បរទេស៖ រដ្ឋមន្ត្រីក្រសួងថាមពលស៊ីរី លោក Mohammed al-Bashir បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ីរីនឹងផ្តល់ជូនប្រេងម៉ាស៊ូត ក្នុងតម្លៃទាបជាងមុន សម្រាប់ប្រើប្រាស់ក្នុងការផ្តល់កម្ដៅ វិស័យកសិកម្ម និងឧស្សាហកម្ម។ ការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការដំឡើងថ្លៃប្រេងឥន្ធនៈដែលបានបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយបំផុត ចាប់តាំងពីការដួលរលំ នៃរបបរបស់លោក Bashar al-Assad មក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា...
បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា នៅថ្ងៃសុក្រ ព្រះមហាក្សត្រម៉ាឡេស៊ី បានរាជានុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ដែលកំពុងជាប់ពន្ធនាគារ អាចអនុវត្តទោសដែលនៅសល់ក្រោមលក្ខខណ្ឌឃុំខ្លួននៅក្នុងផ្ទះ ។ ការសម្រេចចិត្តនេះធ្វើឡើងរយៈពេល ៤ ឆ្នាំបន្ទាប់ពីលោក Najib Razak ត្រូវបានកាត់ទោសថា មានកំហុសក្នុងករណីពាក់ព័ន្ធនឹងរឿង អាស្រូវហិរញ្ញវត្ថុដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា...
បរទេស៖ យោងតាមប្រភពព័ត៌មានអ៊ីរ៉ង់ចំនួនបីដែលដឹងពីបញ្ហានេះបានឱ្យដឹងថា ប្រទេសចិនបានស្នើដោយផ្ទាល់ទៅកាន់ទីក្រុងតេអេរ៉ង់ (Tehran) ឱ្យជួយទប់ស្កាត់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែន បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបានអំពាវនាវទៅកាន់ទីក្រុងប៉េកាំង ក្រោយពេលដែលក្រុមនេះដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ បានបើកប្រតិបត្តិការវាយលុកយ៉ាងខ្លាំងក្លាក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រភពទាំងនោះបានបញ្ជាក់ថា ទីក្រុងរីយ៉ាដ (Riyadh) បានងាកទៅរកប្រទេសចិនដើម្បីសុំជំនួយ បន្ទាប់ពីក្រុមហ៊ូធី បានវាយលុកចូលកាន់កាប់ទឹកដីយ៉ាងឆាប់រហ័សនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម និងជុំវិញច្រកសមុទ្រ...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានបញ្ជាឱ្យប៉ូលិសធ្វើការស៊ើបអង្កេតលើការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដែលអាចកើតមានចំពោះក្រុមហ៊ុននានា ដែលពាក់ព័ន្ធនឹងការឆេះព្រៃ និងដីធ្លីនៅក្នុងតំបន់ Sumatra និង Kalimantan ដោយលោកលើកឡើងថា ការដកហូតអាជ្ញាប័ណ្ណតែមួយមុខគឺមិនគ្រប់គ្រាន់នោះទេ។ ការបញ្ជានេះត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ដែលបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ និងវិធានការកាត់បន្ថយផលប៉ះពាល់ សម្រាប់រយៈពេលមួយខែកន្លះខាងមុខ ដែលអាជ្ញាធរចាត់ទុកថាជាពេលវេលាដែលមានហានិភ័យខ្ពស់នៃការកើតមានអគ្គិភ័យ។ លោក Prabowo បានលេីកឡេីងថា...
មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ បានវាយប្រហារចំមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយ ដែលគាំទ្រដល់ប្រតិបត្តិការម៉ាស៊ីនមេ សម្រាប់គោលបំណងយោធារបស់អ៊ុយក្រែន រួមទាំងការដំណើរការ ការផ្ទេរ និងការរក្សាទុកទិន្នន័យ ក៏ដូចជាព័ត៌មានសម្ងាត់យោធាផងដែរ។ យោងតាមព័ត៌មានផ្លូវការ កន្លែងផលិត និងស្តុកទុកយន្តហោះគ្មានមនុស្សបើក ជាច្រើនកន្លែងនៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញនោះ ក៏ត្រូវបានវាយប្រហារផងដែរ។ លើសពីនេះ រោងចក្រផលិតដែកថែបមួយ និងរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកមួយកន្លែងទៀត ត្រូវបានវាយប្រហារនៅក្នុងតំបន់ Zaporizhzhia។...
តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា នាវាដឹកប្រេងមួយគ្រឿងដែល «រំលោភបំពាន» និងបានព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយខុសច្បាប់ ត្រូវបានវាយប្រហារ ហើយត្រូវបានបង្ខំឱ្យឈប់ដំណើរការ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើបណ្តាញព័ត៌មានផ្លូវការរបស់ IRGC គឺ Sepah News កងទ័ពជើងទឹកបានបញ្ជាក់ថា នាវាដឹកប្រេងដែលមានឈ្មោះថា «Trend» និងមានទង់ជាតិប្រទេសតូហ្គោ (Togo) ត្រូវបានបញ្ឈប់ដំណើរការ បន្ទាប់ពីវាបានឆេះឡើងក្រោយការវាយប្រហារ។...
ភ្នំពេញ ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជូបត្ថម្ភដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញា ឆ្នាំ២០២៦ ចំនួន១ពាន់ដុល្លារ។ យោងតាមលិខិតក្រាបបង្គំទូលថ្វាយព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា បានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិ និងពាណិជ្ជកម្មបៃតង ដើរទន្ទឹមនឹងការលើកកម្ពស់ខ្សែច្រវាក់ផលិតកម្ម និងការធ្វើពាណិជ្ជកម្មដែលមិនប៉ះពាល់បរិស្ថាន។ ការថ្លែងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត នាឱកាសដឹកនាំប្រតិភូកម្ពុជាអញ្ជើញចូលរួម ពិព័រណ៍ចិន-អាស៊ាន (China-ASEAN Expo) នាទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន...
ភ្នំពេញ ៖ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានរំលេចថា កំណែទម្រង់ការអប់រំមិនមែនជាកិច្ចការដែលអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ដោយទាមទារនូវភាពអត់ធ្មត់ និងការតស៊ូព្យាយាម។ ការលើកឡើងរបស់ នាឱកាសអញ្ជើញចូលរួមតាមប្រព័ន្ធអនឡាញក្នុង «កិច្ចពិភាក្សាគោលនយោបាយតំបន់អាហ្វ្រិក PISA ឆ្នាំ២០២៥ ផ្នែកការរៀនសូត្ររវាងប្រទេសជាដៃគូនៃ PISA» (PISA Peer Learning)...
ខេត្តសៀមរាប៖ សូមស្វាគមន៍ Ford VIP DAY សូមគោរពអញ្ជើញ លោក លោកស្រី ចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីពិសាអាហារជប់លាង ពេលល្ងាច ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៦ ចាប់ពីម៉ោង ៦:០០នាទីល្ងាច ដល់ម៉ោង ១០:០០នាទីយប់ នៅភោជនីយដ្ឋាន មង្គលពេជ្រ ដែលមានទីតាំងនៅ ភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។...