ភ្នំពេញ៖ តំណាងសហជីពធំៗនៅកម្ពុជាបានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាកើនឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៧ នឹងធានាបាននូវស្ថិរភាពការងារ និងកំណើនរោងចក្រមិនឱ្យរើចេញពីកម្ពុជា ក្រោយពីបានប្រជុំពិភាក្សា ពិចារណាយ៉ាងម៉ត់ចត់ឱ្យស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច សង្គម ជីវភាពកម្មករនិយោជិត និងសមត្ថភាពរបស់វិស័យផលិតកម្ម។ ការលើកឡើងនេះ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានសម្រេចដំឡើង ២១២ដុល្លារសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៧។ ក្រុមប្រឹក្សាបានឯកភាពប្រើប្រាស់ទិន្នន័យតាមលក្ខណៈវិនិច្ឆ័យទាំង៧ រួមមាន ស្ថានភាពគ្រួសារ...
កំពង់ធំ ៖ នៅរសៀលថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ថវិកាធានារ៉ាប់រងសង្គម...
ភ្នំពេញ ៖ ក្នុងរយៈពេលពេញមួយខែ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន ២១២ករណី បណ្តាលឱ្យមនុស្សស្លាប់ ១១៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ២៧៦នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ។ បើតាមរបាយការណ៍ មូលហេតុនៃគ្រោះថ្នាក់ រួមមាន លើសល្បឿនកំណត់១០២ករណី មិនគោរពសិទ្ធិអាទិភាព៤៦ករណី មិនប្រកាន់ស្តាំ២៤ករណី...
បរទេស៖ តម្លៃប្រេងបាន កើនឡើងនៅថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានបដិសេធថា លោកនឹងមិនបន្ធូរបន្ថយ ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់នោះទេ ខណៈដែលប្រទេសកាតា បានជំរុញឱ្យមានកិច្ចចរចាសន្តិភាព។ ការកើនឡើងនេះបានកើតឡើង បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះនៅក្នុងវគ្គជួញដូរមុននេះ ដោយសារតែការងើបឡើងវិញ នៃការផ្គត់ផ្គង់ប្រេងឆៅពីមជ្ឈិមបូព៌ា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅ...
តេអេរ៉ង់៖ អ៊ីរ៉ង់ ព្រមានថា គ្មាននរណាម្នាក់អាចលក់ប្រេង នៅកន្លែងដែលខ្លួនមិនអាចលក់ បាននោះទេ ដែលការព្រមាននេះធ្វេីឡេីងក្រោយពីភាពតានតឹងកេីនឡេីងជាថ្មីក្នុងដែនទឹកនៃច្រកសមុទ្រហ័រមូស និងការបដិសេធរបស់លោក ដូណាល់ ត្រាំ លេីសំណេីររបស់អ៊ីរ៉ង់។ លោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់ បានព្រមានថា ពាក់ព័ន្ធនឹងវោហាសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក ត្រាំ ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើច្រកសមុទ្រហ័រមូស លោកបានលេីកឡេីងថា «នៅក្នុងតំបន់ដែលយើងមិនលក់ប្រេង...
តេអេរ៉ង់៖ លោក Mohammad Baqer Qalibaf ប្រធានសភាអ៊ីរ៉ង់ បានព្រមានថា ការឆ្លើយតបរបស់ប្រទេសលោកចំពោះរាល់ការគំរាមកំហែង ឬសកម្មភាពផ្សងព្រេងរបស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យមានការសោកស្តាយ និងមានលក្ខណៈឆាប់រហ័ស ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គរបស់សភា លោកបានឧ្យដឹងថា សម័យកាលនៃការគំរាមកំហែងលើប្រជាជាតិអ៊ីរ៉ង់ដ៏ស៊ីវិល័យ បានបញ្ចប់ទៅហើយ ហើយអ៊ីរ៉ង់ នឹងមិនត្រូវបានបង្ខំឱ្យដកថយពីសិទ្ធិ និងការទាមទាររបស់ខ្លួនឡើយ ទោះបីជាមានការគំរាមកំហែង ការប្រើប្រាស់វោហាសាស្ត្រ ឬការបិទខ្ទប់ផ្នែកសេដ្ឋកិច្ច...
បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងជំនាញផែនព្រហ្មទណ្ឌខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប ១១នាក់ (ស្រី ១នាក់) ពាក់ព័ន្ធករណីលួច...
ភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ថា «គិតត្រឹមខែសីហា ឆ្នាំ២០២៦...
ភ្នំពេញ៖ កម្មករនិយោជិតនៅកម្ពុជា បានបង្ហាញពីការចង់បានការដំឡើងប្រាក់ឈ្នួល ដែលមានកម្រិតសមរម្យ និងអាចរក្សាបាននូវស្ថិរភាពការងារ ព្រមទាំងជំរុញការបង្កើតឱកាសការងារថ្មីៗ សម្រាប់យុវជនជំនាន់ក្រោយចូលទីផ្សារការងារ។ លោក សុខ ផានិត ធ្វើការនៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលពិតជាមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅ ប៉ុន្តែការកំណត់កម្រិតប្រាក់ឈ្នួលក៏គួរតែគិតគូរដល់សមត្ថភាពរបស់សហគ្រាស និងស្ថិរភាពការងារ ដើម្បីធានាថា ការដំឡើងប្រាក់ឈ្នួលអាចដំណើរការបានយូរអង្វែង ដោយមិនប៉ះពាល់ដល់ការរក្សាការងារដែលមានស្រាប់ និងការបង្កើតការងារថ្មី។ លោកថ្លែងថា៖ «សូមអរគុណដល់សម្តេចបវរធិបតីហ៊ុន ម៉ាណែត...
ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៤ ឆ្នាំទី២ បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យពិភាក្សាលើលទ្ធភាពសម្រេចការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។ បន្ទាប់ពីកិច្ចប្រជុំចំនួន ១៧លើក ភាគីនិយោជក និងភាគីកម្មករនិយោជិតនៅតែមានគោលជំហរផ្សេងៗគ្នា ដោយភាគីកម្មករនិយោជិត បានស្នើតួលេខកំណើនចំនួន ១៥ដុល្លារអាម៉េរិក...