បាត់ដំបង/ប៉ៃលិន ៖ ដើម្បីបន្តជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង...
បាត់ដំបង៖ ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ យុវជនជាច្រើនកំពុងពិចារណាអំពីជំហានបន្ទាប់សម្រាប់ការសិក្សា និងអាជីព។ ក្នុងនោះ ការជ្រើសរើសជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវបានចាត់ទុកជាជម្រើសមួយ ដែលផ្តល់ឱកាសឱ្យយុវជនទទួលបានជំនាញអនុវត្តជាក់ស្តែង ស្របតាមតម្រូវការទីផ្សារការងារ និងមានលទ្ធភាពឈានចូលទីផ្សារការងារបានឆាប់រហ័ស។ លោក តេង ចិន្ដា នាយកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានឱ្យដឹងថា វិទ្យាស្ថាន BIT គឺជាគ្រឹះស្ថានមួយដែលកំពុងផ្តល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេស...
តូក្យូ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងក្តីព្រួយបារម្ភអំពីភាពទន់ខ្សោយនៃប្រាក់យ៉េន នៅក្នុងជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងជំនួបក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារ...
បរទេស៖ មន្ត្រីនៅទីក្រុងប្រ៊ុចសែលបានព្រមានថា ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងម៉ាស៊ូត អាចបង្កសម្ពាធដល់ទីផ្សារថាមពលរបស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងជួបការលំបាកស្រាប់ទៅហើយ ដោយសារការថយចុះនៃការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ជាលទ្ធផលនៃការដាក់ទណ្ឌកម្ម និងការរំខានដល់ការដឹកជញ្ជូនថាមពលពីតំបន់មជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Olof Gill អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលមានការព្រួយបារម្ភចំពោះព័ត៌មានដែលថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងផ្អាកការនាំចេញប្រេងម៉ាស៊ូតរយៈពេល...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានជួបពិភាក្សាការងារជាមួយ Dr. Shantha Jayarathna, ទីប្រឹក្សាជាន់ខ្ពស់ នៃក្រសួង Trade, Commerce, Food...
បរទេស៖ នៅរសៀលថ្ងៃពុធ នៅទីក្រុងញូវយ៉ក លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋរបស់វៀតណាម បានជួបជាមួយតំណាងក្រុមហ៊ុនអាមេរិកមួយចំនួន។ ជំនួបនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់លោកទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់ នៃសម័យប្រជុំលើកទី ៨១ របស់មហាសន្និបាត អង្គការសហប្រជាជាតិ និងដើម្បីអនុវត្តសកម្មភាពទ្វេភាគីនានា។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកញ្ញា...
បរទេស៖ អាជ្ញាធរសាសនាកំពូល របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានអំពាវនាវដល់ទាហាន នៅក្នុងព្រះរាជាណាចក្រមួយនេះ ឱ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីលះបង់ជីវិតរបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ រហូតដល់ក្រុមនេះត្រូវបានបណ្តេញចេញពីអំណាច នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើទីភ្នាក់ងារសារព័ត៌មាន រដ្ឋអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ថា សារដ៏កម្រ និងពាក្យពេចន៍ដ៏ខ្លាំងក្លារបស់លោកមហាម៉ាត់ Sheikh Saleh...
បរទេស៖ ប្រធានក្រុមឧស្សាហកម្ម “Airlines for America” បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ជំទាស់នឹងការបន្ថែមជើងហោះហើរត្រង់ ពីប្រទេសចិនមកកាន់សហរដ្ឋអាមេរិក ទោះបីជាប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងពីគំនិតនេះក៏ដោយ ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៥...
បន្ទាយមានជ័យ ៖ គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្របានវាយលុកយ៉ាងគំហុក ចូលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បន្ទាប់ពីមានជំនន់ទឹកភ្លៀងធ្លាក់ឥតឈប់ឈរ រួមផ្សំនិងទឹកហូរធ្លាក់ពីខេត្តស្រះកែវ ប្រទេសថៃ ដែលបានបង្កការលិចលង់លំនៅឋានពលរដ្ឋរាប់ម៉ឺនខ្នង និងអគាររដ្ឋបាលសាធារណៈជាច្រើនកន្លែងយ៉ាងដំណំ ។ ឆ្លើយតបបញ្ហាចំពោះមុខនេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ជាបន្ទាន់ ដល់កម្លាំងនគរបាល...
ភ្នំពេញ ៖ នាវាទេសចរណ៍ឈ្មោះ Odyssey សញ្ជាតិ Bahamas ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ជាង២០០នាក់បានចូលចត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ។ នាវាទេសចរណ៍ឈ្មោះ Odyssey នេះ មានប្រវែងបណ្តោយ ១៩៥,៨២ ម៉ែត្រ ប្រវែងទទឹង ២២,៥០ ម៉ែត្រ និងជម្រៅទឹក-៥,៣០...