ទីក្រុងញូវយ៉ក៖ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គកម្រិតខ្ពស់ ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹងការធ្វើតេស្តនុយក្លេអ៊ែរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការ សហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត ឥតងាករេរបស់កម្ពុជា ដើម្បីសម្រេចបានពិភពលោក គ្មានអាវុធនុយក្លេអ៊ែរនិងគ្មានការសាកល្បងអាវុធនេះ ហើយក៏បានទទូចឱ្យ ប្រទេសទាំងអស់បង្ហាញឆន្ទៈនយោបាយ ដើម្បីធ្វើឱ្យសន្ធិសញ្ញាហាមប្រាម ការសាកល្បងអាវុធនុយក្លេអ៊ែរ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ដំណើរការបោះពុម្ពលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ដំណើរការហើយ ខណៈលទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃស្អែកនេះ។ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំដោយ លោក ហង់ជួន ណារ៉ុន...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងកំណត់គោលដៅ លើទីក្រុងអូតាវ៉ា ជាមួយនឹងការស្នើពន្ធ ៥០% លើការនាំចូលរថយន្តពី កាណាដា ប៉ុន្តែក្រុមហ៊ុន Toyota និង Honda របស់ជប៉ុន អាចនឹងជាអ្នកទទួលខុសត្រូវ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ថា...
បរទេស៖ តម្លៃប្រេងបានកើនឡើងជាង 2.5% នៅថ្ងៃចន្ទ បន្ទាប់ពីការបន្តសកម្មភាពយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញ អំពីការរំខានដល់ការផ្គត់ផ្គង់សកល ខណៈដែលជម្លោះបានបន្តដល់ខែទីប្រាំមួយរបស់ខ្លួន។យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2026ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 2.39 ដុល្លារ ឬ 2.71% ដល់...
អភិបាលកិច្ចសកលកំពុងឈានចូល “ពេលវលា SCO” ម្តងទៀត ។ ក្នុងកឱកាសបើកកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៦បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍បជ្ឈិមចិន បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិននិងតាមរយៈវិទ្យាស្ថានស្រាវជ្រាវ ទំនាក់ទំនងអន្តរជាតិ សម័យថ្មីធ្វើការស្ទង់មតិ ចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន 13707 នាក់មកពី 48...
ពេលថ្មីៗនេះ គេហទំព័រ«កាសែតព្រះអាទិត្យ»នៃប្រទេសនីហ្សេរីយ៉ាបានបង្ហោះអត្ថបទមួយមានចំណងជើងថា «ហេតុអ្វីប្រទេសសកលខាងត្បូងគាំទ្រយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល?» ដែលបានលើកឡើងថា ក្នុងបរិបទដែលភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចកើនឡើង អាកាសធាតុបន្តប្រែប្រួល តម្រូវការខាងការអភិវឌ្ឍកាន់តែខ្លាំងឡើងៗ គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល (Global Governance Initiative , ហៅកាត់ GGI) របស់ចិនទទួលបានការគាំទ្រខ្លាំងពីប្រទេសសកលខាងត្បូង។ «កាសែតព្រះអាទិត្យ» បានលើកឡើងថា ទស្សនៈស្នូលនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលគឺ ប្រទេសទាំងអស់ មិនថាតូចឬធំ មានកម្រិតអភិវឌ្ឍយ៉ាងណា សុទ្ធតែត្រូវមានសិទ្ធិបញ្ចេញមតិដ៏មានអត្ថន័យក្នុងការកសាងប្រព័ន្ធអន្តរជាតិ។ អត្ថបទលើកឡើងថា មូលហេតុមួយដែលគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលទទួលបានការគាំទ្រពីប្រទេសសកលខាងត្បូង គឺវាមិនផ្តួចផ្តើមឱ្យរំលាយប្រព័ន្ធអន្តរជាតិដែលមានស្រាប់នោះទេ ផ្ទុយទៅវិញគឺអំពាវនាវឱ្យធ្វើកំណែទម្រង់ស្ថាប័នមួយចំនួនធំដែលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនសម្គាល់ឃើញជាទូទៅថាមិនអាចបន្តឆ្លុះបញ្ចាំងពីតម្រូវការពិតប្រាកដក្នុងសតវត្សរ៍ទី២១៕
