បន្ទាយមានជ័យ: មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសផ្អាកចរាចរណ៍យានយន្តធុនធ្ងន់ជាបណ្តោះអាសន្ន លើកំណាត់ផ្លូវខេត្តលេខ ២៦៨A (ចន្លោះ គ.ម ១៦+៥۰۰ ដល់ ១៨+៦۰۰) ក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ដោយសារជំនន់ទឹកភ្លៀង និងទឹកធ្លាក់ពីប្រទេសថៃ បានហូរកាត់ផ្លូវ និងកំពុងវាយលុកយ៉ាងគំហុកនៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានប្រគល់ធុងសំរាម ចំនួន ១២៩០ធុង ជូនដល់តំណាងអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងការចូលរួមលើកកម្ពស់ភាពស្អាត សុខុមាលភាពសាធារណៈ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ កិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ មិនត្រឹមតែជួយកែលម្អសោភ័ណភាព និងបរិស្ថាននៅក្នុងពន្ធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការថែទាំសុខភាពរបស់មន្ត្រីអនុរក្ស និងជនជាប់ឃុំផងដែរ។...
ពលរដ្ឋខ្មែរ មិនបានទៅរស់នៅលើទឹកដីថៃ ដូចការចោទប្រកាន់របស់ភាគីថៃទេ មេសិទ្ធិមនុស្សកម្ពុជា ៖ ទូតថៃ ប្រចាំនៅUN ពិតជាមុខក្រាស់ គ្មានការខ្មាសអៀន ACU ធ្វើកោសលវិច័យទូរសព្ទ កុំព្យូទ័រ និងស៊ីមកាតទូរសព្ទពួកអនឡាញហ្គេម ជាង១ពាន់គ្រឿង សម្ដេចធិបតី សម្រេចឱ្យបន្ថែម ២ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិតវិស័យកាត់ដេរឡើងដល់ ២១២ដុល្លារ ក្នុង ១ខែ...
អ៊ីរ៉ង់បាត់បង់ការគ្រប់គ្រងច្រកសមុទ្រ Hormuz ខណៈអាមេរិកត្រូវចំណាយកម្លាំងទ័ពខ្ពស់ដើម្បីការពារលំហូរប្រេង កងទ័ពអាមេរិក ដកចេញពីអ៊ីរ៉ាក់ ផ្តល់ឱកាសដល់ក្រុមប្រដាប់ អាវុធគាំទ្រដោយអ៊ីរ៉ង់ និងក្រុមរដ្ឋអ៊ិស្លាម (IS) សកម្មភាពរោងចក្រនៅចិន ស្ទុះងើបឡើងវិញក្នុងខែកញ្ញា ស្របពេលមានកំណើន តម្រូវការលើវិស័យ AI អ៊ីរ៉ង់ ព្រមានថា គ្មាននរណាម្នាក់អាចលក់ប្រេង នៅកន្លែងដែលខ្លួនមិនអាចលក់ បាននោះទេ តម្លៃប្រេងកើនឡើង បន្ទាប់ពីលោក...
បន្ទាយមានជ័យ៖ ស្ថានភាពទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យបានប្រែប្រួលយ៉ាងឆាប់រហ័ស នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកម្រិតទឹកនៅក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ បានចាប់ផ្តើមស្រកជាបណ្តើរៗ ប៉ុន្តែបរិមាណជំនន់ទឹកភ្លៀងបូករួមនឹងទឹកធ្លាក់ពីប្រទេសថៃ បានបង្វែរទិសដៅទៅបុកលិចយ៉ាងធ្ងន់ធ្ងរលើក្រុងសិរីសោភ័ណ្ឌ ស្រុកមង្គលបូរី និងស្រុកភ្នំស្រុក ព្រមទាំងកំពុងគំរាមកំហែងដល់ស្រុកព្រះនេត្រព្រះបន្ថែមទៀត។ ប្រឈមមុខនឹងគ្រោះអាសន្ននេះ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរក្រុង-ស្រុកដែលកំពុងរងការលិចលង់ បញ្ចេញកម្លាំងចម្រុះអន្តរាគមន៍ជម្លៀសពលរដ្ឋជាបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព។ ភ្លាមៗនោះ...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដើម្បីការពារឧស្សាហកម្មរបស់ខ្លួន ប្រសិនបើសហភាពអឺរ៉ុបបន្តអនុវត្តការរឹតបន្តឹងលើក្រុមហ៊ុន ឬផលិតផលរបស់ចិន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា ការលើកឡើងរបស់ក្រសួងក្រសួងពាណិជ្ជកម្មចិន គឺសំដៅទៅលើសេចក្តីព្រាងឯកសាររួមមួយដែលត្រូវបានរៀបចំឡើងដោយរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលជំរុញឱ្យមានយន្តការដោះស្រាយបញ្ហាពាណិជ្ជកម្មមិនស្មើភាព និងការចាត់វិធានការដ៏តឹងរ៉ឹងបន្ថែមទៀតប្រឆាំងនឹងប្រទេសចិន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា យន្តការនេះគឺជា “វិធានការការពារនិយម និងឯកតោភាគីនិយមធម្មតា” ហើយវានឹងបង្កការរំខានដល់ស្ថិរភាពនៃពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។ កាសែត...
