុងការផ្សារភ្ជាប់យុវជនដែលទើបបញ្ចប់ការសិក្សា និងអ្នកស្វែងរកការងារ ជាមួយនឹងនិយោជក និងឱកាសការងារជាក់ស្តែងនៅក្នុងទីផ្សារការងារ។ នេះបើតាម លោក អុឹង ហ្សឺឌី មន្ត្រីកម្មវិធីនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា។ លោក...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី២ ដើម្បីបន្តពិភាក្សាកំណត់ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី១៤...