យេរូសាឡឹម៖ អ៊ីស្រាអែល និងក្រិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលមានតម្លៃប្រហែល ៣ ពាន់លានអឺរ៉ូ (៣.៥ ពាន់លានដុល្លារអាមេរិក) ដែលក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអ៊ីស្រាអែល នឹងផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសច្រើនស្រទាប់ដល់ទីក្រុងអាថែន នេះបើយោងតាមក្រសួងការពារជាតិអ៊ីស្រាអែលទ ។ គម្រោងនេះ ដែលត្រូវបានគេស្គាល់ថា “Achilles Shield” នឹងរួមបញ្ចូលប្រព័ន្ធប្រឆាំងមីស៊ីល David’s Sling និងប្រព័ន្ធ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា អ៊ីរ៉ង់មិនស្វែងរកសង្គ្រាមនោះទេ ប៉ុន្តែនឹងឆ្លើយតបដោយកម្លាំង និងភាពម៉ឺងម៉ាត់ ចំពោះការឈ្លានពានណាមួយ។ លោកបានលេីកឡេីងថា “យើងមិនស្វែងរកសង្គ្រាមទេ ហើយនេះ គឺជាសារច្បាស់លាស់មួយ ដែលយើងបានបញ្ជូនទៅកាន់ពិភពលោក រហូតមកដល់ពេលនេះ ទោះជាយ៉ាងណាក៏ដោយ យើងនឹងមិន ដែលអង្គុយស្ងៀមនៅចំពោះមុខការឈ្លានពានឡើយ ហើយនឹងផ្តល់ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកឈ្លានពាន”។ លោកបានបន្ថែមថា...
បរទេស៖ បន្ទាប់ពីការដាក់ពង្រាយ ដ៏យូរនៅមជ្ឈិមបូព៌ា នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចូលចតនៅទីក្រុង រមណីយដ្ឋានប៉ាតាយ៉ា របស់ប្រទេសថៃ នៅសប្តាហ៍នេះ ដែលបង្កើនក្តីសង្ឃឹម នៃការជំរុញសេដ្ឋកិច្ច ទោះបីជាអាជ្ញាធរមូលដ្ឋាន បានបង្ក្រាបផ្នែកខ្លះនៃគោលដៅទេសចរណ៍ ផ្លូវភេទក៏ដោយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា នាវា Abraham Lincoln នឹងចូលចតនៅថ្ងៃពុធនៅ...
កំពង់ស្ពឺ៖ រយៈពេល៣ឆ្នាំ នៃអាណត្តិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្ម ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ដោយបានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនសរុបជិត ១ម៉ឺននាក់ ដើម្បីឱ្យពួកគេមានជំនាញមួយច្បាស់លាស់ មានការងារ និងប្រាក់ចំណូលសមរម្យ។ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ លោក កែម ជាក់នី បានឱ្យដឹងថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានផ្តោតសំខាន់លើការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង...
បរទេស៖ លោក Balendra Shah នាយករដ្ឋមន្ត្រីនេប៉ាល់ បានមានប្រសាសន៍ថា ទឹកជំនន់ដ៏សាហាវនៅហិម៉ាឡៃយ៉ាកាលពីសប្តាហ៍មុន គឺជាព្រឹត្តិការណ៍ «មិនមែនធម្មតា» ទេ ប៉ុន្តែបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈដែលលោកបានជំរុញឱ្យអន្តរជាតិចាត់វិធានការដោះស្រាយបន្ទាន់។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា រលកដ៏ធំនៃទឹកកក និងកម្ទេចកម្ទី ដែលបង្កឡើងដោយការបាក់ផ្ទាំងទឹកកកនៅតាមព្រំដែនចិន-នេប៉ាល់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩៣៩...
បរទេស៖ ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ថ្មីៗនេះ បានរីករាលដាលពាសពេញប្រទេសម៉ិកស៊ិក ចាប់ពីគ្រាប់បែកបំផ្ទុះរថយន្ត រហូតដល់យន្តហោះគ្មានមនុស្សបើក ដែលបំពាក់ដោយគ្រឿងផ្ទុះ ដែលបង្ហាញពីការកើនឡើងនៃអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀន ដែលអាជ្ញាធរមូលដ្ឋាននិយាយថាបានកើនឡើងក្នុងរយៈពេលបីឆ្នាំកន្លងមក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ថា លោក David Monreal អភិបាលរដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ហេតុការណ៍ចុងក្រោយបំផុតបានកើតឡើងនៅថ្ងៃអាទិត្យ នៅពេលដែលគ្រាប់បែកបំផ្ទុះរថយន្ត បានឆាបឆេះពេញរដ្ឋ Zacatecas ភាគកណ្តាលប្រទេសម៉ិកស៊ិក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើយោងតាមគេហទំព័ររហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១ ខែសីហា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនប្រឡងជាប់សរុប ៨៤.០៦% នៃបេក្ខជនប្រឡងសរុប ដែលស្មើនឹង ១២៥ ៩៧៥នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីពិនិត្យលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បម្រើដល់វិស័យកសិកម្ម និងជួយសម្រួលជីវភាពប្រជាកសិករ។ ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា គោលនយោបាយជាតិ ស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័ត និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បានកំណត់គោលដៅ និងទិសដៅគោលនយោបាយយ៉ាងច្បាស់លាស់ សម្រាប់ដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមដែលនៅសេសសល់នៅកម្ពុជា។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោកបណ្ឌិត...