បរទេស៖ ដើម្បីទប់ស្កាត់អតិផរណា មន្ត្រីអាមេរិកកំពុងលុបចោលពន្ធលើសាច់គោ ស្នើផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងស្វែងរកវិធីកម្រិតការនាំចេញប្រេងម៉ាស៊ូត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា នៅសល់តែប្រាំសប្តាហ៍ទៀតប៉ុណ្ណោះការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនឹងមកដល់ ប៉ុន្តែអតិផរណានៅតែមានកម្រិតខ្ពស់។ អ្នកជំនាញយល់ឃើញថា វាមិនច្បាស់លាស់ទេថាតើគោលនយោបាយអ្វីខ្លះដែលរដ្ឋបាលរបស់លោក Trump អាចអនុវត្តបាន ដើម្បីធ្វើឱ្យអ្នកបោះឆ្នោតដែលធុញទ្រាន់នឹងការឡើងថ្លៃទំនិញមានចិត្តធូរស្រាលឡើងវិញ ដែលនឹងជួយឱ្យគណបក្សសាធារណរដ្ឋរបស់លោកអាចរក្សាការគ្រប់គ្រងសភាបាន។ អតិផរណានៅសហរដ្ឋអាមេរិកបានស្ថិតក្នុងកម្រិតខ្ពស់ជាងគោលដៅ ២% ដែលកំណត់ដោយធនាគារកណ្តាលអាមេរិក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីសម្រេចបានកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកបច្ចេកវិទ្យាឌីជីថលជាអាទិភាពដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការធ្វើទំនើបកម្មស្ថាប័ន...
ព្រះវិហារ ៖ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការរីអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨។ ពិធីចុះសួរសុខទុក្ខនេះធ្វើឡើង នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត...
ខេត្តពោធិ៍សាត់÷ គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ (៨០ មេហ្គាវ៉ាត់) ដែលបានបិទទ្វារស្តុកទឹកកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នោះ, គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ វឌ្ឍនភាពស្តុកទឹកបានជាង៥០%ហើយ ដែលត្រៀមនឹងបញ្ចេញថាមពលឱ្យដំណើរការបណ្តោះអាសន្ន នៅចុងខែតុលា ឆ្នាំ២០២៦នេះ! គុណប្រយោជន៍ដ៏មានតម្លៃ សម្រាប់ប្រជាពលរដ្ឋ៖*បង្កើនប្រភពអគ្គិសនីស្អាត មានតម្លៃសមរម្យ សម្រាប់បម្រើបណ្តាញជាតិ។*ជួយទប់ស្កាត់ជំនន់ទឹកភ្លៀងក្នុងក្រុងពោធិ៍សាត់ និងត្រៀមស្រោចស្រពផ្ទៃដីកសិកម្មជាង ២ម៉ឺនហិកតា។*បង្កើតតំបន់ទេសចរណ៍ធម្មជាតិថ្មី, មានផ្លូវកៅស៊ូព័ទ្ធជុំវិញផ្ទៃអាងលិចទឹក, បង្កើតការងារ...