ព្រឹកថ្ងៃទី៣១ ខែសីហា លោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានជួបពិភាក្សាជាមួយលោកXi Jinping ប្រធានរដ្ឋចិននៅក្រុងBishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន ។លោកXi Jinpingបានលើកឡើងថា ក្រោមការណែនាំរួមរបស់យើង ទំនាក់ទំនងរវាងចិននិងកៀហ្ស៊ីស៊ីស្ថាន សម្រេចបានការអភិវឌ្ឍបែបលោតផ្លោះ កិច្ចសហប្រតិបត្តិការបានរីកចម្រើនក្នុងគ្រប់វិស័យ ដែលរួមចំណែកយ៉ាងប្រាកដប្រជាដល់ការអភិវឌ្ឍ របស់ប្រទេសទាំងពីរ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជន ព្រមទាំងជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ លោកXi Jinping បានសង្កត់ធ្ងន់ថា ការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ គឺជាការធានាដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនិងយូរអង្វែងនៃទំនាក់ទំនងចិន-កៀហ្ស៊ីស៊ីស្ថាន ។ ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពនិងសុខដុមរមនាជាអចិន្ត្រៃយ៍រវាងចិន និងកៀហ្ស៊ីស៊ីស្ថាន នឹងផ្តល់នូវមូលដ្ឋានគ្រឹះផ្នែកច្បាប់ ដ៏សំខាន់សម្រាប់មិត្តភាពគ្រប់ជំនាន់និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ។ ប្រទេសចិនមានឆន្ទៈប្រកៀកស្មាគ្នាជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន ដើម្បីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ធ្វើឱ្យការផ្លាស់ប្តូរបទពិសោធក្នុងវិស័យអភិបាលកិច្ចមានភាពស៊ីជម្រៅ ដើម្បីកសាងសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើននិងជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកៀហ្ស៊ីស៊ីស្ថានមានភាពកាន់តែស៊ីជម្រៅនិងប្រាកដប្រជា។ ជាការឆ្លើយតប លោក Sadyr Japarovបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកXi Jinpingបានបង្ហាញបន្ថែមទៀតអំពីមិត្តភាពដ៏ជ្រាលជ្រៅនិងការទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់រវាងប្រទេសកៀហ្ស៊ីស៊ីស្ថាននិងចិន ហើយគឺជានិមិត្តសញ្ញាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាព និងសុខដុមរមនាជាអចិន្ត្រៃយ៍ រវាងកៀហ្ស៊ីស៊ីស្ថាន...
នាព្រឹកថ្ងៃទី៣១ ខែសីហា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយាលោក Xi Jinpng និងលោកស្រី Aigul Japarova ភរិយាលោក Sadyr Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានបានអញ្ញើញទស្សនាសារមន្ទីរប្រវត្តិសាស្ត្រជាតិនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នៅក្រុងBishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន។ លោកស្រី Peng Liyuanនិងលោកស្រី Aigul Japarova បានទស្សនាការសម្តែងស្វាគមន៍យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលជាទីបំផុត។ បន្ទាប់មក ភរិយារបស់ប្រមុខរដ្ឋនៃប្រទេសទាំង២បានរួមគ្នាទស្សនាពិព័រណ៍វប្បធម៌ប្រពៃណីរបស់កៀហ្ស៊ីស៊ីស្ថាន។ លោកស្រី Peng Liyuan...
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសារ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៊ីសខេក រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី ៣០ ខែសីហា ។ ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសារ)ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា អរិយធម៌អេកូឡូស៊ីនិងជីវភាពរស់នៅរបស់ប្រជាជនជាដើមដើម្បីបកស្រាយយ៉ាងរស់រវើកអំពីចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតលោក Xi Jinpingស្តីពីអភិបាលកិច្ចចំពោះទស្សនិកជនរបស់ប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធដ៏មានតម្លៃរបស់ប្រទេសចិនសម្រាប់ដោះស្រាយបញ្ហាសកល ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនេះដោយបានលើកឡើងថា កម្មវិធីនេះនឹងបើកបង្អួចគំនិតមួយសម្រាប់ឱ្យទស្សនិកជនទាំងឡាយយល់ដឹងពីប្រាជ្ញាអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនព្រមទាំងជួយអ្នកផងទាំងពួងឱ្យយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន ៕
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថាន បានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០...