ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ ស្ពានសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំ។ មន្ទីរសាធារណការខេត្ត បានឱ្យដឹងថា ក្រោយទទួលរងឥទ្ធិពលព្យុះ...
បាត់ដំបង៖ រយៈពេល ៣ឆ្នាំនៃអាណត្តិរបស់សម្ដេចធិបតី វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈជូនសិក្ខាកាមនៅគ្រប់កម្រិតសរុបជិត ៤ពាន់នាក់ទៅលើមុខជំនាញ ដែលសុទ្ធសឹងតែជាជំនាញដែលមានតម្រូវការខ្ពស់នៅលើទីផ្សារការងារ ។ លោក លោក តេង ចិន្តា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំមកនេះ វិទ្យាស្ថានបានបណ្ដុះបណ្ដាល សិស្សគ្រប់កម្រិតសរុប ៣,៨៧៩នាក់។ ក្នុងនោះមានក្រុមដែលជាយុវជនគោលដៅមកពីគ្រួសារក្រីក្រ...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចបង្កើត ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មួយនៅទីក្រុងប៉ារីស ប្រទេសបារាំង ហៅថា «ការិយាល័យតំណាងសភា ពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងប៉ារីស ប្រទេសបារាំង»។ ព្រំដែន មណ្ឌលការិយាល័យ តំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងប៉ារីស ត្រូវកំណត់តាមព្រំដែននៅទីក្រុងប៉ារីស ប្រទេសបារាំង ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកវិស័យសុខាភិបាលជាវិស័យអាទិភាព ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែមានគុណភាព ។ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកសុខាភិបាល “ឋ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរដល់ក្រុមការងារវិស័យឯកជន ដែលបានលើកយកបញ្ហាមកពិភាក្សាដោះស្រាយ ដើម្បីធ្វើយ៉ាងណាជំរុញដល់កិច្ចសហប្រតិបត្តិការនិងវិស័យឯកជន។ បន្ថែមពីនេះ រដ្ឋមន្រ្តីជំរុញឱ្យអង្គភាពពាក់ព័ន្ធ...
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួន ក្នុងភូមិសាស្ត្រខេត្ត។ ក្នុងន័យនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំគ្រប់ប្រភេទ៖ -លើកំណាត់ផ្លូវជាតិលេខ ៦៤ (ក្នុងស្រុកស្វាយលើ) -លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) -លើកំណាត់ផ្លូវខេត្តលេខ...
ខេត្តសៀមរាប: នៅថ្ងៃ២៥ខែកញ្ញាឆ្នាំ២០២៦ សាធារណះជន ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ត្រង់ចំនុចកន្លែងជញ្ជីងថ្លឹងរថយន្តខាងលិចផ្លូវបំបែក (ផ្លូវហ្វាយវេ) សូមជំរាបថាទឹកជំនន់មានការជន់លិចហូរកាត់ផ្លូវ ដូច្នេះបងប្អូនដែលមានរថយន្តតូចៗ មិនអាចធ្វើដំណើរតាមផ្លូវនេះបានទេ ដោយតម្រូវប្ដូរទិសចរាចរណ៍ វាងចុះតាមផ្លូវ (២៦៥E) ឆ្ពោះទៅកំផ្សាររលួស ឡើងស្ពានតាប៉ាន់ ចេញទៅផ្សារអង្រ្គងវិញ តាមផ្លូវជាតលេខ៦វិញ ។ ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល
បើសួរអ្នកប្រើប្រាស់ទូទៅថា តើអ្វីធ្វើឱ្យវេទិកាជួញដូរមួយល្អ ចម្លើយភាគច្រើនគឺ វេទិកានោះដំណើរការបានល្អ។ កម្មវិធីអាចបើកបាន ការបញ្ជាទិញ ឬលក់ត្រូវបានអនុវត្ត ហើយសមតុល្យគណនីត្រូវបានធ្វើបច្ចុប្បន្នភាព។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងទុនវិនិយោគច្រើន សំណួរផ្លាស់ប្តូរទាំងស្រុង៖ តើនរណារក្សាទុកទ្រព្យសកម្ម? តើនឹងមានអ្វីកើតឡើង បើប្រព័ន្ធមានបញ្ហានៅពេលសំខាន់? ហើយបើលក់ តើអាចបានតម្លៃដែលបង្ហាញលើអេក្រង់ ឬទាបជាងនោះ? សំណួរទាំងនេះមិនសូវទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ភាគច្រើនទេ។ ទោះយ៉ាងណាក៏ដោយ និយ័តករកំពុងយកបញ្ហាទាំងនេះ មកកំណត់ជាវិធាន។ ដូច្នេះ ការជជែកពិភាក្សាបែបបច្ចេកទេសរបស់អ្នកជំនាញ...
កោះកុង ៖ ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មិនត្រឹមតែផ្តល់ចំណេះដឹង ទ្រឹស្តីដល់ សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែផ្តោតសំខាន់ លើការអនុវត្តជាក់ស្តែង និងការឆ្លើយតប ទៅនឹង តម្រូវការទីផ្សារការងារ ដើម្បីឱ្យអ្នកសិក្សាមានជំនាញច្បាស់លាស់ និងត្រៀមខ្លួនបានល្អសម្រាប់ ការងារ និងការប្រកបអាជីពនាពេលអនាគត។ នេះបើតាមអ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ រិទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង (PIKK)...
បរទេស៖ ប្រភពដែលដឹង ពីដំណើរការចរចាបានឱ្យដឹងថា អ្នកចរចារបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងញូវយ៉ក កំពុងស្វែងរកដំណោះស្រាយ ជាដំណាក់កាលដើម្បីបញ្ចប់សង្គ្រាម ដែលនឹងតម្រូវឱ្យទីក្រុងតេអេរ៉ង់បើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ និងឱ្យទីក្រុងវ៉ាស៊ីនតោនដកការរាំងខ្ទប់ផ្នែកសេដ្ឋកិច្ចលើអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា ច្រកសមុទ្រនេះបានក្លាយជាចំណុចសំខាន់ នៃការចរចាដើម្បីបញ្ចប់ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត តួកគី និងប្រទេសប៉ាគីស្ថាន នឹងរៀបចំកិច្ចប្រជុំបន្ទាន់កម្រិតខ្ពស់មួយក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិរួមគ្នា ដើម្បីពិភាក្សាអំពីវិធីសាស្ត្រនានាក្នុងការគាំទ្រ ដល់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចំពេលដែលមានការវាយប្រហារពីសំណាក់ក្រុមហ៊ូទី (Houthis) របស់ប្រទេសយេម៉ែន ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ព្យាយាម រក្សាគម្លាតពីសកម្មភាពវាយលុក យ៉ាងឆាប់រហ័សរបស់សម្ព័ន្ធមិត្តហ៊ូទីរបស់ខ្លួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា ក្រុមហ៊ូទីបានបើកការវាយប្រហារ ទៅលើរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត...