នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញពីទីក្រុងប៉េកាំង តាមយន្តហោះពិសេសដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ នៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាននិងអេហ្ស៊ីបតបតាមការអញ្ជើញរបស់លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាននិងលោក Abdel Fattah El-Sisi ប្រធានាធិបតីអេហ្ស៊ីប ។ គណៈប្រតិភូដែលអមដំណើរទស្សនកិច្ចលើកនេះ រួមមាន លោកស្រី Peng Liyuan ជាភរិយារបស់លោក Xi Jinping លោក Cai Qi សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានខុទ្ទកាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងលោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាដើម៕
អ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។...
ថ្ងៃទី៣០ខែសីហានេះ សន្និសីទ សារព័ត៌មានអំពីគ្រោះមហន្តរាយរអិលបាក់ដី “២៦សីហា” នៃនេប៉ាលបានបើកធ្វើនៅឃុំGyirong ដោយសារកើតមានគ្រោះមហន្តរាយរអិលបាក់ដី នៅប៉ែកខាងនេប៉ាល់ បានបណ្តាលឱ្យច្រកព្រំដែនGyirongដែលស្ថិតនៅស្រុកGyirongក្រុងXigazeនៃភូមិភាគស្វយ័តXizangមានមនុស្សស្លាប់បាត់បង់ជីវិត រងរបួសនិងបាត់ការទាក់ទងយ៉ាងច្រើន ។ សន្និសីទបានធ្វើបទបង្ហាញថា បន្ទាប់ពីកើតមានគ្រោះមហន្តរាយ ភូមិភាគស្វយ័ត Xizangបានចាប់ដំណើរការនូវយន្តការឆ្លើយតបបន្ទាន់នឹងគ្រោះមហន្តរាយធម្មជាតិកម្រិតទី១ នៃភូមិភាគស្វយ័ត និងយន្តការជួយសង្រ្គោះបន្ទាន់នៃគ្រោះមហន្តរាយធម្មជាតិកម្រិតទី ១នៃភូមិភាគស្វយ័ត ដោយបង្កើតទីបញ្ជាការជួយសង្គ្រោះបន្ទាន់ និងទីបញ្ជាការជួរមុខ នៃគ្រោះមហន្តរាយរអិលបាក់ដីលើកនេះ។ ក្រសួងហិរញ្ញវត្ថុនិងក្រសួងគ្រប់គ្រងអាសន្ននៃប្រទេសចិនបានទម្លាក់ប្រាក់ទុន១២០លានយាន់ប្រាក់ចិន ហើយគណៈកម្មាធិការជាតិកំណែទម្រង់និងការអភិវឌ្ឍចិន បានរៀបចំប្រាក់ទុន១រយលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការងារជួយសង្គ្រោះនិងស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ។ បច្ចុប្បន្ននេះ បានរៀបចំចាត់ចែងកម្លាំងជួយសង្គ្រោះភាគីនានាចំនួន២១៤១នាក់ដូចជា កងទ័ពរំដោះប្រជាជន ប៉ូលិសប្រដាប់អាវុធនិងក្រុមពន្លត់អគ្គិភ័យនិងជួយសង្គ្រោះ នៃប្រទេសចិនជាដើម ព្រមទាំងចាត់បញ្ជូនរថយន្តចំនួន២៦៩គ្រឿង និងគ្រឿងបរិក្ខារជួយសង្គ្រោះ...