ភ្នំពេញ ៖ ថ្នាក់ដឹកនាំសហជីពមួយចំនួននៅកម្ពុជា បានស្នើឱ្យភាគីសហជីព ដែលលើកសំណើប្រាក់ឈ្នួលអប្បបរមា ២៥០ដុល្លារ ចេញមុខបកស្រាយ ជាសាធារណៈអំពីប្រភពទិន្នន័យ និងមូលដ្ឋានគណនា បន្ទាប់ពីមានការចែកចាយសារសំឡេងមួយ ដែលត្រូវបានអះអាងថា ពាក់ព័ន្ធនឹងការកំណត់តួលេខនេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា លោកចង់ឱ្យមានការបកស្រាយឱ្យបានច្បាស់ថា តើតួលេខ ២៥០ដុល្លារ ត្រូវបានគណនាឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ និងទិន្នន័យអ្វីខ្លះ...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍ចំពោះ ក្រុមហ៊ុន Amon World Communications គ្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងដោយប្រើបច្ចេកវិទ្យាជប៉ុននៅកម្ពុជា ដែលនឹងរួមចំណែកពង្រឹងសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពិពិធកម្មឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហែម វណ្ណឌី...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញករណីក្លែងបន្លំ លិខិតរបស់ក្រសួងអប់រំ ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិត របស់និស្សិត ដែលបានបញ្ចប់ការសិក្សា ពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ បានឱ្យដឹងថា លិខិតក្លែងបន្លំទាំងនេះ ត្រូវបានយកទៅប្រើប្រាស់ជាឯកសារ ភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជា សំណើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត ។ ក្រសួងបញ្ជាក់ថា...
បរទេស៖ នៅថ្ងៃសុក្រ គឺតម្លៃប្រេងបានធ្លាក់ចុះជាថ្ងៃទីបីជាប់ៗគ្នា ដោយសារការថយចុះនៃក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ពីអារ៉ាប៊ីសាអូឌីត មានឥទ្ធិពលខ្លាំងជាងក្តីបារម្ភអំពីការរីករាលដាលនៃជម្លោះនៅមជ្ឈិមបូព៌ា ចំពេលដែលមានការប៉ះទង្គិចគ្នាថ្មីៗរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទី (Houthis) របស់ប្រទេសយេម៉ែន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ៧៩ សេន ឬ ០,៧៥% មកនៅត្រឹម...
បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជា-ថៃ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានបើកកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅឯច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ដើម្បីអនុវត្តនីតិវិធីប្រគល់ទទួលពលរដ្ឋខុសច្បាប់ នៃប្រទេសទាំងពីរឱ្យស្របតាមច្បាប់អន្តោប្រវេសន៍។ កិច្ចប្រតិបត្តិការដ៏រលូននេះ ត្រូវបានរៀបចំឡើង ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយកម្លាំងស្នាក់ការត្រៀម បណ្ដេញចេញខេត្តសៀមរាប និងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ យឿម...
កំពង់ស្ពឺ៖ សមាជិកព្រឹទ្ធសភាកម្ពុជា លោក ងី ច័ន្ទ្រផល បានជំរុញឱ្យមានការគោរព សិទ្ធិមនុស្ស ឱ្យបានគ្រប់ជ្រុយជ្រោយ ចំពោះជនជាប់ឃុំនៅក្នុងពន្ធនាគារ បើទោះបីពួកគេជាអ្នកទោសក៏ដោយ ។ ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដឹកនាំគណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ស្ពឺ នារសៀលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ម្យ៉ាងវិញទៀតជាការស្វែង យល់អំពីស្ថានភាពអ្នកជាប់ឃុំ និងបញ្ហាប្រឈម ការលំបាក...
លោក ប៉ាវ ស៊ីណា ប្រធានសហជីព បានលើកឡើងថា សំណើប្រាក់ឈ្នួលអប្បបរមា ២៥០ ដុល្លារ គ្រាន់តែជាតួលេខមួយ ដែលមិនទាន់មានមូលដ្ឋាន ស្រាវជ្រាវជាក់លាក់ និងមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុង ជ្រោយទៅតាមលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលត្រូវយកមកពិចារណាក្នុងដំណើរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា។ លោកបានបញ្ជាក់ថា៖ «ការយកតែតម្រូវការរស់នៅមកធ្វើជាមូលដ្ឋានតែមួយ គឺមិនគ្រប់គ្រាន់ទេ ព្រោះក្នុងយន្តការចរចាប្រាក់ឈ្នួល ត្រូវពឹងផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលបានកំណត់»។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់ថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៦-២០៣០ នឹងប្រែក្លាយខេត្តសៀមរាប ជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃ កម្រិតពិភពលោក ដែលផ្សារភ្ជាប់ទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពធន់ បរិយាបន្ន ចីរភាព និងការទទួលខុសត្រូវ ។ ការលើកឡើងរបស់ លោក ហួត ហាក់...
វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានប្រកាសថា រដ្ឋាភិបាលអាមេរិកបានអនុម័តលើការ លក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង និងឧបករណ៍ពាក់ព័ន្ធនានា ទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា តម្លៃសរុបប៉ាន់ស្មាននៃការលក់នេះគឺ ២៤,៣ ពាន់លានដុល្លារអាមេរិក។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីតបានស្នើសុំទិញយន្តហោះចម្បាំង F-35 Lightning II...
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានឧ្យដឹងថា លោកបានបដិសេធទាំងស្រុងនូវសំណើរបស់សហរដ្ឋអាមេរិក ដែលស្នើសុំសិទ្ធិទទួលបានអាទិភាពលើធនធានរ៉ែសំខាន់ៗរបស់ប្រេស៊ីល ដោយមិនចាំបាច់រង់ចាំការចាប់ផ្តើមការចរចាឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញវិទ្យុ Radio Itatiaia លោក Lula បានលេីកឡេីងថា លក្ខខណ្ឌដែលស្នើឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ...